ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ជម្រក​សត្វ និង​រៀបចំ​ឲ្យ​មានដំណើរ​កម្សាន្ត​នៅ​រដូវប្រាំង​នេះ​ហើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ភ្នំ​ជម្រក​សត្វ​ស្ថិត​នៅ​ភាគ​ខាងក្នុង​ភូមិសាស្ត្រ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវ​គេ​អះអាង​ថា ជា​តំបន់​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដោយសារ​ផ្អែក​លើ​សោ​ភ័​ណ្ឌ​ភាព​ជុំវិញ​ស្រស់​ត្រកាល ជាមួយ​ដើមឈើ​ធំ​ៗ​ម្លប់​ត្រឈឹងត្រឈៃ ផង​ដែរ…

ខេត្តស្ទឹងត្រែង ៖ ភ្នំ​ជម្រក​សត្វ​ស្ថិត​នៅ​ភាគ​ខាងក្នុង​ភូមិសាស្ត្រ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ត្រូវ​គេ​អះអាង​ថា ជា​តំបន់​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ដោយសារ​ផ្អែក​លើ​សោ​ភ័​ណ្ឌ​ភាព​ជុំវិញ​ស្រស់​ត្រកាល ជាមួយ​ដើមឈើ​ធំ​ៗ​ម្លប់​ត្រឈឹងត្រឈៃ ផង​ដែរ ។ ជាង​នេះ​នា​រដូវប្រាំង​នឹង​មាន​រៀបចំ​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ភ្នំ​ឈ្ងោក​-​ភ្នំ​ក្ងោកមាស​-​និង​ភ្នំ​ដំរី​ជល់ ដែល​នៅ​មិន​ឆ្ងាយ​ពី​ភ្នំ​ជម្រក​សត្វ​នោះ​ដែរ ។

ប្រជា​សហគមន៍​បាន​បញ្ជាក់​ថា តំបន់​ភ្នំ​ខាងលើ​សម្បូ​ទៅ​ដោយ​ព្រៃឈើ និង​ពពួកសត្វ​ច្រើន​ប្រភេទ ។ ហើយ​ធនធាន​ទាំងនោះ​ត្រូវ​បានការ​ពារ​អភិរក្ស និង​ពី​ប្រជា​សហគមន៍​ក្នុង​តំបន់​នីមួយ​ៗ ដើម្បី​ទប់ស្កាត់​អំពើ​លួច​ចូល​កាប់​ទន្ទ្រាន​ព្រៃឈើ ។ បណ្តា​ភ្នំ​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​ខាងលើ​ត្រូវ​បាន​ជ្រុំ​ជ្រែង និង​គាំទ្រ​ពី​អង្គការ​ជា​ដៃគូរ ហើយ​បច្ចុប្បន្ន​អង្គការ​នោះ​ក៏​បាន និង​កំពុង​ព​ន្លឿ​ន​ការ​សាងសង់​មណ្ឌល​ទេសចរណ៍​សហគមន៍​ឱ្យ​បាន​ឆាប់ ដើម្បី​រៀបចំ​ជា​កន្លែង​ប្រចាំការ​អភិរក្ស​ផង និង​សម្រាប់​ជា​កន្លែង​ទទួលភ្ញៀវ​ផង​ដែរ ។

លោក​សា សា​វុ​ធ ប្រធាន​ល្បាត​នៃ​សហគមន៍​ព្រៃឈើ​ភ្នំ​ជម្រក​សត្វ​បាន​បញ្ជាក់​ថា មន្ទីរ​ទេសចរណ៍ និង​អង្គការ​ដៃគូ​បាន​សាងសង់​មណ្ឌល​ទេសចរណ៍​សហគមន៍​ភ្នំ​ជម្រក​សត្វ​បាន​ជិត​៥០%​ភាគរយ​ហើយ តែ​ត្រូវ​ផ្អាក​ទៅ​វិញ​មិនដឹង​មូលហេតុ ។ លោក​បាន​ស្នើរ​ដល់​អង្គការ​ដៃគូរ​មក​បន្ត​ការ​ស្ថាបនា​បន្ថែម​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សហគមន៍​រៀបចំ​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ភ្នំ​ឈ្ងូ​គ​-​ភ្នំ​ក្ងោកមាស និង​ភ្នំ​ដំរី​ជល់ នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​នៅ​តំបន់​នេះ​ចេះ​តែ​មាន​ជនខិលខូច​មក​កាប់​ព្រៃឈើ​រាន​យក​ដី និង​សម្លាប់សត្វ​ពពួកសត្វ​ផ្សេង​ៗ​ធ្វើ​ជា​អាហារ ។

លោក កែវ សុភាព សមាជិក​ក្រុមប្រឹក្សា​ឃុំ​សំអាង​បាន​ទទួលស្គាល់​ចំពោះ​ការ​លើក​ឡើង​នេះ​ព្រោះ​អាជ្ញាធរ​ឃុំ​ក៏​បាន​រៀប​យុទ្ធសាស្ត្រ និង​លើក​គម្រោង​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​វិនិយោគ​ឃុំ​សម្រាប់​ធ្វើ​ផ្លូវ​គ្រួ​ស​ក្រហម​ប្រវែង​ជិត​៣​គីឡូម៉ែត្រ​ចូល​ទៅ​កាន់​តំបន់​នេះ​ដែរ ដើម្បី​បំណង​ការពារ​ជម្រក​សត្វ​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​នេះ ។

លោក ផល លុយ ប្រធាន​ប្រតិបត្តិ​អង្គការ​សេ​ប៉ា​ប្រចាំ​ខេត្តស្ទឹងត្រែង​បាន​បញ្ចា​ក់ថា អង្គការ​ដៃគូ​នៅ​តែ​បន្ត​គាំទ្រ​គម្រោង​នេះ ព្រោះ​សង្កេត​ឃើញ​ប្រជា​សហគមន៍​បាន​ប្រឹងប្រែង​រួម​គ្នា​ឧស្សាហ៍​ចុះ​ល្បាត ដើម្បី​អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ​នៅ​ទី​នេះ​បាន​ច្រើន​ជា​កន្លង​មក ។ លោក​បន្ត​ថា នៅ​ដើមខែ​តុលា​នេះ ក្រុមការងារ​បន្ត​ការ​សាសង​សង់​មណ្ឌល​ទេសចរណ៍​សហគមន៍​ភ្នំ​ជម្រក​សត្វ​នេះ បន្ត​ព្រោះ​សម្ភារៈ​មួយ​ចំនួន​មាននៅ​ទីនោះ​ស្រាប់​ហើយ​ពេល​ផ្លូវ​ស្ងួត​ទឹក និង​ដឹក​សម្ភារៈ​មួយ​ចំនួន​ចូល​បន្ថែម​ទៀត ដើម្បី​សាងសង់​ឱ្យ​ហើយ​នៅ​ចុងឆ្នាំ ២០១៩​នេះ ។

សូម​បញ្ជាក់​ថា សហគមន៍​ភ្នំ​ជម្រក​សត្វ​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ ដែល​មា​សមាជិក​៤៧៦ គ្រួសារ​សម្រាប់​រួម​គ្នា​គ្រប់គ្រង ផ្ទៃដី​៤១៥៣​ហិ​កតា ដើម្បី​អភិរក្ស​តំបន់​នេះ​ទុក​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ