សូ​ម្បី​តែ​ក្មេង​ក៏​មិន​លើកលែង​ដែរ ហួសហេតុ​ពេក​ហើយ


ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ល្មោ​មកា​ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង កាលពី​រសៀល​ថ្ងៃ​ទី​០២ តុលា​នេះ ក្រោយ​រក​ឃើញ​ថា គេ​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារី​វ័យ​៧​ឆ្នាំ​ម្នាក់ ។

សេចក្តីរាយការណ៍​បាន​បន្ត លោកស្រី​ឧត្តមសេនីយ៍ត្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​របស់​កុមារី​រង​គ្រោះ​ឈ្មោះ ហ​. ស​.​ណ អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ពី​ករណី​រំលោភ​សេព​ស​ន្ទ​វៈ ។ ដែល​ករណី​នេះ​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៨ ខែកញ្ញា វេលា​ម៉ោង​ប្រហែល​៨​យប់​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជន​រង​គ្រោះ​រួច​កម្លាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​លោក​ក៏​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៨​និង​៥៦​នាទី​យប់​ថ្ងៃ​ដដែល ។ ជន​រង​គ្រោះ​ឈ្មោះ ង ស អាយុ​៧​ឆ្នាំ ។ ជនសង្ស័យ​ឈ្មោះ ផុ​ន សុភាព អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ចំនុច​កើតហេតុ ។

បន្ទាប់​ពី​ស្រាវជ្រាវ​ស៊ើបអង្កេត​រួចរាល់ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ចាត់ការ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ច្បាប់​នា​រសៀល​ថ្ងៃ​ទី​០២ ខែតុលា​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ