ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Eriksen ឆេះដុំ​ដូច​ផ្ទុះ​ភ្នំភ្លើង​ក្រោយ​គេ​ចោទ​មិត្ត​ស្រី​ដេក​អី​ៗ​ជាមួយ​មិត្ត​រួម​ក្រុម

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Christian Eriksen កីឡាករ​របស់​ក្លិប Tottenham អាយុ​២៧​ឆ្នាំ បាន​ច្រានចោល​ព័ត៌មាន​ដែល​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា Christian Eriksen កីឡាករ​របស់​ក្លិប Tottenham អាយុ​២៧​ឆ្នាំ បាន​ច្រានចោល​ព័ត៌មាន​ដែល​លើក​ឡើង​ថា មិត្ត​ស្រី​របស់​គេ​បាន​ដេក​ជាមួយនឹង​មិត្ត​រួម​ក្រុម Jan Vertonghen និង​ព័ត៌មាន​មួយទៀត​ដែល​ថា គេ​បាន​វាយ​គ្នា​ជាមួយនឹង Harry Kane នៅ​ក្នុង​បន្ទប់​ប្តូរ​សម្លៀក​បំពាក់ ។

Eriksen និង​មិត្ត​ស្រី Sabrina Kvist បាន​នៅ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១២ តែ​ថ្មី​ៗ​នេះ​ស្រាប់តែ​មាន​ព័ត៌មាន​ផ្សាយ​ថា​នាង​បាន​ក្បត់​នឹង​មិត្ត​ប្រុស ហើយ​ទៅ​ដេក​ជាមួយនឹង Vertonghen ។ ក្រោយមក Eriksen ក៏​បាន Quote ព័ត៌មាន​នោះ​មក​ដាក់​លើ​គណនី Twitter របស់​ខ្លួន ដោយ​សរសេរ​ភ្ជាប់​ជាមួយ​ថា «​អាចម៍គោ​» និង​រូប Emoji ងងុយដេក ។ ភ្លាម​ៗ​នោះ Vertonghen ក៏​បាន Quote សារ​របស់ Eriksen ដោយ​គាំទ្រ​ជាមួយនឹង​រូប Emoji បេះដូង ។

Jan Vertonghen

ព័ត៌មាន​ក្លែងក្លាយ​លើ Twitter នោះ​បាន​ចុះ​ផ្សាយ​ថា «​ប្រពន្ធ​របស់ Christian Eriksen ត្រូវ​បាន​គេ​ឃើញ​បាន​សាហា​យ​ជាមួយនឹង​មិត្ត​រួម​ក្រុម​ឈ្មោះ Jan Vertonghen» ។ ព័ត៌មាន​នោះ​ក៏​បាន​បន្ថែម​ទៀត​ថា Eriksen បាន​ឈ្លោះ​គ្នា​ជាមួយនឹង Kane ដោយ​បាន​វាយ​គ្នា​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ ។ Eriksen ក៏​បាន​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​នេះ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Eriksen ប្រុង​នឹង​ចាក​ចេញពី Tottenham នៅ​រដូវ​កាល​នេះ ដោយសារ​តែ Real Madrid ចាប់អារម្មណ៍​ចង់បាន តែ​ក្រោយមក​ការ​ផ្លាស់​ប្តូរ​ក្លិប​ក៏​មានការ​ប្រែប្រួល​ហើយ​ក៏​មិន​បាន​ជោគជ័យ​ព្រោះតែ​ហេតុផល​ផ្ទាល់ខ្លួន​របស់ Eriksen ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ