ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​សាខា​ប្រា​សាក់​មួយ​ផ្សេង​ទៀត​​បាន​ឧប្បត្តិក​នៅ​កណ្តាល​ក្រុង​ច្បារ​មន​​នៃ​ខេត្តកំពង់ស្ពឺ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មាន​សេចក្តី​សោមនស្ស​សូម​ជម្រាប​ជូន​អតិថិ​ជន និង​សាធារណជន មេត្តា​ជ្រាប​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន 1…

រាជធានី​ភ្នំពេញ ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ មាន​សេចក្តី​សោមនស្ស​សូម​ជម្រាប​ជូន​អតិថិ​ជន និង​សាធារណជន មេត្តា​ជ្រាប​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន 1 បន្ថែម​ទៀត គឺ​សាខា​ស្វាយ​ក្រ​វ៉ា​ន់ ដែល​មា​នទី​តាំងនៅ​ខាងត្បូង​សាលាខេត្ត​កំពង់ស្ពឺ ចម្ងាយ​ប្រហែល 300 ម៉ែត្រ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា «យើង​មាន​ក្តី​រំភើប​រីករាយ​ដែល​បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​យើង​ឱ្យ​ខិត​ជិត​អតិថិជន ដើម្បី​បម្រើសេវា​ធនាគារ​ជូន​ប្រកបដោយ​ភាព​ងាយស្រួល លឿន​រហ័ស និង​សុវត្ថិភាព​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ពី​ប្រា​សាក់​។ ការ​បើក គណនី​សន្សំ នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ អតិថិជន​អាច​ផ្ទេរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ទៅ​អ្នក​គ្មាន​គណនី ពិនិត្យ​សមតុល្យ​គណនី និង​សេវា​ផ្សេង​ៗ​ដោយ​មិន​អស់​កម្រៃ​សេវា​»​។

ជាមួយនឹង​បទ​ពិសោធន៍​ដ៏​ប៉ិន​ប្រសប់​ប្រមាណ​ជា 25 ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ប្រា​សាក់​បាន​និង​កំពុង​រីក​ចម្រើន​ប្រកបដោយ​សក្តានុពល​ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប និង​មាន​ភាព​បត់បែន វិសាលភាព​នៃ​បណ្តាញ​ការិយាល័យ និង​អេ​ធី​អឹ​ម​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ហិរញ្ញវត្ថុ​។ សេវា​ហិរញ្ញវត្ថុ​ដែល​ប្រា​សាក់​ផ្តល់​ជូន​មាន ប្រាក់​បញ្ញើ​សន្សំ ប្រាក់​កម្ចី ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​ប្រា​សាក់ បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស និង​សេវា​ផ្សេង​ៗ​ទៀត​។

អាស្រ័យ​ហេតុនេះ សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ការ​ផ្តល់​សេវា​បម្រើ​ដោយ​ភាពរួស​រាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ស្វាយ​ក្រ​វ៉ា​ន់ ឬ អាច​រក​ទីតាំង​សាខា​តាម https://goo.gl/maps/cPed9eM3NxwDbRN4A

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​គ្របដណ្តប់​ទូ​ទាំង​ប្រទេស និង​បុគ្គលិក​ជិត 8,200 នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ ត្រូវការ​ប្រើប្រាស់​កម្ចី​ពី​ប្រា​សាក់ សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូល​ទៅ​កាន់​វេ​ប​សាយ ៖ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ