ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ឡើយ​នេះ​! ជំនន់​ទឹកភ្លៀង​លិច​ស្រូវ ដំ​ឡូ​វ​មី ផ្ទះ​ពលរដ្ឋ និង​ស្លា.ប់​មនុស្ស​ទៀត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ហូរ​ពី​ថៃ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​៣០​ខែកញ្ញា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​ប៉ះពាល់​៧​ស្រុក ក្រុង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​២,៣១៩​ខ្នង លិច​ស្រូវ​២៤,៤៦៤​ហិ​កតា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៦​នាក់…

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ហូរ​ពី​ថៃ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​៣០​ខែកញ្ញា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​ប៉ះពាល់​៧​ស្រុក ក្រុង​លិច​ផ្ទះ​ប្រជាពលរដ្ឋ​២,៣១៩​ខ្នង លិច​ស្រូវ​២៤,៤៦៤​ហិ​កតា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៦​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ។

ដោយ​យោង​តាម​របាយ​ការ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​៣០ ខែកញ្ញា ផល​ប៉ះពាល់​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​ខេត្ត​បន្ទ​យ​មាន​ជ័យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២,៣១៩​ខ្នង ហើយ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​២៣២​គ្រួសារ មាន​អ្នក​រង​គ្រោះ​ស្លាប់ ដោយ​លង់ទឹក​ចំនួន​៦​នាក់ បណ្តាល​លិច​ស្រូវ​ចំនួន​២៤,៤៦៤​ហិ​កតា លិច​ដំឡូង​មី​មាន​ចំនួន​៤,៤១៥​ហិ​កតា ដំណាំង​រួម​ផ្សំ​ចំនួន​១៨​ហិ​កតា ទឹក​ហូរ​កាត់​ផ្លូវ​ចំនួន​១៦៦​កន្លែង ស្មើ​៥៦,២១៩​ម៉ែត្រ ។

ក្នុង​នោះ​មាន​១- ស្រុក​ភ្នំ ប៉ះពាល់​៥​ឃុំ​លិច​ផ្ទះ ប្រជាពលរដ្ឋ​៣០០​ខ្នង លិច​ស្រូវ​១១,៣៨៨​ហិ​កតា ដំឡូង​មី​៣០៩​ហិ​កតា លិច​ផ្លូវ​២៦​កន្លែង​ស្មើ​១១,២៣៩​ម៉ែត្រ ត្រូវ​បាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ជូនដំណឹង​អោយ​ផ្អាក​ធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ។ ២-​ក្រុង​សិរី​សោភ័ណ​ប៉ះពាល់​៦​សង្កាត់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​៤៩៤​ខ្នង​លង់ទឹក​ស្លាប់​ម្នាក់ លិច​ស្រូវ​៤,០០១​ហិ​កតា លិច​ដំឡូង​មី​១៦​ហិ​កតា លិច​ដំណាំ​រួម​ផ្សំ​៥​ហិ​កតា លិច​ផ្លូវ​ប្រវែង​៩,៦២០​ម៉ែត្រ ហើយ​ទឹក​នៅ​តែ​បន្ត​លិច​នៅឡើយ ។

៣- ក្រុង​ប៉ោយ​ប៉ែ​ត​ប៉ះពាល់​៣​សង្កាត់ លិច​ផ្ទះ​ប្រជាពលរដ្ឋ​៦៣៨​ខ្នង ស្មើ​ប្រជាពលរដ្ឋ​២,៨៧៤​នាក់ ជម្លៀស​រក​ទីទួល​សុវត្ថិភាព​១៤៦​គ្រួសារ​លិច​ស្រូវ​១,១៧២​ហិ​កតា លិច​ដំឡូង​មី​១០១​ហិ​កតា លិច​ផ្លូវ​៣​កន្លែង ស្មើ​ប្រវែង​៣០០​ម៉ែត្រ ។ ៤- ស្រុក​អូរ​ជ្រៅ​ប៉ះពាល់​៦​ឃុំ លិច​ផ្ទះ​ប្រជាពលរដ្ឋ​២៣៧​គ្រួសារ ស្មើ​៧០៤​នាក់ លង់ទឹក​ស្លាប់​ម្នាក់ ជម្លៀស​រក​ទីទួល​សុវត្ថិភាព​៨៦​គ្រួសារ លិច​ស្រូវ​៣,៣៦១​ហិ​កតា លិច​ដំឡូង​មី​៤៨២​ហិ​កតា លិច​ដំណាំ​រួម​ផ្សំ​៨​ហិ​កតា​កន្លះ លិច​ផ្លូវ​៥០​កន្លែង ប្រវែង​៦,៣៧៥​ម៉ែត្រ ។ ៥- ស្រុក​ស្វាយចេក​ប៉ះពាល់​៤​ឃុំ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​៤៦៩​គ្រួសារ​លិច​ស្រូវ​១,១១៩​ហិ​កតា លិច​ដំឡូង​មី​២,៩៧០​ហិតា លិច​ដំណាំ​រួម​ផ្សំ​៦​ហិ​កតា​កន្លះ លិច​ផ្លូវ​ប្រវែង​៩,៦៧៥​ម៉ែត្រ ។

៦- ស្រុក​ព្រះនេត្រព្រះ​ប៉ះពាល់​២​ឃុំ លិច​ផ្ទះ​ប្រជាពលរដ្ឋ​១៨១​គ្រួសារ លង់ទឹក​ស្លាប់​ម្នាក់​លិច​ស្រូវ​៣,២៤០​ហិ​កតា លិច​ដំឡូង​មី​៤១​ហិ​កតា លិច​ផ្លូវ​ប្រវែង​៧,២០០​ម៉ែត្រ ។ ៧-​ស្រុក​ថ្មពួក​ប៉ះពាល់​៦​ឃុំ លង់ទឹក​ស្លាប់​៣​នាក់ លិច​ស្រូវ​១៨៣​ហិ​កតា លិច​ដំឡូង​មី​៤៩៦​ហិ​កតា លិច​ផ្លូវ​៨៧​កន្លែង ប្រវែង​១១,៨១០​ម៉ែត្រ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ