ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣កញ្ចប់ធំឆ្លងដែនចូលកម្ពុជា សំណាងល្អ​ចេះឃើញទាន់​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ យោង​តាម​ព័ត៌មាន​បឋម​ពី​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យជា​​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ បន្ទាប់​ពី​នាំ​យក​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​ធំ ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​។ តាម​ប្រភពពី​នគរបាល​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​បានឱ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀននេះ​បានធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២…

ខេត្តស្ទឹងត្រែង​ ៖ យោង​តាម​ព័ត៌មាន​បឋម​ពី​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៩​នេះ​ថា ជនសង្ស័យជា​​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ បន្ទាប់​ពី​នាំ​យក​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​ធំ ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា​។

តាម​ប្រភពពី​នគរបាល​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល​បានឱ្យ​ដឹង​ថា​ ប្រតិបត្តិការ​បង្ក្រាប​លើ​ករណី​គ្រឿងញៀននេះ​បានធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំនុច​ប៉ុស្តិ៍​ព្រំដែន​ចាស់ ចំងាយ​៤​គីឡូម៉ែត្រ​នៃ​ច្រក់​អន្តរ​ជាតិ​ត្រពាំង​គ្រៀល កម្ពុជា-ឡាវ ស្ថិត​ក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដោយ​មានកំ​លាំង​សហការ​រវាង​​តម្រួត​ឡាវ និង​កំលាំង​នគរបាល​ព្រំដែន (BLO) ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ សា វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​ឡាវ ​មុខរបរ​​កសិករ រស់នៅ​ភូមិ​ឡាក់​សៅ ស្រុក​ខាំ​កឺ​ប ខេត្ត​បូ​លី​ខាំ​សៃ ប្រទេស​ឡាវ​ ​ជាអ្នក​​នាំ​គ្រឿងញៀន​ចំនួន​៣​ដុំ​ធំ នៅ​មិន​ទាន់​ថ្លឹងនោះទេ បើ​តាម​ការ​ប៉ាន់ស្មាន​មាន​ទម្ងន់​ប្រមាណ​ជា​៣​គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​​ការ​ចាត់ការ​តាម​ច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ