ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីសម្លា.ប់កាត់ខ្លួនមនុស្ស១កំណាត់​នៅ​ព្រះ​សី​ហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ តុលា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​គេ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​មួយ​កំណាត់​ខ្លួន ស្ថិត​ក្នុង​ដី​ឡូត៍​មួយ នៅ​ភូមិ​អូរ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១ តុលា មានការ​ភ្ញាក់ផ្អើល​មួយ ដោយ​គេ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​មួយ​កំណាត់​ខ្លួន ស្ថិត​ក្នុង​ដី​ឡូត៍​មួយ នៅ​ភូមិ​អូរ​ត្រេះ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ទៅ​ពិនិត្យ​នៅ​ទីតាំង​នោះ​ឃើញ​ថង់​ពណ៌​ខ្មៅ​រុំ​ជិត ដែល​ក្នុង​នោះ​មាន​ភួយ​៣​ជាន់​រុំ​សាកសព​មួយ​កំណាត់​ខ្លួន​ផ្នែក​ខាងលើ ។

ឆ្លង​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​នគរបាល​ប​ចេ្ច​ក​ទេស​វិទ្យាសាស្ដ្រ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ និង​អង្គភាព​ពាក់ព័ន្ធ​បាន​រក​ឃើញ​ថា សាកសព​១​កំណាត់​ខ្លួន​នេះ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខ្មៅ មិន​ស្គាល់​អត្ដសញ្ញាណ និង​អាច​ជា​ជនជាតិ​ចិន ។ សាកសព​ត្រូវ​បាន​កាត់​១​កំណាត់​ត្រឹម​ចង្កេះ​ឡើង​លើ មាន​សា្ន​មរ​បួស​ចំនួន​១៧​កន្លែង លើ​ខ្លួន​សាកសព​ដោយសារ​វត្ថុ​រឹង​មុត​ស្រួច ។

តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​នេះ​ត្រូវ​គេ​ធ្វើឃាត​នៅ​កន្លែង​ផ្សេង ដោយ​បាន​កាត់​ផ្ដាច់ខ្លួន​ជា​ពីរ​កំណាត់ ហើយ​បាន​រុំ​វេច​ខ្ចប់​មួយ​កំណាត់​ខ្លួន​ខាងលើ យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូ​តិ៍​នោះ ។ករណី​នេះ​ជា​ករណី​ឃាតកម្ម​គិត​ទុកជា​មុន ដែល​អាច​បណ្ដាល​មក​ពី​គំនុំ ។ បំណែក​សាកសព​បាន​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ព្រះ​សីហ​នុ និង​កំពុង​ស្វែងរក​អត្ដសញ្ញាណ ព្រមទាំង​សាច់ញាតិ​នៃ​សព ។ ចំណែក​១​កំណាត់​ទៀត​មិនដឹង​គេ​ប្លុង​ចោល​នៅ​ទីណា​ទេ ។

ករណី​នេះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​សីហ​នុ កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់​ដើម្បី​រក​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ