ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារអភ័ព្វ៖ កូនស្រី​5​នាក់​​ ​2​នាក់​ខ្វិន​ជើង​ ម្នាក់​គម​ខ្នង

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មនុស្ស​យើង​កើតមក មា​ន​វាសនា​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​កើតមក ​មាន​រូបសម្បត្តិ​ស្អាត អ្នក ខ្លះ​កើតមក​មាន​រូបសម្បត្តិអាក្រក់​ឬ​ពិការ អ្នកខ្លះ​កើត​ក្នុង​ត្រកូល​អភិជន និង​អ្នកខ្លះ​ទៀត​កើត​ក្នុង​ត្រកូល​អ្នកក្រ​ខ្សត់…

ខេត្តពោធិ៍សាត់ ៖ មនុស្ស​យើង​កើតមក មា​ន​វាសនា​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​កើតមក ​មាន​រូបសម្បត្តិ​ស្អាត អ្នក ខ្លះ​កើតមក​មាន​រូបសម្បត្តិអាក្រក់​ឬ​ពិការ អ្នកខ្លះ​កើត​ក្នុង​ត្រកូល​អភិជន និង​អ្នកខ្លះ​ទៀត​កើត​ក្នុង​ត្រកូល​អ្នកក្រ​ខ្សត់ ដែល​នេះ​ជា​ក្រិ​ត្យ​ក្រម​ធម្មជាតិ​កំណត់​មក ។

ជាក់ស្ដែង ​គ្រួសារ​មួយ​រស់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាបស្រុក​វាល​វែង ខេត្តពោធិ៍សាត់ មានកូន​ក្នុង​បន្ទុក​ចំនួន​៦​នាក់ ស្រី​៥​នាក់ ក្នុង​នោះ​៣​នាក់​ពិការ​ពី​កំណើត មាន​ជីវភាព​ជួប​ការ​ខ្វះខាត​ច្រើន ដែល​មាន​ឪពុក​ដើរ​ស៊ីឈ្នួល​គេ និង​ម្ដាយ​ដាំ​បន្លែបង្ការ​ជុំវិញ​ផ្ទះ​គ្រាន់​ចិញ្ចឹមជីវិត ។

លោក​អនុសេនីយ៍ទោ សុខ ណាត នាយ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ឃុំ​អន្លង់​រាបបាន​ផ្ដល់​ព័ត៌មាន​ប្រាប់​កោះ​សន្តិភាព​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ខាងលើ​នេះ​ប្ដី​ឈ្មោះ ភៀ​ច ផេង អាយុ​៤៩​ឆ្នាំ មានមុខ​របរ​ដើរ​ស៊ីឈ្នួល​គេ ប្រពន្ធ​ឈ្មោះ ភ​ន ហ៊ុម អាយុ​៤៧​ឆ្នាំ មានមុខ​របរ​ដាំ​បន្លែ​នៅ​ជុំវិញ​ផ្ទះ ដើម្បី​លក់​បាន​លុយ​បន្តិចបន្តួច​ទិញ​អង្ករ​ហូប​។

ចំណែក​កូន​ទាំង​៦​នាក់
១-​ឈ្មោះ ភៀ​ច ហុ​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ (​ខ្វិន​ជើង​ទាំង​ពីរ​)
២-​ឈ្មោះ ភៀ​ច ហេង ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ខ្វិន​ជើង​ទាំង​ពីរ​)
៣-​ឈ្មោះ ភៀ​ច កុ​ភ័ស្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ប្រពន្ធ​លែង​គ្នា
៤-​ឈ្មោះ ភៀ​ច ឆវី ហៅ​ហៀ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ពិការ​(​គម​ខ្នង​)​តែ​អាច​ដើរ​បាន​តិច​ៗ
៥-​ឈ្មោះ ភៀ​ច ហ៊ី​ម ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ប្ដី​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន​ចិន​នៅ​ឃុំ​ថ្មដា​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង៦-​ឈ្មោះ ភៀ​ច សោភ័ណ ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​នៅ​លីវ​) ។

លោក សុខ ណាត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​គ្រួសារ​ខាងលើ​នេះ ពុំ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​នឹង​គេ​ទេ រស់នៅ​ក្នុងផ្ទះ​ឈើ​ប្រក់​ស័ង្កសី លើ​ដី​របស់​លោក​មេឃុំ​ជា​បណ្ដោះអាសន្ន ក្នុង​បន្ទុក​តែ​មួយ ។ ទាក់ទិន​នឹង​ករណី​នេះ លោកនាយ​ប៉ុស្ដិ៍​រដ្ឋបាល​បាន​បញ្ជាក់​ថា គ្រួសារ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ធំ ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ បាន​មក​រស់នៅ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

មុន​ដំបូង​រស់នៅ​ផ្ទះ​ជាមួយ​បងប្អូន ក្រោយមក​ដោយសារ​មាន​ទំនាស់​គ្នា គ្រួសារ​ខាងលើ​ក៍បាន​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​របៀប​ពនេចរ ។ លុះ​ក្រោយមក​ទើប​លោក​មេឃុំ ឲ្យ​រស់នៅ​បណ្ដោះអាសន្ន​លើ​ដី​របស់​គាត់ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ដោយ​មើលឃើញ​ជាក់ស្ដែង ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន បាន​និង​កំពុង​តែ​គិតគូរ​រក​ដី​សហគមន៍​ភូមិ​ចំការ​ជ្រៃ​ខាងជើង ក្នុង​ឃុំ​អន្លង់​រាប ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ។

ក្រុម​គ្រួសារ​អភ័ព្វ​ខាងលើ បាន​អំពាវនាវ​រក​សប្បុរសជន​មេត្តា​ជួយ​ពួក​គាត​ផង់ ទោះជា​គ្រឿង​ឧប​ភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ ឬ​ជា​ថវិកា​ក៍ដោយ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​បាន​ខ្លះ​ៗ ព្រោះ​រាល់ថ្ងៃ​ជួប​ការ​លំបាក​វេទនា​រក​ពាក្យ​ថ្លែង​ពុំ​បាន​ឡើយ ៕​

អត្ថបទសរសេរ ដោយ