ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរលោកនាយប៉ុស្តិ៍​ម្នាក់បាត់បង់​ជីវិត​ក្នុងផ្ទះខ្លួន​ឯង​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹង​ត្រាញ់​ខាងជើង ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ជណ្តើរ​បោក​ក្បាល​ស្លាប់ នៅ​ពេល​ជន​រង​គ្រោះ​យក​ជណ្តើរ​ដែក​ឡើង​ត​ខ្សែភ្លើង​ដាក់​កង្ហារ​នៅ​ក្រៅ​ផ្ទះ​របស់​ខ្លួន​។ ចំណែក​គ្រូពេទ្យ​បង្អែក​អះអាង​ថា ជន​រង​គ្រោះ​មិនមែន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ឡើយ​គឺ​អាច​នៅ​ពេល​ជន​រង​គ្រោះ​ឡើង​ជាន់​ជណ្តើរ​ដើម្បី​ត​ខ្សែភ្លើង​ដាក់​កង្ហា​រ​នោះ​ហើយ​ក៏​ដួល​ជណ្តើរ​ផ្ងារ​មក​ក្រោយ​បែកក្បាល​ពីក្រោយ​ឈាមកក​ពេញ​ខួរក្បាល បណ្តាល​ឱ្យ​ស្លាប់ ។…

ខេត្តតាកែវ ៖ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹង​ត្រាញ់​ខាងជើង ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ត្រូវ​ចរន្តអគ្គិសនី​ឆក់​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ជណ្តើរ​បោក​ក្បាល​ស្លាប់ នៅ​ពេល​ជន​រង​គ្រោះ​យក​ជណ្តើរ​ដែក​ឡើង​ត​ខ្សែភ្លើង​ដាក់​កង្ហារ​នៅ​ក្រៅ​ផ្ទះ​របស់​ខ្លួន​។ ចំណែក​គ្រូពេទ្យ​បង្អែក​អះអាង​ថា ជន​រង​គ្រោះ​មិនមែន​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ឡើយ​គឺ​អាច​នៅ​ពេល​ជន​រង​គ្រោះ​ឡើង​ជាន់​ជណ្តើរ​ដើម្បី​ត​ខ្សែភ្លើង​ដាក់​កង្ហា​រ​នោះ​ហើយ​ក៏​ដួល​ជណ្តើរ​ផ្ងារ​មក​ក្រោយ​បែកក្បាល​ពីក្រោយ​ឈាមកក​ពេញ​ខួរក្បាល បណ្តាល​ឱ្យ​ស្លាប់ ។

ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សេង សុវណ្ណ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង និង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

លោក​អធិការ​នគរបាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​យក​ជណ្ដើរ​ដែក​ឡើង​ត​ខ្សែភ្លើង​ដាក់​កង្ហារ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆក់ បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ជណ្ដើរ​បោក​ក្បាល​នឹង​ឥដ្ឋការ៉ូ​ផ្ទះ ។ ភ្លាម​ៗ​នោះ​ដែរ ត្រូវ​បាន​ក្រុម​គ្រូ​សារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​ដែរ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​អាយុ​ជីវិត​បាន​ឡើយ ដោយសារ​តែ​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ង​ពេក​ក៏​បាន​ស្លាប់​នៅ​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ដដែល​។

បើ​តាម​សម្តី​គ្រូពេទ្យ​បង្អែក​ខេត្ត​បានឱ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ គឺ​ជន​រង​គ្រោះ​មិនមែន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នោះ​ឡើយ គឺ​ជន​រង​គ្រោះ​អាច​យក​ជណ្តើរ​ដែក​មក​ជាន់ឡើង​ដើម្បី​ត​កង្ហារ​​នោះ បណ្តាល​ឱ្យ​ដួល​ជណ្តើរ​ផ្ងារ​មក​ក្រោយ​ក៏​បែកក្បាល​ពីក្រោយ​ឈាមកក​ពេញ​ខួ​ក្បាល​ទៅ​ហើយ​រួច​ក៏​ស្លាប់​ទៅ ។

បច្ចុប្បន្ន សព​លោក​មេ​ប៉ុស្តិ៍​ត្រូវ​ក្រុម​គ្រូ​សារបាន​ដឹក​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ស្ថិត​នៅ​ក្នុង​ឃុំ​ពពេល ស្រុក​ត្រាំកក់ ។ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ