ទាហាន​​ស្លាប់​យ៉ាង​តិច​២៥​នាក់ ក្រោយ​​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា


ប្រទេស​ម៉ា​លី់ ៖ រដ្ឋាភិបាល​ម៉ា​លី​គូសបញ្ជាក់​ថា ទាហាន​ម៉ា​លី​យ៉ាងតិច​២៥​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​នានា កាលពី​ថ្ងៃ​ទី​១​និង​ទី​២​តុលា​ដើម្បី​ការពារ​ជំរំ​យោធា​២​កន្លែង​ដែល​រង​ការ​វាយប្រហារ ដោយ​ពួក​ជី​ហា​ដ ដែល​ក៏​បាត់បង់​មនុស្ស​របស់​ពួក​គេ​១៥​នាក់​ដែរ​។
ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​បន្ត​ថា ទាហាន​ម៉ា​លី​ប្រមាណ​ជា​៦០​នាក់​ទៀត​បាន​បាត់​ខ្លួន ហើយ​កងទ័ព​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​ខាង​សម្ភារ​។

ប៉ុន្តែ​កងទ័ព​ម៉ា​លី​អាច​ដណ្ដើម​យក​បាន​និង​ថែរក្សា​ការ​ត្រួតត្រា​បណ្ដា​ទីតាំង​រង​ការ​វាយប្រហារ នៅ ​BOULKESSY​ និង​នៅ ​MONDORO​។ រដ្ឋាភិបាល​គូសបញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត​និង​ថា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ របស់​កងទ័ព​ម៉ា​លី​រួម​ជាមួយ​កងទ័ព​បួ​គី​ណា​ហ្វា​សូទ្រ​ទ្រង់​ដោយ​កងទ័ព​បារាំង​ប្រឆាំង​ជី​ហា​ដ កំពុង​តែ​ធ្វើ​ដើម្បី​កម្ទេច​ពួក​ជី​ហា​ដ​។

ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ទាំងនេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​សភាពការណ៍​នៅ​ម៉ា​លី ដែល​ចាប់​តាំងពី​ឆ្នាំ​២០១២​មក​ជួប​ប្រទះ​នឹង​ការ​បះបោរ​សកម្មភាព​បំបែក​ខ្លួន​និយម ការ​បះបោរ​របស់​ពួក​សាឡា​ហ្វី​ស​និង​ពួក​ជី​ហា​ដ​។ លើស​ពី​នេះ​នៅ​មាន​អំពើ​ហិង្សា​បង្ហូរឈាម​គ្នា រវាង​បណ្ដា​ជន​ជាតិភាគតិច​។ ដែនដី​ប្រទេស​មួយ​ផ្នែក​ធំ​របូត​ពី​ការ​ត្រួតត្រា​របស់​រដ្ឋអំណាច​កណ្ដាល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ