ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​មក​ជា​មនុស្ស​គួរ​ធ្វើ​ល្អ​ឱ្យ​បាន​យ៉ាងតិច​៥​ប្រការ

4 ឆ្នាំ មុន

ពាក្យ​ថា មនុស្ស មក​ពី មន + ឧស្ស​, មន ប្រែ​ថា គំនិត ឬ​ការ​គិត​,…

ពាក្យ​ថា មនុស្ស មក​ពី មន + ឧស្ស​, មន ប្រែ​ថា គំនិត ឬ​ការ​គិត​, ឧស្ស ប្រែ​ថា ខ្ពស់ ឬ​ប្រសើរ រួម​គ្នា​ទាំង​ពីរ​ស័ព្ទ​ប្រែ​ថា អ្នកមាន​គំនិត​ខ្ពស់ ឬ​ជន​អ្នកដឹង​ខុស​ត្រូវ ។ ដូច្នេះ​បាន​មក​ជា​អត្តភាព​ជា​មនុស្ស​មិន​គួរ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​ជា​សត្វ​ដែល​ខ្វះ​បញ្ញា​នោះ​ឡើយ គួរ​ប្រព្រឹត្ត​តែ​អំពើ​ល្អ អំពើ​សុចរិត​យ៉ាងតិច​បំផុត​ឲ្យ​បាន​៥​ប្រការ​គឺ កុំ​សម្លាប់ ឬ​វាយប្រហារ​គេ​, កុំ​លួច​ឬ​ឆក់​ប្លន់​ទ្រព្យ​គេ​, កុំ​ប្រព្រឹត្ត​ខុស​ក្នុង​កូន ប្រពន្ធ ឬ​ប្តី​គេ​, កុំ​កុហក​បោកប្រាស់​គេ និង​កុំ​សេពសុរា គ្រឿងញៀន ។

អំពើ​ល្អ​ទាំង​៥​ប្រការ​នេះ គឺជា​គុណធម៌​ជាន់​ទាប ឬ​គុណ​ខាង​ដើម​របស់​មនុស្ស ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​បណ្ដុះ​គុណធម៌​ខ្ពស់​ឡើង​តទៅ​ទៀត​បាន រហូត​បាន​លុះ​មគ្គផល​ព្រះ​និព្វាន​ដែល​ជា​គុណធម៌​ដ៏​វិសេស​របស់​មនុស្ស ។ ម្យ៉ាងទៀត សុចរិត​ទាំង​៥​ប្រការ​នេះ នឹង​ហៅ​ថា មនុស្សធម៌​ក៏​បាន តែ​តាម​ផ្លូវ​ព្រះធម៌ ហៅ​ថា សីល​៥ បា​លី​​ថា បញ្ចសីល ។ ដោយ​អំណាច​នៃ​សីល​ទាំង​៥​នេះ ជា​ធម៌ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ប្រព្រឹត្ត​ជា​និច្ច ទើប​លោក​ហៅ​ឈ្មោះ​មួយទៀត​ថា និច្ចសីល ។

សាធុជន​ណា​មានធម៌​ទាំង​៥​ប្រការ​នេះ​ក្នុង​សន្តាន​បរិបូណ៌​ហើយ នរ​ជន​នោះ​រមែង​ដល់​នូវ​សេចក្តី​ស្ងប់ សេចក្តីសុខ និង​នាំ​ជីវិត​ឱ្យ​អស់​ទៅ​នូវ​រឿង​ក្តៅក្រហាយ បន្សាត់​បង់​ទុក្ខ​កង្វល់​ទាំងពួង​ទាំងឡាយ​ចេញ​អំពី​ជីវិត​ទៅ​ហោង ។ (​ដោយ​សាន សា​រិ​ន​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ