ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ហុងកុង​! បាតុករ​ម្នាក់​ត្រូវ​គ្រាប់​កាំភ្លើង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ជា​លើក​ដំបូង​បាតុករ​ម្នាក់ ក្នុង​បាតុកម្ម​ថ្ងៃ​ទី​១​តុលា​ចំ​ថ្ងៃ​បុណ្យ​ជាតិចិន បាន​ត្រូវ​របួស​ត្រង់​ទ្រូង ដោយសារ​ការ​បាញ់​គ្រាប់កាំភ្លើង​ពិត ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខាងក្រៅ​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​មានការ​ចូលរួម​របស់​មនុស្ស​ច្រើន​សិប​ពាន់​នាក់ ដែល​ប្ដេជ្ញា​ផ្គើ​ល​ដល់​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។…

ក្រុង​ហុងកុង ៖ ជា​លើក​ដំបូង​បាតុករ​ម្នាក់ ក្នុង​បាតុកម្ម​ថ្ងៃ​ទី​១​តុលា​ចំ​ថ្ងៃ​បុណ្យ​ជាតិចិន បាន​ត្រូវ​របួស​ត្រង់​ទ្រូង ដោយសារ​ការ​បាញ់​គ្រាប់កាំភ្លើង​ពិត ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខាងក្រៅ​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​មានការ​ចូលរួម​របស់​មនុស្ស​ច្រើន​សិប​ពាន់​នាក់ ដែល​ប្ដេជ្ញា​ផ្គើ​ល​ដល់​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

គ្រាប់កាំភ្លើង​ដែល​ត្រូវ​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​ចេញ​ដោយ​ប៉ូលិស​ម្នាក់ ដែល​អង្គ​ភាព​របស់​គេ រង​ការ​វាយប្រហារ​ដោយ​ពួក​អ្នក​តវ៉ា ក្នុង​សង្កាត់​TSUEN WAN​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង ដោយ​ប៉ូលិស​ថា​ការ​បាញ់​នោះ​ជា​កិច្ច​ការពារ​អាយុជីវិត​របស់​គេ​។

យោង​តាម​ប៉ូលិស​ថា​ប៉ូលិស​បាន​ជួយ​ព្យាបាល​បឋម​យុវជន​រូប​នោះ មុន​ការ​មក​ដល់​នៃ​រថយន្ត​សង្គ្រោះ​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​មន្ទីរពេទ្យ​ក្រុង​ហុងកុង​អះ​អាង​ថា មនុស្ស​៦៦​នាក់​រង​របួស​បាន​ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ក្នុង​ឱកាស​នៃ​បាតុកម្ម​ថ្ងៃ​ទី​១​តុលា ក្នុង​នោះ​២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ប៉ូលិស​គូសបញ្ជាក់​ថា បាន​ចាប់ខ្លួន​មនុស្ស​១៨០​នាក់ ហើយ​បាន​បាញ់កាំភ្លើង​សរុប​៦​លើក​។

ការ​ប៉ះទង្គិច​គ្នា​មាន​សភាព​ខ្លាំងក្លា​នា​រសៀល​ថ្ងៃ​ទី​១​តុលា ក្នុង​សង្កាត់​ផ្សេង​ៗ​នៃ​ដែនដី​ហុងកុង​។ ពួក​បាតុករ​រ៉ា​ឌី​កាល់​ក្រុម​តូច​ៗ​បាន​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត ហើយ​ប៉ូលិស​បាន​តបត​វិញ​ជាមួយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់​កៅស៊ូ​និង​កាណុង​បាញ់​ទឹក​។ របាំង​នានា​បាន​ត្រូវ​ដុត​ដោយ​បញ្ចេញ​ផ្សែង​ខ្មៅ​ទៅ​លើ​អាកាស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ