ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចាត់​ទុក​ការ​ប៉ង​ទម្លាក់​លោក​ថា​ ជា​រដ្ឋប្រហារ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​យប់​ថ្ងៃ​ទី​១​តុលា​បាន​ចាត់​ទុក​នីតិវិធី នៃ​ការ​ទម្លាក់​លោក​ដោយ​ចោទ​ពី​បទ​ស្នើ​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស ក្នុង​ឱកាស​នៃ​យុទ្ធនា​ឃោសនាបោះឆ្នោត​ថា​ជា​រដ្ឋប្រហារ​មួយ​។ តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​ឈាន​ទៅ​ធ្វើការ​សន្និដ្ឋាន​ថា ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​ពុំ​មែន​ជា​រឿង​ធម្មតា​មួយ​ទេ តែ​ជា​រដ្ឋប្រហារ​មួយ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​យប់​ថ្ងៃ​ទី​១​តុលា​បាន​ចាត់​ទុក​នីតិវិធី នៃ​ការ​ទម្លាក់​លោក​ដោយ​ចោទ​ពី​បទ​ស្នើ​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស ក្នុង​ឱកាស​នៃ​យុទ្ធនា​ឃោសនាបោះឆ្នោត​ថា​ជា​រដ្ឋប្រហារ​មួយ​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា ខ្ញុំ​ឈាន​ទៅ​ធ្វើការ​សន្និដ្ឋាន​ថា ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​ពុំ​មែន​ជា​រឿង​ធម្មតា​មួយ​ទេ តែ​ជា​រដ្ឋប្រហារ​មួយ សំដៅ​ដណ្ដើម​អំណាច​របស់​ប្រជាជន បំផ្លាញ​ការ​បោះ​ឆ្នោត​និង​សេរីភាព​របស់​ប្រជាជន ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​២ រំលោភ​បំពាន​លើ​សាសនា កងទ័ព​និង​ជញ្ជាំង​ព្រំដែន និង​បណ្ដា​សិទ្ធិ​ដែល​ព្រះ​លោក​បាន​ប្រទាន​ក្នុង​ឋានៈ​ជា​ពលរដ្ឋ​អា​មេ​រិ​ក​។

ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​បើក​ធ្វើ​ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ការ​ស៊ើ​ប​អង្កេត​ប្រឆាំង​លោក​ត្រាំ​សំដៅ​ដកហូត​តំណែង​លោក​។ ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក​ត្រាំ​ថា បាន​ស្នើ​ដល់​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​VOLODYMYR ZELENSKY ក្នុង​ឱកាស​នៃ​ការ​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ កាលពី​២​ខែ​មុន​ឲ្យ​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​លោក​JOE BIDEN​ដើម្បី​លាប​ពណ៌​ពួក​ប្រជាធិបតេយ្យ ក្នុង​ឱកាស​នៃ​ការ​បោះ​ឆ្មោ​ត​ប្រធានាធិបតី​ឆ្នាំ​២០២០៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ