ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​មើល​មិនឃើញ​វិះ​នឹង​ធ្វើ​ឱ្យ តា យាយ ចៅ និង​បុរស​ម្នាក់​បាត់បង់​ជីវិត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​បាន​ខ្សែភ្លើង​ស្រាត​ដែល​ដាច់​ធ្លាក់​ទាញ​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២៦​នាទី​យប់ ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ…

ខេត្តបន្ទាយមានជ័យ ៖ ជន​រង​គ្រោះ​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​បាន​ខ្សែភ្លើង​ស្រាត​ដែល​ដាច់​ធ្លាក់​ទាញ​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២៦​នាទី​យប់ ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ដេប៉ូ​លក់​ឈើ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៤​នាក់ មានឈ្មោះ​ទី​១/-​ឈ្មោះ រឺក ឡាយ ភេទ​ប្រុស អាយុ​៥២ ឆ្នាំ​រស់នៅ​ភូមិ ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក របួស​ដៃស្ដាំ​, ទី​២/-​ឈ្មោះ យេ​វ ខាន់ ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវជា​ប្រពន្ធ រង​របួស​បាក់ដៃ​ឆ្វេង​, ទី​៣/-​ឈ្មោះ យិ​ន ណា​វិ​ន ភេទ​ប្រុស អាយុ​០៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវជា​ចៅ រង​របួស​ដៃ​ខាងឆ្វេង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គល​បូ​រី និង​ទី​៤/-​ឈ្មោះ ឡុ​ង ប៊ុ​ន​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​បែន ឃុំ​តា​បែន ស្រុក​ស្វាយចេក រង​របួស​ស្មា​ខាងស្ដាំ កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​មេឃ​កំពុង​ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​ពេល​នោះ​រន្ទះ​បាន​បាញ់​កែវ​ទ្រ​ខ្សែភ្លើង និង​កែវ​ថ្ពក់​ខ្សែ​ទប់​មិន​ឲ្យ​ឆ្លង​ចរន្ត​ភ្លើង​របស់​ក្រុមហ៊ុន​និមិត្ត​ដាច់​ធ្លាក់​មក​ទាំង​ខ្សែភ្លើង​ស្រាត បណ្តាល​ឲ្យ​ចរន្ត​ភ្លើង​ស្រូប​ទាញ​ឆក់​ជន​រង​គ្រោះ​ទាំង​៤​នាក់ កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ​៥៦ A ពេល​ធ្វើ​ដំណើរ​ដល់​កន្លែង​ដេប៉ូ​លក់​ឈើ ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក រង​របួសធ្ងន់​៣​នាក់ តា យាយ និង​ចៅ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្ត​កម្ពុជា​-​ជប៉ុន ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយចេក ។

ក្រោយ​ពី​កើតហេតុ​ម្ចាស់​ក្រុមហ៊ុន​បាន​បិទ​គុប​ភ្លើង ហើយ​លើក​ខ្សែភ្លើង​នោះ​ឡើង​វិញ ចំពោះ​បញ្ហា​សំណង​លើ​ជន​រង​គ្រោះ​នោះ​គឺ​នៅ​មិនដឹង​ថា ក្រុមហ៊ុន​និមិត្ត​នោះ​សង​សំណង​យ៉ាងណា​នោះ​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ