អ្នកអត់សីលជាមនុស្សមិនប្រក្រតី
សីលប្រែថា កិរិយាវៀរចាកអំពើអាក្រក់, ការកាន់យកចរិយាល្អ, សណ្តាប់ធ្នាប់, ប្រក្រតី ដូច្នេះ មនុស្សដែលមានសីលជាមនុស្សប្រក្រតី ឬហៅថាមនុស្សគ្រប់លក្ខណៈ ហៅឲ្យងាយស្ដាប់ថា គ្រប់លក្ខណៈជាមនុស្ស…
សីលប្រែថា កិរិយាវៀរចាកអំពើអាក្រក់, ការកាន់យកចរិយាល្អ, សណ្តាប់ធ្នាប់, ប្រក្រតី ដូច្នេះ មនុស្សដែលមានសីលជាមនុស្សប្រក្រតី ឬហៅថាមនុស្សគ្រប់លក្ខណៈ ហៅឲ្យងាយស្ដាប់ថា គ្រប់លក្ខណៈជាមនុស្ស…
សីលប្រែថា កិរិយាវៀរចាកអំពើអាក្រក់, ការកាន់យកចរិយាល្អ, សណ្តាប់ធ្នាប់, ប្រក្រតី ដូច្នេះ មនុស្សដែលមានសីលជាមនុស្សប្រក្រតី ឬហៅថាមនុស្សគ្រប់លក្ខណៈ ហៅឲ្យងាយស្ដាប់ថា គ្រប់លក្ខណៈជាមនុស្ស តែបើអ្នកមិនមានសីលជាមនុស្សមិនគ្រប់លក្ខណៈ ឬមនុស្សខុសប្រក្រតី ។
កាលបើមនុស្សមិនមានសីលហើយ សេចក្ដីសុខ សេចក្ដីស្ងប់ ក៏អស់ទៅដែរ ធ្វើឲ្យជីវិតរស់នៅមានតែសេចក្ដីក្ដៅក្រហាយ ដូចនាយចុន្ទសូករិកៈជាអ្នកសម្លាប់ជ្រូក ក្នុងសម័យពុទ្ធកាល សូម្បីមានជីវិតរស់នៅក៏ទុកដូចជាស្លាប់ ព្រោះជាមនុស្សអត់សីលមានតែសេចក្តីប្រមាទ ។
អ្នកអត់សីលបើទោះជារស់នៅ១រយឆ្នាំ ក៏រកប្រយោជន៍មិនបានស្មើនឹងអ្នកមានសីលសូម្បីរស់នៅតែមួយថ្ងៃ ហើយបដិសន្ធិរបស់អ្នកអត់សីលមិនដែលមានដំណើរទៅកាន់សុគតិឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ