Griezmann ថា​និយាយ​ជាមួយនឹង Messi ដូច​ចាក់ទឹក​លើ​ក្បាល​ទា


តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​អ្នកមាន​បុណ្យ Antoine Griezmann បាន​បង្ហើប​ថា គេ​មាន​ភាព​លំបាក​ក្នុង​ការ​និយាយ​ជាមួយនឹង Lionel Messi តាំងពី​ចូល​លេង​នៅ Barcelona ដំបូង ។ កីឡាករ​ទាំង​ពីរ​នាក់​នេះ​មិនសូវ​ជា​បាន​លេង​ជាមួយ​គ្នា​ទេ ដោយសារ​តែ Messi នៅ​ជាប់​រង​របួស​នៅឡើយ ។

Griezmann បាន​ប្រាប់​សារព័ត៌មាន​ថា ៖«​គាត់​គឺជា​មនុស្ស​មិនសូវ​និយាយ​ច្រើន ហើយ​ខ្ញុំ​ក៏​ដូច​គ្នា ។ ដូចនេះ​វា​ពិតជា​ពិបាក​សម្រាប់​យើង​ក្នុង​ការ​និយាយ​គ្នា ។ ខ្ញុំ​បាន​នាំ​គាត់​ទៅ​ជួប​ជាមួយនឹង​មិត្តភក្តិ​ខ្លះ​ដើម្បី​ឱ្យ​យើង​អាច​និយាយ​គ្នា​បាន ។ ពួក​យើង​កំពុង​តែ​រៀន​និយាយ​រកគ្នា​» ។

មាន់​ថ្មី​របស់ Barcelona រូប​នេះ​បាន​និយាយ​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅ Barcelona តែ​ខ្ញុំ​ត្រូវ​ពង្រឹង​ការ​លេង​នៅ​លើ​តារាង ជា​ពិសេស​ទៅ​លើ​ទម្រង់​លេង​របស់ខ្ញុំ ។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឱ្យ​តំបន់​ដែល​ខ្ញុំ​លេង​មាន​ភាពរឹងមាំ​» ៕

ប្រភព ៖ marca , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ