ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​ច្រឡំ​ថតកុន​អី​ទៅ ក្រុម​អ្នកក្លាហាន​ឌឺដង​បើក​ឆាកប្រយុទ្ធ​ឡើង​បះសក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​ទំនើង​ដែល​ដេញ​កាប់​វាយ​គប់​គ្នា​នៅ​ស្អាង​ភ្នំ ស្រុក​ស្អាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ត្រូវ​បាន​លោក ហួត ហ៊ា​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​ទៅ​វិញ​ទៅ​មក​» ដែល​ប្រព្រឹត្ត​នៅ​ស្ពាន​អូរ​ចារ…

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​ទំនើង​ដែល​ដេញ​កាប់​វាយ​គប់​គ្នា​នៅ​ស្អាង​ភ្នំ ស្រុក​ស្អាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ និង​ពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ត្រូវ​បាន​លោក ហួត ហ៊ា​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​ដោយ​ចេតនា​ទៅ​វិញ​ទៅ​មក​» ដែល​ប្រព្រឹត្ត​នៅ​ស្ពាន​អូរ​ចារ ស្ថិត​ក្នុងភូមិ​វាល​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ សុខ សំណាង ហៅ​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​, ទី​២-​ឈ្មោះ សេង រតនា ហៅ​រដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​, ទី​៣-​ឈ្មោះ ដា ឆៃ​ហ្វុ​ង ហៅ​ឆៃ​ឡេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ។ ជនសង្ស័យ​ទាំង​០៣​នាក់​មាន​ទីលំនៅ ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើ​តាម​របាយ​ការ​ណ៌​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល​មុន​ពេល​កើតហេតុ​មានឈ្មោះ ខុន រ​ដ្ឋា ហៅ​តុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ឈ្មោះ ថា វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បាន​ជិះ​ម៉ូតូឌុប​គ្នា​ចំណែកឯ​ឈ្មោះ ដា ឆៃ​ហ្វង ហៅ​ឆៃ​ឡេ​ង និង​ឈ្មោះ នី ឧត្តម ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ភូមិ​ព្រែក​ស្នង ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ទៅ​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ផ្សារ​កណ្ដាល​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នៅ​ពេល​ដែល​ចេញ​មក​វិញ​បាន​ជួប​ក្រុម​ជនសង្ស័យ​ទី​២​ជិះ​ម៉ូតូ​០២​គ្រឿង មាន​គ្នា​០៤​នាក់​ភេទ​ប្រុស អាយុ​ប្រហែល​១៨​ទៅ​១៩​ឆ្នាំ ស្រករ​ៗ​គ្នា​បាន​សម្លក់សម្លឹង​ឌឺដង​គ្នា​ហើយ​ក៏​ត្រូវ​បក្ខពួក​ជនសង្ស័យ​ទី​២ ជិះ​ម៉ូតូ​ដេញ​វ៉ៃ​ដល់​ចំណុច​មុខ​វត្ត​ព្រែក​តូច ស្ថិត​ក្នុង​ឃុំ​ព្រែក​គយ បណ្ដាល​ឱ្យឈ្មោះ ខុន រ​ដ្ឋា និង​ឈ្មោះ នី ឧត្តម ជិះ​ម៉ូតូ​ជាមួយ​គ្នា​ដួល​រង​របួសស្រាល ។

លុះដល់​ម៉ោង​១៥​និង​៤៥​នាទី​ជនសង្ស័យ​ក្រុម​ទី​១ ដែល​មាន​គ្នា ០៦ នាក់​បាន​ជិះ​ម៉ូតូ​០៣​គ្រឿង​ទៅ​លេង​នៅ​ចំណុច​អូរ​ចារ ស្ថិត​ក្នុង​ឃុំ​ស្អាង​ភ្នំ បាន​ជួប​ក្រុម​ជនសង្ស័យ​ទី​២ រួច​បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​រត់គេច​រៀង​ៗ​ខ្លួន ដោយ​បន្សល់​ទុក​នៅ​ម៉ូតូ​០១​គ្រឿង ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ​ក្រាំង​យ៉ូ​វ​-​ព្រែក​គយ បាន​ចុះ​ដល់​កន្លែង​កើត​ស្រាវជ្រាវ​រក​ឃើញ​បក្ខពួក​ជនសង្ស័យ ក្រុម​ទី​១​ចំនួន​០៣​នាក់​យក​មក​ធ្វើការ​សាកសួរ ហើយ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ដេញ​វាយ​កាប់​គ្នា​ពិតប្រាកដ​មែន ។ ចំណែក​បក្ខពួក​ម្ខាង​ទៀត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ