ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​កើត​អំពី​ទ្រព្យ​តិច​ជាង​សុខ​កើត​អំពី​ការងារ​មិន​មានទោស

4 ឆ្នាំ មុន

ថ្វីបើ​សេចក្តីសុខ​របស់​មនុស្ស​ជាប់​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​ក្តី តែបើ​ប្រៀបធៀប​ជាមួយនឹង​ការងារ​ប្រាសចាក​ទោស​ឬ​ការងារ​សុចរិត​វិញ សេចក្តីសុខ​ដែល​ជាប់​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​នោះ​មាន​ប្រមាណ​តិចតួច​ណាស់ ឯ​ការងារ​ប្រាសចាក​ទោស​វិញ​ទើប​នាំ​មក​នូវ​សេចក្តីសុខ​ដ៏​ទូលំទូលាយ ។ សូម​សាធុជន​ប្រព្រឹត្ត​តែ​ការងារ​សុចរិត ការងារ​ប្រាសចាក​ទោស សូម កុំ​ព្រោះតែ​មាសប្រាក់​ហ៊ាន​ធ្វើ​ការងារ​ប្រកបដោយ​ទោស ការងារ​ទុច្ចរិត​នោះ​ឲ្យ​សោះ…

ថ្វីបើ​សេចក្តីសុខ​របស់​មនុស្ស​ជាប់​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​ក្តី តែបើ​ប្រៀបធៀប​ជាមួយនឹង​ការងារ​ប្រាសចាក​ទោស​ឬ​ការងារ​សុចរិត​វិញ សេចក្តីសុខ​ដែល​ជាប់​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​នោះ​មាន​ប្រមាណ​តិចតួច​ណាស់ ឯ​ការងារ​ប្រាសចាក​ទោស​វិញ​ទើប​នាំ​មក​នូវ​សេចក្តីសុខ​ដ៏​ទូលំទូលាយ ។

សូម​សាធុជន​ប្រព្រឹត្ត​តែ​ការងារ​សុចរិត ការងារ​ប្រាសចាក​ទោស សូម កុំ​ព្រោះតែ​មាសប្រាក់​ហ៊ាន​ធ្វើ​ការងារ​ប្រកបដោយ​ទោស ការងារ​ទុច្ចរិត​នោះ​ឲ្យ​សោះ ។ ការងារ​ប្រាសចាក​ទោស​នោះ​គឺជា​ព្រះ​មួយ​អង្គ​គង់នៅ​ជួយ​ថែរក្សា​ចំពោះ​មនុស្ស​ណា ដែល​ធ្វើ​ការងារ​ប្រាសចាក​ទោស​នោះ​ឯង ។

អំពី​សុចរិត​ជា​អ្នក​បង្កើត​មនុស្សលោក ព្រមទាំង​ពពួក​ទេវតា​ផង​ដែរ ។ ការងារ​ប្រាសចាក​ទោស បាន​ជួយ​មនុស្ស​ដែល​ប្រុង​នឹង​ធ្លាក់​នរក​ទៅ​ហើយ ឲ្យ​បានជា​ទេវតា​វិញ ។ អំពើ​សុចរិត​គឺជា​ទឹកអម្រឹត​សម្រាប់​លប់​លាងបាប​អកុសល​ទាំងឡាយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ