ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសបិទ​ចរាចរណ៍​លើស្ពានឆ្លងស្ទឹងសិរី​សោភ័ណ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​បាន​បញ្ជា​ឱ្យ​បិទ​ស្ពានឈើ​ឆ្លងស្ទឹង​សិរី​សោភ័ណ​ ដែល​មាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​លោក​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​រុះរើ​ផ្ទះទឹក​ចេញ ។ វិធានការ​ទាំងនេះ ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១ តុលា នៅ​សាល​ប្រជុំ​សាលាខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​បាន​បញ្ជា​ឱ្យ​បិទ​ស្ពានឈើ​ឆ្លងស្ទឹង​សិរី​សោភ័ណ​ ដែល​មាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម ជាមួយ​គ្នា​នេះ​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​លោក​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​រុះរើ​ផ្ទះទឹក​ចេញ ។ វិធានការ​ទាំងនេះ ​ត្រូវ​បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១ តុលា នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​កិច្ចប្រជុំ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​ខេត្ត​រៀបចំ​បណ្តែត​ប្រទីប​នៅ​ដងស្ទឹង​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ចាប់ពី​ស្ពានថ្ម​ថ្មី​ដែល​ជា​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផ្នែក​ខាងត្បូង​ស្ពាន​ដែល​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​ដើម្បី​បិទ​ស្ពានឈើ​ចាស់​ដែល​មាន​អាយុ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​អាច​បង្ក​គ្រោះថ្នាក់ ដល់​អ្នកដំណើរ​ឆ្លងកាត់ និង​ប្រឈម​គ្រោះថ្នាក់​គ្រប់​ពេលវេលា ទើប​សុំ​ឱ្យ​បិទ​ស្ពាន​ចាស់ និង​សុំ​ឱ្យ​រុះរើ​ចេញ​ផ្ទះ​បណ្តែត​ទឹក​នៅ​ជាប់​ច្រាំង​ខាងលិច​ដងស្ទឹង​ព្រះ​ពន្លា​ដែល​រយៈពេល​កន្លង​មក រង​ការ​រិះគន់​ថា​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ទឹកស្ទឹង និង​ប៉ះពាល់​កន្លែង​បណ្តែតប្រទីប​ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​រៀង​រាល់​ឆ្នាំ ។

លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា អ្វី​ជា​ការ​សំណូមពរ​ពី​អភិបាលក្រុង​សិរី​សោភ័ណ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ឱ្យ​សាលាក្រុង​សិរី​សោភ័ណ​បិទ​ស្ពានឈើ​ចាស់ ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ព្រោះ​ស្ពានឈើ​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ផ្ទះ​បណ្តែត​ទឹក​ចំណុច​ក្បាល​ស្ពានថ្ម​ថ្មី​នៅ​ច្រាំង​ខាងលិច ។

លោក​ថ្លែង​ថា ផ្ទះ​បណ្តែត​ទឹក​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន​និង​កន្លែង​បណ្តែតប្រទីប​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៩​នេះ ដោយ​សុំ​ឱ្យ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវ​តែ​រុះរើ​ផ្ទះទឹក​នោះ​ចេញពី​ស្ទឹង​ឱ្យ​បាន​ឆាប់​ជា​ការ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ