ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើស​ពី​អាណិត​ទាំង​ប្តី​និង​ប្រពន្ធ​សុទ្ធតែ​សតិ​មិន​ប្រក្រតី​ពេល​នេះ​កូនខ្ចី​ទៀត​ផ្តាំផ្ញើ​ឱ្យ​ជួយ​មើល​ផង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រួសារ​មួយ​ដែល​បុរស​ជា​ប្តី និង​ប្រពន្ធ​ទាំង​២​នាក់​សុទ្ធតែ​ជា​មនុស្ស​មាន​សតិ​មិនល្អ និង​ជា​គ្រួសារ​ក្រីក្រ​ដែល​ប្រពន្ធ​ឈ្មោះ សំ អឿ​ន ទើបនឹង​សម្រាល​កូនខ្ចី​រស់នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រួសារ​មួយ​ដែល​បុរស​ជា​ប្តី និង​ប្រពន្ធ​ទាំង​២​នាក់​សុទ្ធតែ​ជា​មនុស្ស​មាន​សតិ​មិនល្អ និង​ជា​គ្រួសារ​ក្រីក្រ​ដែល​ប្រពន្ធ​ឈ្មោះ សំ អឿ​ន ទើបនឹង​សម្រាល​កូនខ្ចី​រស់នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ថ្មី​ៗ​នេះ​ទទួល​បាន​ជំនួយ​ពី​សមាគមនារី​ខេត្ត​ព្រះ​សីហ​នុ សាខា​កាកបាទក្រហម​ខេត្ត និង​សប្បុរសជន​មួយ​ចំនួន ។

​ក្នុង​ពេល​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ដល់​ស្ត្រី​ក្រីក្រ​ទើប​សម្រាល​កូនខ្ចី ដែល​មាន​សតិ​មិនល្អ​ទាំង​ប្តី​ប្រពន្ធ​រូប​នេះ លោកស្រី ប្រាក់ ច័​ន្ទសុខា ថ្លែង​ថា អំណោយ​យក​មក​ផ្តល់​ជូន​នេះ​មាន​សម្ភារ​ប្រើប្រាស់ និង​ថវិកា​ព្រមទាំង​នាំ​យក​ពេទ្យឆ្មប​ទៅ​ទៅ​ពិនិត្យ​សុខភាព​ផង​ដែរ ។

ក្នុង​នោះ​សមាគមនារី​ខេត្ត​បាន​ឧ​ត្ថ​ម​ថវិកា​ចំនួន​២០០​ដុល្លារ និង​៣០០០០០​រៀល​, អង្ករ​៥០​គីឡូក្រាម​, មី​១​កេស​, ទឹក​ផ្លែ​ឈើ​១​កេស​, ទឹកដោះគោ​ខាប់​, ត្រីខកំប៉ុង​, ស្ករ​.​ស​, ទឹកដោះ​គោះ​កញ្ចប់​១​ឡូ​កន្លះ​, អូ​វាទី​ន​១​កែវ​, កន្សែងពោះគោ​សា​រ៉ុ​ង និង​ខោអាវ ដោយ​មើលឃើញ​ថា គ្រួសារ​មួយ​នេះ​នឹង​ជួប​ការ​លំបាក​ដោយសារ​តែ​មានកូន​ខ្ចី​ផង ហើយ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សុទ្ធតែ​ជា​មនុស្ស​មាន​សតិ​មិនល្អ​ផង​លោកស្រី ប្រាក់ ច័ន្ទ​សុខា បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី​ភូមិ ឃុំ​ជួយ​តាម​មើល​ហើយ​ក្នុង​ករណី​ចាំបាច់​ណាមួយ​ឆាប់​រាយការណ៍​ជូន​ទៅ​អ​ជ្ញា​ធរ​ថ្នាក់​បន្ទាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ