ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យពេចន៍​នាយ​សាន ម៉ៅ ខ្សឹប​ប្រាប់​អ្នកសិល្បៈ​មុន​ធ្លាក់ខ្លួន​ឈឺ​រហូត​ទទួល​មរណ​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​តារា​កំប្លែង និង​ជា​អតីត​តួឯក​ល្ខោនបាសាក់​លោក ធូ ចំ​រ៉ុ​ង ហៅ​នាយ សាន ម៉ៅ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់ នៅ​មុន​ពេល​តារា​កំប្លែង និង​ជា​អតីត​តួឯក​ល្ខោនបាសាក់​លោក ធូ ចំ​រ៉ុ​ង ហៅ​នាយ សាន ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ និង​រហូត​ដល់​ទទួលមរណភាព​ក្នុង​អាយុ​៦០​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ​បាន​ទទួល​រង​នូវ​ជំងឺ​អស់​ជា​ច្រើន​ឆ្នាំ​នោះ នាយ សាន ម៉ៅ ធ្លាប់​ខ្សឹប​ប្រាប់​អ្នកសិល្បៈ​ដូច​គ្នា​ថា លោក​បាន​ធ្លាក់ខ្លួន​ឈឺ តែ​មិន​ហ៊ាន​ប្រាប់​គេ​ឱ្យ​ដឹង​នោះ​ទេ ព្រោះ​កុំឱ្យ​ខ្មាស់​គេ និង​កុំឱ្យ​គេ​ដៀល​ថា សិល្បៈ​ពេល​ឈឺ​ក៏​រក​ជំនួយ​។

លោក​សាន​ម៉ៅ បញ្ជាក់​ថា បើ​ទោះបីជា​មានការ​ខ្វះខាត​ក៏​ដោយ ក៏​លោក​សុខចិត្ត​លក់​ឡាន ដើម្បី​បង់ថ្លៃ​ព្យាបាល​ជំងឺ​ទៅ​តាម​លទ្ធភាព​ដែរ ណាមួយ​លោក​ជា​មនុស្ស​ធ្វើ​ឱ្យ​គេ​សប្បាយ ចឹ​ង​ហើយ​ពេល​ឈឺ​ក៏​កុំទៅ​ធ្វើ​អ្វី​ឱ្យ​គេ​ទើសចិត្ត​ដែរ​។

ហើយ​ក្នុង​ពេល​កំពុង​តារា​កំ​ប្លែក​រូប​នេះ​សម្រាក​ព្យាបាល​ជំងឺ​នោះ នាយ សាន ម៉ៅ ក៏​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នានា​ជា​បន្តបន្ទាប់ ជា​ពិសេស​តារា​កំប្លែង​រូប​នេះ​ក៏​ទទួល​បានការ​សណ្តោស​ប្រណី​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដោយ​ទទួល​បាន​ជំនួយ​ថវិកា​សម្រាប់​ការ​ព្យាបាល​ជំងឺ​របស់​លោក​ផង​ដែរ​។

សូម​បញ្ជាក់​ថា សព​តារា​កំប្លែង នាយ សាន​ម៉ៅ បាន​ដឹក​ពី​ប្រទេស​ថៃ មក​ដល់​គេហដ្ឋាន​កាលពី​ម៉ោង​៣​ទៀប​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា និង​តំកល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុង​វត្ត​ព្រែក​ប្រា ខណៈ​ពេល​ដំណឹង​នៃ​មរណភាព​របស់​លោក​បាន​ធ្វើ​ឲ្យ​មានការ​សោក​សង្រែក និង​ក្តុកក្តួល​យ៉ាង​ខ្លាំង​ពី​ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​។ ហើយ​តារា​កំប្លែង​រូប​នេះ​បាន​ទទួលមរណភាព​ដោយ​សារ​ជំងឺ​សួត ស្ទះ​បំពង់ខ្យល់ គាំងបេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ដ៏​រាំ​រ៉ៃ​។

បើ​តាម​ក្រុម​គ្រួសារ​សព​របស់​នាយ សាន ម៉ៅ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​សោ​រ៍ ទី​៥ ខែតុលា ឆ្នាំ ២០១៩ នៅ​វេលា​ម៉ោង​៤​រសៀល នៅ​វត្ត​ព្រែក​ប្រា សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ គួរ​រំលឹក​ថា ៖ សព​តារា​កំប្លែង នាយ សាន​ម៉ៅ បាន​ដឹក​មក​ដល់​វត្ត​ព្រែក​ប្រា​ហើយ

គួរ​រំលឹក​ថា នាយ សាន ម៉ៅ គឺជា​តារា​កំប្លែង​មួយ​រូប​ដែល​មាន​ប្រជាប្រិយភាព​ដូច​គ្នា​ទៅ​នឹង​តារា​កំប្លែង​នាយ​កុយ នាយ​ក្រឹម ហើយ​លោក​ក៏​បាន​បង្ហាញខ្លួន​ចូលរួម​សម្តែង​ស្ទើរ​មិន​ដាច់​សូរ​ជាមួយ​ក្រុម​នាយ​កុយ និង​នាយ​ក្រឹម មិន​ថា តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​បណ្តាល​ខេត្ត​នោះ​ទេ​។ លោក​ក៏​ជាតា​រា​កំប្លែង​មួយ​រូប​ដែល​ចេញពី​តួឯក​ល្ខោនបាសាក់ ដែល​ចេញពី​វង្ស​ល្ខោនបាសាក់​វត្ត​ចំពុះ​ក្អែក​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៨០​ដែរ ។

ហើយ​ខណៈ​ពេល​ដែល​លោក​បាន​ងាក​មក​ចូលរួម​លេង​កំប្លែង​វិញ​ក្នុង​អំឡុង​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០ ដែល​មាន​រហស្សនាម​នាយ សាន ម៉ៅ ឬ​សេដ្ឋី​អ៊ូ​រ៉ា​ន់​។ ជា​រឿយ​ៗ បើ​ទោះបីជា​លោក​ប្តូរ​មក​សម្តែង និង​លេង​កំប្លែង​ក៏​ដោយ ក៏​លោក​តែងតែ​ភ្ជាប់​នូវ​ការ​ស្រែកច្រៀង​ចម្រៀង​ល្ខោនបាសាក់​ជា​បន្តបន្ទាប់ ដ្បិត​លោក​គឺជា​អ្នកសិល្បៈ​ដែល​ផ្តើម​ចេញពី​តួឯក​ល្ខោនបាសាក់​ដែល​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​។

នាយ សាន ម៉ៅ ក៏​បាន​ពើបប្រទះ​ជំងឺ​ទឹកនោមផ្អែម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពេល​តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​កាលពី​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​លោក​បាន​ធ្វើទុក្ខ​ស្ល​ឈាម និង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ក្រោយ​ពី​ការ​ព្យាបាលល​ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ តារា​កំប្លែង​រូប​នេះ​ក៏​មាន​អាកា​រៈ​ធូរស្បើយ​មួយ​រយៈ តែ​លោក​មិន​អាច​និយាយ​អ្វី​បាន​ឡើយ ដោយសារ​តែ​លោក​ត្រូវ​បាន​វះ​បំពង់ក ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ដកដង្ហើម និង​ត្រូវការ​លា​ងឺ​ឈាម​២​ស​ប្តា​ហ៍ម្ត​ង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ