ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​​បំពាន​ភ្លើងស្តុប​ត្រូវ​រថយន្ត​បុក​របួស​ប្រពន្ធ​មាន​ផ្ទៃពោះ លុះចុងក្រោយ​អស់​២០០ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មាន​ផ្ទៃពោះ​មិន​គោរព​ភ្លើងស្តុប​នៅ​ផ្លូវបំបែក​ជា​បួន ក៏​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បើក​ជ្រុល​ទៅ​បុក បណ្តាល​ឱ្យ​​ប្តី​​រង​របួស​ស្រាល ចំណែក​ប្រពន្ធដែលរងរបួសត្រូវបានគេ​ដឹកទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​ ។ បន្ទាប់ពី​កើតហេតុ ភាគី​ខាងរថយន្តទារសំណង​ចំនួន​២៥០ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ប្តី​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មាន​ផ្ទៃពោះ​មិន​គោរព​ភ្លើងស្តុប​នៅ​ផ្លូវបំបែក​ជា​បួន ក៏​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បើក​ជ្រុល​ទៅ​បុក បណ្តាល​ឱ្យ​​ប្តី​​រង​របួស​ស្រាល ចំណែក​ប្រពន្ធដែលរងរបួសត្រូវបានគេ​ដឹកទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​ ។ បន្ទាប់ពី​កើតហេតុ ភាគី​ខាងរថយន្តទារសំណង​ចំនួន​២៥០ដុល្លារ តែ​ភាគីខាង​ម៉ូតូ​សង​ចំនួន​​​២០០ដុល្លារ​ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ចំនុច​ស្តុ​ប​បូកគោ ផ្លូវ​ព្រះ​មុនី​វង្ស កែង​និង​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

ភាគី​ខាង​ប្តី​និង​ប្រពន្ធ​​ដែលមានផ្ទៃពោះ​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FX-១៤១៧ ។ ចំណែកភាគីខាង​​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៩៤៤២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ ប្តី​ប្រពន្ធ​២​នាក់ ដោយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ផង​នោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ហើយ​ភ្លើងស្តុប​បាន​លោត​ពណ៌​ក្រហម តែ​ខាង​ម៉ូតូ​មិន​គោរព​ភ្លើង​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នៅ​តែ​បន្តដំណើរ​ទាំង​បំពាន ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ភ្លើងស្តុប​អាទិភាព​របស់​ខ្លួន ទើប​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំពាក់​កណ្ដាល រួច​អូស​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត បណ្ដាល​អោយ​រង​ការ​ខូចខាត ព្រមទាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ដោយឡែក​បុរស​ជា​ប្តី​បាន​រង​របួស​តិចតួច ។

បន្តិច​ក្រោយមក គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បានអោយ​ភាគី​ទាំង​សងខាង​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​រថយន្ត ទាមទារ​សំណង​២៥០​ដុល្លារ តែ​ខាង​ម៉ូតូ​សង​តែ​១០០​ដុល្លារ ក៏​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត រហូត​ទាល់តែ​ខាង​ម៉ូតូ​សង​សំណង​២០០​ដុល្លារ ទើប​ខាង​រថយន្ត​ព្រម​ទទួល ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ