ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ ប្រជាពលរដ្ឋ​អា​ល្លឺ​ម៉​ង់​ប្រមាណ​៤០​ភាព​រយ​មួយ​ភូមិ​ប្រើប្រាស់​សូ​ឡា​ទាញ​យក​ពន្លឺព្រះអាទិត្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជិះ​យន្តហោះ​មើល​តំបន់​មួយ​ចំនួន និង​មានការ​រៀបរាប់​ពី​ភាគី​អា​ល្លឺ​ម៉​ង់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​អា​ល្លឺ​ម៉​ង់​មួយ​ភូមិ​បាន​ប្រើ​សូ​ឡា​ប្រមាណ​៤០​ភាគរយ​បន្ថែម​ពី​ពន្លឺ​ដែល​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ។ យោង​តាម​បណ្តាញ​សង្គម​សម្តេច…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជិះ​យន្តហោះ​មើល​តំបន់​មួយ​ចំនួន និង​មានការ​រៀបរាប់​ពី​ភាគី​អា​ល្លឺ​ម៉​ង់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​អា​ល្លឺ​ម៉​ង់​មួយ​ភូមិ​បាន​ប្រើ​សូ​ឡា​ប្រមាណ​៤០​ភាគរយ​បន្ថែម​ពី​ពន្លឺ​ដែល​ប្រើប្រាស់​ផ្សេង​ៗ​ទៀត ។ យោង​តាម​បណ្តាញ​សង្គម​សម្តេច ស ខេ​ង កាលពី​ថ្ងៃ​ទី​០២ តុលា តាម​ការ​រៀបរាប់​ពី​ភាគី​អា​ល្លឺ​ម៉​ង់ និង​តាម​រយៈ​ការ​ពិនិត្យ​ដោយ​ផ្ទាល់ គឺ​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ភូមិ​ជនបទ​ប្រមាណ​៤០​ភាគរយ ក្នុង​មួយ​ភូមិ សុទ្ធតែ​មាន​បំពាក់​ផ្ទាំង​សូ​ឡា​ទាញ ដើម្បី​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ដើម្បី​បន្ថែម​ពី​ពន្លឺ​អគ្គិសនី​មួយ​ចំនួន​ទៀត ។

ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ត្រូវ​បាន​អញ្ជើញ​ជិះ​យន្តហោះ​ជាមួយ​លោក Norbert Barthle រដ្ឋលេខាធិការ​សភា​របស់​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​អា​ល្លឺ​ម៉​ង់ (BMZ) និង​លោក Eberhard Gienger សមាជិក​សភា​នៃ​សាធារណរដ្ឋ​ហ​ព័ន្ធ​អា​ល្លឺ​ម៉​ង់ ដើម្បី​អញ្ជើញ​ពិនិត្យ​មើល​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ផ្គត់ផ្គង់​វិមជ្ឈការ និង​ការ​តាំងទី​កន្លែង​ឧ​ហ្សា​កម្ម​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

ការ​អញ្ជើញ​ជិះ​យន្តហោះ​ជាមួយ​មន្ត្រីជាន់ខ្ពស់​អា​ល្លឺ​ម៉​ង់​នា​ពេល​នេះ គឺ​ដើម្បី​បានឃើញ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​នោះ​ក្រៅ​តែ​ពី​មាន​រួច​ជា​ស្រេច​នូវ​ប្រព័ន្ធ​ភ្លើង ផ្លូវ ទឹក និង​សាលារៀន តំបន់​ជនបទ​អា​ល្លឺ​ម៉​ង់​តែងតែមាន​រោងចក្រ​ពង្រាយ​តាម​ភូមិ ដើម្បី​ស្រូប​យក​កម្លាំង​ពលកម្ម​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ប្រចាំ​ភូមិ និង​តំបន់​ក្បែរ​ៗ ។

ប្រភព​បាន​បន្ត​ថា នៅ​គ្រប់​ភូមិ​នៃ​តំបន់​ជនបទ​អា​ល្លឺ​ម៉​ង់​តែងតែ​មានការ​ផលិត​ថាមពល​ហ្គា​ស់​ធម្មជាតិ ដែល​ផលិត​បាន​ពី​កាក​សំណល់​ធម្មជាតិ និង​លាមក​សត្វ ក្នុង​នោះ​ការ​ផលិត​ម្យ៉ាង​ដើម្បី​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុងភូមិ និង​ម្យ៉ាងទៀត​សម្រាប់​ការ​លក់​នាំ​ចេញ​ទៅ​តំបន់​ផ្សេង​ផង​ដែរ ។

ដោយឡែក​តាម​រយៈ​ការ​អត្ថាធិប្បាយ​ពី​សំណាក់​ភាគី​អា​ល្លឺ​ម៉​ង់ និង​តាម​រយៈ​ការ​ពិនិត្យ​ដោយ​ផ្ទាល់ គឺ​ផ្ទះ​ប្រជាពលរដ្ឋ​តាម​ភូមិ​ជនបទ​ប្រមាណ​៤០​ភាគរយ ក្នុង​មួយ​ភូមិ​សុទ្ធតែ​មាន​បំពាក់​ផ្ទាំង​សូ​ឡា​ទាញ ដើម្បី​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ ដែល​បន្ថែម​ពីលើ​ការ​ទាញ​ថាមពល​ពី​វា​រី​អគ្គី​ស​នី​ពី​ថាមពល​នុយ​ក្លែ​អ៊ែ និង​ថាមពល​បាន​មក​ពី​កង្ហា​ល់បក់​ដោយ​ខ្យល់​ធម្មជាតិ ។ នៅ​ថ្ងៃ​ដដែល​នោះ គណៈប្រតិភូ​កម្ពុជា​បាន​បន្ត​ជួប​ពិភាក្សា​ជាមួយ​លោក​ជំទាវ Friedlinde Gurr-Hirsch រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក Martin Stritmatter ប្រធាន​នាយករ​ដ្ឋា​ន​រុក្ខកម្ម​នៃ​គណៈ​ដឹកនាំ​តំបន់​រដ្ឋបាល Tubingen. ក្នុង​ជំនួប​នោះ​បាន​ស្វែង​យល់​ពី​ប្រព័ន្ធ​គ្រប់គ្រង និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​នៃ​នាយកដ្ឋាន​នានា​នៅ​ក្នុង​ការងារ​រុក្ខកម្ម និង​ការ​រក្សា​ព្រៃឈើ ច្បាប់​ព្រៃឈើ ក៏​ដូច​ជា ការ​យល់​ឃើញ​អំពី​ការ​ពិសោធន៍​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ការងារ​រុក្ខកម្ម​ប្រកបដោយ​និរន្តរភាព និង​បាន​ជួប​ស្វែង​យល់​ផ្ទាល់​ជាមួយ​ក្រុម​អនុរក្ស​ព្រៃឈើ​និង​ការ​ទស្សនា​ព្រៃ​ក្នុង​តំបន់ Tubingen នោះ ។

ក្រុម​គណៈប្រតិភូ​កម្ពុជា​បាន​បន្ត​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​កែ​ច្នៃ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ សាលារៀន និង​សំណង់​ផ្លូវថ្នល់​របស់​រដ្ឋបាល​ស្រុក និង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សមាគម​គ្រប់គ្រង​សំរាម​ប្រចាំ​ស្រុក Ostalbkreis. ។ ជំនួប​នោះ​បាន​ផ្ដោត​ទៅ​លើ​ការ​ស្វែង​យល់​ពី​សេវាកម្ម​គ្រប់គ្រង​សំរាម និង​កែ​ច្នៃ​របស់​រដ្ឋបាល​មូលដ្ឋាន​ការ​លើកទឹកចិត្ត​នៅ​ថ្នាក់​ជាតិ ថ្នាក់​រដ្ឋ​សហព័ន្ធ​នីមួយ​ៗ និង​នៅ​ថ្នាក់​ឃុំ​សម្រាប់​ការ​គ្រប់គ្រង​សំរាម​ឲ្យ​មាន​និរន្តរភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ