ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ហ៊ានលើកដៃ​ប្រហារជីវិតបង​ជីន​ដូនមួយ​​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើ​ថ្នាំ​ញៀន​បាន​ទាញ​ពូថៅ​កាប់​បុរស​ម្នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ងួ​ន​សៀម ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​សង្ស័យ​ប្រើ​ថ្នាំ​ញៀន​បាន​ទាញ​ពូថៅ​កាប់​បុរស​ម្នាក់​ត្រូវជា​បងប្អូន​ជីដូនមួយ បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើត​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ងួ​ន​សៀម ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ ម៉ៅ ម៉ៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ទិ​ត រិ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​មក​អង្គុយ​លេង​ជាមួយ​និង​ជន​រង​គ្រោះ​នៅ​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ លុះ​មួយសន្ទុះ​ក្រោយមក ម្តាយ​របស់​ជនសង្ស័យ​​បាន​មក​ស្តីបន្ទោស​អោយ​ជនសង្ស័យ​ថា មិន​ចេះ​ជួយ​ធ្វើ​ការងារ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ស្តីឱ្យ​រួច ម្តាយ​របស់​ជនសង្ស័យ​ក៏​ដើរ​ចេញ​ទៅ​បាត់ ចំណែក​ជន​រង​គ្រោះ​ក៏​ដើរទៅ​អោយ​ចំណី និង​ទឹក​មាន់នៅ​ខាងក្រោយ​ផ្ទះ រួច​ហើយ​ក៏​មក​អង្គុយ​លៀងដៃ​និង​ដុសធ្មេញ​នៅ​អែប​ពាងទឹក​ក្រោយ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​ពូថៅ​ពីក្រោម​គ្រែ ដើរទៅ​កាប់​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង​។ បន្ទាប់​មក ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​និង​ជន​រង​គ្រោះ​គឺជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា មិន​ដែល​មាន​គុំនំ​អ្វី​នឹង​គ្នា​ពី​មុន​មក​នោះ​ទេ ក៏​ប៉ុន្តែ​រយៈពេល​បី​ថ្ងៃ​មកនេះ ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ៗ​គ្នា លុះ​ពេល​ឃើញ​បងជីដូនមួយ​កំពុង​អង្គុយ ក៏​ទាញ​ពូថៅ​កាប់​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ