ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ៖ សត្វ​ដែល​ស្គមស្គាំង​មួយ​ចំនួន​នៅ​ភ្នំ​តា​ម៉ៅ​មិនមែន​មក​ពី​អត់​ចំណីអាហារ​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា សត្វ​ដែល​ស្គមស្គាំង​នៅ​ក្នុង​សួន​ឧ​ស្យា​ន​សត្វ​ភ្នំ​តា​ម៉ៅ មិនមែន​មក​ពី​អត់​ចំណីអាហារ​នោះ​ទេ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អះអាង​ថា សត្វ​ដែល​ស្គមស្គាំង​នៅ​ក្នុង​សួន​ឧ​ស្យា​ន​សត្វ​ភ្នំ​តា​ម៉ៅ មិនមែន​មក​ពី​អត់​ចំណីអាហារ​នោះ​ទេ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែតុលា បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​កត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Face book) មាន​បុគ្គល​មួយ​ចំនួន​បាន​បង្ហោះ​សា រ​រិះគន់​ចំពោះ​អ្នកគ្រប់គ្រង​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ របស់​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​ខ្លឹមសារ​ថា បាន​បណ្តោយ​ឱ្យ​សត្វព្រៃ​មួយ​ចំនួន​ស្គមស្គាំង​ដោយសារ​ខ្វះ​ចំណីអាហារ ។

ក្រសួង​បាន​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ គឺជា​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​សត្វព្រៃ​គ្រប់​ប្រភេទ​ដោយ​មាន​មន្ត្រី​បសុពេទ្យ​មើលថែ​ទាំ​ជា​ប្រចាំ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ​ដូច​ជា Wildlife Alliance , មាន​ជំងឺ មាន​របួស​នោះ​មែន​ចំ​ដោយ FFI និង Free the Bear ។

ក្រសួង​បាន​បញ្ជាក់​ថា ៖«​រីឯ​សត្វព្រៃ​ដែល​ស្គមស្គាំង​មួយ​ចំនួន​តូច​នោះ​មិនមែន​ខ្វះ​ចំណី អាហារ​ដូច​ការ​រិះគន់​ឡើយ គឺជា​សត្វ​ដែល​មាន​ជំងឺ ឬ​មាន​របួស​ដោយសារ​ការ​ដាក់​អន្ទាក់​ដោយ​ខុសច្បាប់ ឬ​មាន​អ្នក​ចិញ្ចឹម​មិន​ចង់​ចិញ្ចឹម ឬ​មាន Aliance, បញ្ហា​សុខភាព​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង ក៏​បាន​ប្រគល់​មក​ឱ្យ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ដៃគូ​យក​មក​ថែរក្សា និង​ព្យាបាល​ដូចនេះ​ហើយ​ទើប​ឃើញ​មាន​សត្វព្រៃ​ខ្លះ​នៅ​ទីនោះ​ស្គមស្គាំង​ដែល​មើលទៅ​ហាក់ដូចជា ខ្វះ​ចំណីអាហារ​ជាដើម​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​ឲ្យ​ដឹង​ថា ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ កន្លង​មកនេះ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន​១ ៨៩៣ ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន​២៥៧​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន​១ ៥៨៦​ក្បាល (​បក្សី​ចំនួន ៥៤​ប្រភេទ ថនិកសត្វ​ចំនួន​៤១​ប្រភេទ និង​ស្មូន​ចំនួន​១២​ប្រភេទ​) ព្រមទាំង​បាន​ស្ដា​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ និង​ដោះ​លែង​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ចំនួន​១៤៨៤​ក្បាល ។

ដោយឡែក​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​បាន​សង្គ្រោះ​សត្វព្រៃ​ថ្មី​ចំនួន​៧៦៧​ក្បាល ព្យាបាល​សត្វព្រៃ​ចំនួន​២០៧​ក្បាល និង​កំពុង​ថែរក្សា​សត្វព្រៃ​ចំនួន ១ ៦២៥​ក្បាល (​បក្សី​ចំនួន​៥៣​ប្រភេទ ថនិកសត្វ​ចំនួន​៤១​ប្រភេទ និង​ស្មូន​ចំនួន​១៣​ប្រភេទ​) ព្រមទាំង​បាន​ស្ដា​លទ្ធភាព​ជីវសាស្ត្រ​សត្វព្រៃ និង​ដោះ​លែង​សត្វព្រៃ​គ្រប់​ប្រភេទ​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ចំនួន​៦៧៤​ក្បាល ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ដើម្បី​ចូលរួម​ថែរក្សា និង​ការពារ​សត្វព្រៃ​ដែល​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន តម្លៃ​របស់​កម្ពុជា​ឱ្យ​បាន​គង់វង្ស​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នឹង​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការ​ផ្សព្វផ្សាយ​ច្បាប់​លិខិត​បទដ្ឋាន គតិ​យុ​ត្ត​នានា និង​ថែរក្សា​ក៏​ដូច​ជា ព្យាបាល​សត្វព្រៃ​គ្រប់​ប្រភេទ​សម្រាប់​ជា​កេរ​មរតក​ដល់​កូនចៅ​យើង​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត ។

តាម​ការ​កត់សម្គាល់ បើ​តាម​អ្នក​ដែល​ទស្សនា​នៅ​សួន​ឧ​ស្យា​ន​សត្វ​ភ្នំ​តា​ម៉ៅ​បាន​នាំ​គ្នា​លើក​លើក​ឡើង​ថា មួយ​រយៈពេល​មាន​សត្វ​ច្រើន​សម្រាប់​ទស្សនា​ជាង​ឆ្នាំ​កន្លង​កន្លង​មក ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ