ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​គួរតែ​ធ្វើខ្លួន​ឱ្យ​ដូច​ជា​ស្មៅ​ប្រឹង​ដុះ​ក្នុង​ចម្ការ

4 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​ឮ ឬ​អាន​ពី​មុន​មក​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សហគ្រិន​ដែល​ជោគជ័យ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​កញ្ចប់​លក់​ដែល​ទាក់ទាញ និង​តែងតែ​ស្វែងរក​វិធី​ដែល​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវា​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​ជាដើម ។ ប៉ុន្តែ​មិន​ថា​អ្នក​រៀបចំ​គម្រោង​បាន​ល្អ​ប៉ុណ្ណា…

អ្នក​ប្រហែលជា​ធ្លាប់​ឮ ឬ​អាន​ពី​មុន​មក​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​សហគ្រិន​ដែល​ជោគជ័យ អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​កញ្ចប់​លក់​ដែល​ទាក់ទាញ និង​តែងតែ​ស្វែងរក​វិធី​ដែល​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវា​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​ជាដើម ។

ប៉ុន្តែ​មិន​ថា​អ្នក​រៀបចំ​គម្រោង​បាន​ល្អ​ប៉ុណ្ណា ស្រាវជ្រាវ​ច្រើន​ប៉ុណ្ណា ឬ​សាកសួរ​សហគ្រិន​ច្រើន​រូប​ប៉ុណ្ណា​ទេ សហគ្រិន​ដែល​មានបទពិសោធន៍​នឹង​ប្រាប់​អ្នក​ថា អ្នក​ត្រូវការ​ការ​តស៊ូ​រឹង​មាំ​ទើប​អាច​ជោគជ័យ​បាន ប្រៀប​ដូច​ជា​ស្មៅ​ដែល​តស៊ូ​ដុះ​ក្នុង​ចម្ការ​មិន​ថា​មនុស្ស​ប៉ុន្មាន​នាក់​ព្យាយាម​ដក​វា​ចោល​ជាដើម ។

តើ​មូលហេតុ​អ្វី​បានជា​សហគ្រិន​ត្រូវការ​គុណសម្បត្តិ​នេះ?
មិន​មាន​សហគ្រិន​ណា​ដែល​អាច​ជោគជ័យ និង​រក​ប្រាក់​ចំណូល​បាន​ស្តុកស្តម្ភ​ក្នុង​រយៈពេល​មួយ​យប់​ទេ ។ ព្រោះ​នៅ​ក្រោយ​ភាព​ជោគជ័យ​ទាំងនោះ​គឺ​ការ​អត់ធ្មត់​ព្យាយាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

ពេល​ដែល​អ្នក​ក្លាយជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់​ខ្លួន អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ។ មនុស្ស​ដែល​អ្នក​ធ្លាប់តែ​ជឿជាក់​អ្នក​អាច​នឹង​ក្បត់​អ្នក ។ ធនាគារ​ដែល​សន្យា​ថា​នឹង​ជួយ​អ្នក​អាច​នឹង​ទុក​អ្នក​ចោល ។ ហើយ​សមាជិក​ក្រុម​របស់​អ្នក​អាច​ចាក​ចេញពី​អ្នក​គ្រប់ពេល ។ ដោយហេតុ​ដូច្នេះ អ្នក​នឹង​បរាជ័យ​ប្រសិនបើ​អ្នក​មិន​មានចិត្ត​អត់ធ្មត់ និង​រឹង​មាំ​ទេ ។ ហើយ​អ្នក​កំពុង​តែ​កុហក​ខ្លួនឯង​ហើយ​ប្រសិនបើ​អ្នក​គិត​ថា​អ្នក​នឹង​មិន​ជួប​ឧបសគ្គ​នៅ​ថ្ងៃ​មុខ និង​មិន​ត្រៀមខ្លួន​សម្រាប់​វា ។

ជា​ពិសេស​នៅ​ពេល​ដែល​ក្តី​សុបិន​របស់​អ្នក​កាន់តែ​ធំ នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​កាន់តែ​ធំ​ដែរ ។ កត្តា​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ចង​ចាំ គឺ​ពេល​ខ្លះ​អ្នក​ត្រូវ​ដើរ​មួយ​ជំហាន​ថយក្រោយ​ដើម្បី​ដើរទៅ​មុខ​ទៀត​បាន ។ ដើម្បី​ធ្វើ​បាន​ដូច្នេះ អ្នក​មិន​អាច​គេចវេះ​នឹង​ការ​បរាជ័យ​ឡើយ តែ​ជំរុញ​ខ្លួន​ឲ្យ​ខិតខំ​បន្ត និង​កាន់តែ​ខ្លាំង​ឡើង​ទៅ​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ