ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៃ​យ៉ា បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូ​ស្នេហ៍​នៅ​កោះ​បាលី

4 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​កូនកាត់​អា​លឺ្ល​ម៉​ង់​នាង ម៉ៃ​យ៉ា បាន​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ ជាមួយនឹង​រូបភាព​ដ៏​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​មួយ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ទី​កម្សាន្ត​ដ៏​ពេញ​និយម​កាលពី​ពេល​ថ្មី​ៗ​នេះ ។ រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ត្រូវ​បាន ម៉ៃ​យ៉ា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន…

តារា​សម្តែង​កូនកាត់​អា​លឺ្ល​ម៉​ង់​នាង ម៉ៃ​យ៉ា បាន​បង្ហាញមុខ​គូស្នេហ៍​ជា​សាធារណៈ ជាមួយនឹង​រូបភាព​ដ៏​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​មួយ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ទី​កម្សាន្ត​ដ៏​ពេញ​និយម​កាលពី​ពេល​ថ្មី​ៗ​នេះ ។

រូបភាព​ជា​ច្រើន​សន្លឹក​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ត្រូវ​បាន ម៉ៃ​យ៉ា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ជាមួយនឹង​សារ​ហៅ​បុរស​ជា​គូស្នេហ៍​យ៉ាង​ពេញមាត់​ថា ជា​ប្តី​សម្លាញ់​ថែម​ទៀត​ផង ។

ម៉ៃ​យ៉ា បាន​ចាត់​ទុក​ដំណើរ​កម្សាន្ត​របស់​នាង​នៅ​លើ​កោះ​បាលី​នា​ពេល​នេះ គឺជា​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ដែល​មាន​បំណង​ទៅ​កម្សាន្ត​នៅ​ទីនោះ ព្រមទាំង​បាន​អរគុណ​ដល់​គូស្នេហ៍​ដែល​បាន​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​នាង​ក្លាយជា​ការ​ពិត ។

ចាត់​ទុក​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍ CNC នាង ម៉ៃ​យ៉ា បាន​ហៅ​បុរស​ជា​គូស្នេហ៍​ថា ជា​ប្តី​ពេញមាត់ បើ​ទោះបីជា​កន្លង​មក នាង​តែងតែ​បង្ហាញមុខ​បុរស​ម្នាក់​នេះ​ជា​សាធារណៈ​ពេល​ចូលរួម​ពិធី​ផ្សេង​ៗ​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​គូស្នេហ៍​របស់​នាង​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​មនុស្ស​ប្រុស​មិន​ពេញ​លក្ខណៈ​ក៏​ដោយ ប៉ុន្តែ ម៉ៃ​យ៉ា ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ចំពោះ​បញ្ហា​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ជា​បន្តបន្ទាប់ ដូច​ស្រមោច និង​ស្ករ ។

បុរស​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា តែងតែ​តាម​យកចិត្តទុកដាក់​លើ​រូប​នាង​ស្ទើរតែ​គ្រប់ពេល មិន​​ថា​នាង​ចេញ​សម្តែង​នៅ​ក្នុង​ក្រុង ឬ​តាម​ខេត្ត​នោះ​ឡើយ ខណៈ​ពេល​ដែល​មហាជន​ក៏​មានការ​សង្ស័យ​ផង​ដែរ​ថា ពួក​គេ​ទាំង​ពីរ​ទំនងជា​រស់នៅ​ក្រោម​ដំបូលផ្ទះ​តែ​មួយ​រួម​គ្នា​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​រហូត​មក​ដល់​ពេល​នេះ ម៉ៃ​យ៉ា នៅ​តែ​មិន​ទាន់​បង្ហាញ​នូវ​កំណើត​ស្នេហ៍​របស់​នាង​នា​ពេល​នេះ​ឡើយ បើ​ទោះបីជា​នាង​បាន​បញ្ចេញ​មុខ​បុរស​ខាងលើ​ដោយ​មិន​មានការ​លាក់​លៀម​ក៏​ដោយ ។ កន្លង​មក​នាង​ធ្លាប់​បាន​អះអាង​ថា មួយ​រយៈ​ចុង​ក្រោយ​ដែល​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នោះ គឺ​មិន​ខ្វះ​ទេ​អ្នក​ដែល​តាម​សុំ​ស្នេហ៍ ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា និង​មន្ត្រី​ធំ​ៗ ប៉ុន្តែ​នាង​បាន​បដិសេធ​ដោយ​នាង​មិន​ចង់​មាន​ស្នេហា​បែប​នោះ​ឡើយ ។

គ្រានោះ​នាង​តែងតែ​អះអាង​ថា ខ្លួន​មាន​បេះដូង​ទទេ​ស្អាត​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បុរស​រូប​ណា​ម្នាក់​ឡើយ ដោយ​នាង​មិន​ទាន់​ចង់​គិត​ពី​រឿង​នេះ ព្រោះ​ត្រូវ​ពង្រឹង​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ឲ្យ​មានឈ្មោះ​បោះ​សំឡេង​កាន់តែ​ល្បីល្បាញ ។ ប៉ុន្តែ​ចុង​ក្រោយ​នាង​បែរជា​បង្ហាញ​អត្តសញ្ញាណ​បុរស​ប្លែក​មុខ​មួយ​រូប​ដែល​តែងតែ​នៅ​គៀក​នាង​ស្ទើរ​គ្រប់ពេល ។

សូម​រំឭក​ផង​ដែរ​ថា ម៉ៃ​យ៉ា ជា​តារា​សម្តែង​ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ ព្រមទាំង​មាន​បងប្អូន ៣​នាក់​សុទ្ធតែ​ស្រី ហើយ​នាង​ជា​កូន​ទី ២ ។ ក្នុង​ចំណោម​បងប្អូន​ទាំង ៣ នាក់ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​កើត​នៅ​លើ​ទឹកដី​អា​ល្លឺ​ម៉​ង់ ។ ប៉ុន្តែ​បើ​ទោះជា​បែប​នេះ​ក្ដី ម៉ៃ​យ៉ា ធ្លាប់​អះអាង​ថា នាង​ស្រឡាញ់​ទឹកដី​អាស៊ី​ជាង ទឹកដី​លោក​ខាងលិច និង​សំខាន់​ជាង​នេះ គឺ​នាង​ចង់​រស់នៅ​ជាមួយ​សិល្បៈ​ខ្មែរ​ជាង ។

តារា​ស្រី​រូប​នេះ​បាន​ស្រូប​យក​ទីផ្សារ​សិល្បៈ​យ៉ាងច្រើន ដោយ​មិន​ចាញ់​តារា​ជើង​ចាស់​មួយ​ចំនួន​ឡើយ ក្នុង​នោះ​នាង​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ទាំង​រឿង​ខ្នាត​ធំ រឿង​ភាគ​ទូរទស្សន៍ ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេង​ៗ ហើយ​នាង​ក៏​ជា​ពិធី​ការិនី​មួយ​រូប​ប្រចាំ​ស្ថានីយទូរទស្សន៍ CNC ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ