ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករបា.ញ់សម្លា.ប់ជនរងគ្រោះក្នុងហាងកាហ្វេ…ជាប៉ូលិសដូចគ្នា​

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានបន្ត​ លើករណីខ្មាន​់កាំភ្លើង​បាញ់​ប្រហារ​មន្ត្រីនគរបាល​ម្នាក់​ក្នុង​ហាង​កាហ្វេ​នោះ ​គឺត្រូវបាន​កម្លាំងសមត្ថកិច្ច​ធ្​តាម​​ក្របួច​និងឃាត់​បាន​ជន​ដៃដល់ មាន​​ឈ្មោះ​នួន មក​រា អាយុ​៣១​ឆ្នាំ​ ជាមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ស្ថិតត្រង់​ចំណុច​បឹង​យ​ក្ស​ឡោម​…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានបន្ត​ លើករណីខ្មាន​់កាំភ្លើង​បាញ់​ប្រហារ​មន្ត្រីនគរបាល​ម្នាក់​ក្នុង​ហាង​កាហ្វេ​នោះ ​គឺត្រូវបាន​កម្លាំងសមត្ថកិច្ច​ធ្​តាម​​ក្របួច​និងឃាត់​បាន​ជន​ដៃដល់ មាន​​ឈ្មោះ​នួន មក​រា អាយុ​៣១​ឆ្នាំ​ ជាមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ស្ថិតត្រង់​ចំណុច​បឹង​យ​ក្ស​ឡោម​ នៅថ្ងៃទី០៣ តុលា ដដែល ខណៈជននេះកំពុងបើករ​ថយន្ត​គេចខ្លួន បន្ទាប់ពី​បាញ់​ប្រហារ​ជន​រងគ្រោះ​​ហើយ ។ ពេលនេះ កំពុង​ត្រូវបាន​សាកសួរបន្ត ។ សូមរំលឹកថា៖ ខ្មាន់កាំភ្លើង​ដ៏​ស្លុយ​…​ដើរមក​បាញ់​ចំ​ក្បាល​ប៉ូលិស​ម្នាក់​ក្នុង​ហាង​កាហ្វេ

សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ជំហាន​ដំបូង​នៅមិទទាន់​​​ដឹង​ពី​មូលហេតុរឿងនេះច្បាស់​​លាស់​​​នៅឡើយ​ ​ ដែលធ្វើឱ្យ​​ជន​នេះមានកំហឹង​មក​​បាញ់​​សម្លាប់​ជន​រងគ្រោះ​ ។ ប៉ុន្តែ​បាន​​ឆ្លើយសារភាព
ថា «ខ្លួន​ពិតជា​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​រឿង​គំនុំ​ផ្ទាល់ខ្លួន»​ ។

ប្រភពបន្តថា ក្រោយ​ធ្វើ​សកម្មភាពរួច ​ជន​ដៃដល់​ជា​ខ្មាន់កាំភ្លើងរូបនេះ​ជិះ​រថយន្ត ពណ៌.​ស ​ពាក់​ស្លាក់​លេខ​២N-៥០១១​បើករថយន្ត​គេចខ្លួន​ ហើយ​​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​​តែម្តង ។ គួររំលឹក​ថា ​កាលពីវេលា​ម៉ោង​ប្រហែល​៩ និង៣០នាទីព្រឹក​ថ្ងៃ​ទី៣ ​តុលា​ ស្ថិតចំណុចហាង​កាហ្វេវៀត​ណាម​មួយ​កន្លែង​ក្បែរ​ភោជ​នីយដ្ឋាន​ម្លិះ​៧៧ ស្ថិត​​​ក្នុងភូមិ​អូរ​កន្សែង​ សង្កាត់​បឹង​កន្សែង ​ក្រុង​បាន​លុង ខេត្តរតនគិរី​ ជន​រង​គ្រោះ​ឈ្មោះ
ផ​ន ទុំ​ ​អាយុ​៣០​ឆ្នាំ​ ជា​នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ ​កំពុង​អង្គុយផឹក​កាហ្វេ​នៅទីនោះ ។

ក្រោយមក ជននដៃដល់ចុះពីលើរថយន្ត ដើរសំដៅ​មកបាញ់សម្លាប់​ជនរងគ្រោះចំនួន០១គ្រាប់ចំក្បាល​​ដួល​នៅនឹងកន្លែង​ក្នុងថ្លុកឈាម ។ ជនរងគ្រោះត្រូវបាន​ពេល​បញ្ជូនដល់មន្ទីពេទ្យដើម្បី​សង្គ្រោះ​ដែរ ប៉ុន្តែ​គាត់​​បានដាច់ខ្យល់ស្លាប់​ទៅហើយ ។ ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ