ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រកមុខ​ដូច​បូស​ចុង​ក្រោយមក​ត្រូវ​អស់លក្ខណ៍​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧​នាក់​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ផ្លូវ និង​បាន​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​ចំណែក​នគរបាល​មិន​បាន​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​ក្រុម​ជន​ដៃដល់​ឡើយ​គឺ​ដូច​ជា​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ​ដូច្នោះ​ដែរ ។ ប៉ុន្តែ​ចៃដន្យ​ខណៈ​ដែល​កម្លាំង​នគរបាល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​ក៏​នាំ​ទៅ​សាកសួរ​ទើប​ធ្លាយ​ពី​សកម្មភាព​ប្លន់ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ចាប់ខ្លួន​បក្សពួក​៦​នាក់​ទៀត​ជា​បន្តបន្ទាប់​តែ​ម្ដង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៧​នាក់​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ផ្លូវ និង​បាន​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​ចំណែក​នគរបាល​មិន​បាន​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា​ក្រុម​ជន​ដៃដល់​ឡើយ​គឺ​ដូច​ជា​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ​ដូច្នោះ​ដែរ ។ ប៉ុន្តែ​ចៃដន្យ​ខណៈ​ដែល​កម្លាំង​នគរបាល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ក៏​ត្រូវ​កម្លាំង​នគរបាល​ឃាត់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​ក៏​នាំ​ទៅ​សាកសួរ​ទើប​ធ្លាយ​ពី​សកម្មភាព​ប្លន់ ។

បន្ទាប់​មក​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ចាប់ខ្លួន​បក្សពួក​៦​នាក់​ទៀត​ជា​បន្តបន្ទាប់​តែ​ម្ដង ។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅ​សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល និង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រោយ​ពេល​ដែល​ជនសង្ស័យ​ទាំងនេះ​ធ្វើ​សកម្មភាព​ធាក់​ប្លន់​ម៉ូតូ និង​ឆក់​កាបូប​បាន​សម្រេច​ជា​បន្តបន្ទាប់​។

នគរបាល​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៧​នាក់​នេះ​គឺជា​មុខសញ្ញា​ចោរកម្ម​ដែល​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​អ្នកដំណើរ ហើយ​បាន​រត់គេច​ខ្លួន​រួច​ដោយ​សុវត្ថិភាព​ជា​បន្តបន្ទាប់​មិន​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​រក​ឃើញ​ឡើយ ។

លុះដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ដែល​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នៅ​ចំណុច នៅ​លើ​មហាវិថី​ឈ្នះ ត្រង់​ចំណុច​ភូមិ​ស្រែ​រា​ជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៀង​តុង ជិះ ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1HD-9258 អត់​ពាក់មួក​សុវត្ថិភាព​ហើយ​ម៉ូតូ​អត់​បំពាក់​កញ្ចក់​មើល​ក្រោយ​ថែម​ទៀត​ផង ភ្លាម​ៗ​នោះ​កម្លាំង​បាន​ធ្វើការ​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​កញ្ចប់​លាក់​ក្នុង​ស្រោមដៃ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​កម្លាំង​បាន​ចាប់ខ្លួន​នាំ​យក​ទៅ​សាកសួរ​នៅ​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្សពួក​ចំនួន​០៦​នាក់​ទៀត​គឺជា​មុខសញ្ញា​ចោរកម្ម​ហើយ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​យក​ម៉ូតូ​ចំនួន​២​លើក​មក​ហើយ ។

ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​នោះ​ហើយ​ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៦​នាក់​បន្ថែម​ទៀត ។ ពេល​នេះ​ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវ​បាន​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ