ប្រទេសកូរ៉េខាងជើង ៖ អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងកាលពីថ្ងៃទី២តុលាបានបាញ់មីស៊ីលនានាសំដៅទៅសមុទ្រ ដែលការបាញ់មីស៊ីលទាំងនោះធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងប្រកាសពីការបន្តពិភាក្សាការងារ នាថ្ងៃទី៥តុលាស្ដីពីនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។
កងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់បណ្ដាមីស៊ីល មិនទាន់ដឹងជាប្រភេទអ្វីចេញពីវ៉ុនសាន សំដៅទៅសមុទ្រខាងកើតហៅសមុទ្រជប៉ុន នាព្រឹកថ្ងៃទី២តុលា។ កងទ័ពកូរ៉េខាងត្បូងមិនបញ្ជាក់ពីប្រភេទមីស៊ីលដែលបាញ់ចេញ តែការបាញ់នោះប្រាកដជាមីស៊ីលបាលីស្ទិករយៈខ្លី។
ចំណែកអគ្គលេខាធិការនៃរដ្ឋាភិបាលជប៉ុនលោកយ៉ូស៊ីហ៊ីដស៊ូហ្គាគូសបញ្ជាក់ទៅកាន់សារព័ត៌មានថា នាវេលាម៉ោង៧និង១០នាទីព្រឹកម៉ោងក្នុងស្រុក មីស៊ីល២គ្រាប់ត្រូវបានបាញ់ចេញពីឆ្នេរសមុទ្រខាងកើតរបស់កូរ៉េខាងជើង។ មីស៊ីល១គ្រាប់ហាក់ដូចជាធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ រីឯនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ បានថ្កោលទោសការបាញ់មីស៊ីលទាំងនោះរបស់កូរ៉េខាងជើងថា ជាការរំលោភបំពានលើបណ្ដាដំណោះស្រាយអ.ស.ប។ យើងតវ៉ានិងថ្កោលទោសយ៉ាងម៉ឺងម៉ាត់។
ការបាញ់មីស៊ីលទាំងនោះធ្វើឡើងខណៈក្រុងព្យុងយ៉ាងប្រកាសនាថ្ងៃទី១តុលា ពីការបើកធ្វើនាថ្ងៃទី៥តុលា ការពិភាក្សាការងារស្ដីពីនុយក្លេអ៊ែរជាមួយក្រុងវ៉ាស៊ិនតោន ដែលនឹងជម្រុញខាងការទូត ៨ខែក្រោយពីបរាជ័យនៃកិច្ចប្រជុំកំពូលនៅក្រុងហាណូយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីMORGAN ORTAGUS អះអាងនាពេលមុននេះពីការជួបពិភាក្សាគ្នាជាថ្មីនាពេលដ៏ឆាប់ខាងមុខ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៤ ឆ្នាំ២០១៩ នៅអង្គរវត្ត បានដំណើរការការប្រកួតហើយ នា ព្រឹកថ្ងៃទី៨ ខែធ្នូ ក្រោមវត្តមានលោក ថោង ខុន...
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកគាំទ្រលោកស្រីអ៊ូងសាន់ស៊ូជីជាច្រើនពាន់នាក់ កាលពីថ្ងៃទី៧ធ្នូបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាជួយទ្រទ្រង់ដ៏ធំមួយ នៅរដ្ឋធានីមីយ៉ា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់នៃការញ៉ាំក្រែមចូលពោះ។ តើមានអ្វីខ្លះទៅ?នៅក្នុងក្រែមមានសារធាតុមិនល្អជាច្រើន ព្រោះវាមានផ្ទុកសារធាតុដែល...
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកឆ្លូងអះអាងថា នគរបាលជំនាញកំពុងតែសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីបន្តស៊ើបអង្កេតលើករណីស្ត្រីម្នាក់ដែលបានបាត់បង់ជិវិតទៅតាម...
ខេត្តកំពង់ចាម ៖ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ តបតាមការណែនាំ...
រាជធានីភ្នំពេញ ៖ ខណៈដែលមានការតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងរបស់លោក កឹម សុខា ថា តើរូបគាត់នឹងត្រូវមានអនាគតនយោបាយបែបណានោះ? សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ...
តើមានបាតុភូតអ្វីខ្លះដែលជាមូលហេតុនាំឱ្យលោកអ្នករកស៊ី…?គួរឱ្យសង្វេគណាស់ អ្នកខ្លះខំប្រឹងរកស៊ីណាស់ នៅតែមិនឃើញមានសល់ទ្រព្យសម្បត្តិសោះ តើមកពីមូលហេតុអ្វី ?...
រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូហុងដាស្តុបទៅផ្ទះនៅឯម្តុំគីឡូម៉ែត្រលេខ៩បានពាក់កណ្តាលផ្លូវស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក...
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូររវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភព លោក...
រាជធានីភ្នំពេញ ៖ គ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកនាង ឈិន សុធារី ជាអតីតភរិយារបស់លោក សុវណ្ណ មករា ដោយសារអ្នកទាំង២រៀបការពេញច្បាប់ដឹងឭ។ ដំណើរជីវិតស្នេហារបស់តារា...
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបំពានសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំរហូត២លើក និងធ្វើបាបនាងដោយគំរាមកំហែង ហេតុការណ៍បានកើតឡើង...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មេក្របី២ក្បាល ត្រូវបានបុរសចំណាស់ម្នាក់ចិញ្ចឹម ប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមកនេះ គាត់ឈឺជើងពិបាកដើរឃ្វាល ឬ...
រាជធានីភ្នំពេញ ៖ ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់សង្វៀនទូរទស្សន៍អាស៊ី នៅក្នុងព្រឹត្តិការណ៍ «ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលឆេមពាន» នឹងឈានមកដល់...