ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​សុខ​ៗ…​ចេះ​រក​គុក​ឃើញ​…​បើ​ចង់​រួចខ្លួន​…​ត្រូវ​ចូល​សារភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​សម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់​ពី​បទ «​រួម​គំនិត​ក្បត់​» ដោយ​យោង​តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដែល​រង​នូវ​ការ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន…

ខេត្តប៉ៃលិន ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​សម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់​ពី​បទ «​រួម​គំនិត​ក្បត់​» ដោយ​យោង​តាម​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដែល​រង​នូវ​ការ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ​តុលា ឆ្នាំ​២០១៩ ​។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន មនុស្ស​ទាំង​៤​នាក់​នោះ​រួម​មាន ទី​១-ឈ្មោះ វ៉​ន ដា​រ៉ា ហៅ​ប៉ុ​ច ភេទ​ស្រី អាយុ​៦០​ឆ្នាំ​ ទី​២-ឈ្មោះ ឈុ​ន សិ​ទ្ធី ហៅ​គ្រូ​ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ទី​៣-ឈ្មោះ ឃិ​ន ប៉ុន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ទី​៤-ឈ្មោះ ហ៊ុយ ហួ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា មនុស្ស​ទាំង​៤​នាក់ ដែល​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​សម្រេច​ចោទប្រកាន់​នេះ មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​ដោយ​ពួក​គេ​បាន​ចាក​ចេញពី​មូលដ្ឋាន​ ។

អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​អះអាង​ថា ការ​ចោទប្រកាន់​ខាងលើ គឺ​ពាក់ព័ន្ធ​នឹង​អំពើ​របស់​ឈ្មោះ វ៉​ន ដា​រ៉ា ហៅ ប៉ុ​ច បាន​ផ្តល់​នូវ​បទ​សម្ភាស៍តាម​វិទ្យុ​អាស៊ី​សេរី កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩​។ ចំណែក​ឈ្មោះ ឈុ​ន សិ​ទ្ធី ហៅ​គ្រូ​ធី​, ឈ្មោះ ហ៊ុយ ហួ​ន និង​ឈ្មោះ ឃិ​ន ប៉ុន គឺ​ពាក់ព័ន្ធ​នឹង​ការ ផ្ដល់​ទីកន្លែង​សម្រាប់​ជួបជុំ និង​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ Facebook រួម​ជាមួយ​អត្ថបទ​ដែល​មាន​លក្ខណៈ​ជា​ការ​កៀង គរ បំផុស​ឲ្យ​មហាជន​ចូលរួម ក្នុង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល នៃ​កម្ពុជា ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ក្រោម​ឧបាយកល «​ផែនការនៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី​» ដោយ​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី និង​បក្ស​ពួក​ ។

អ្នកនាំពាក្យនៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន សូម​បញ្ជាក់ និង​រំលឹក​ថា អ្នក​ពាក់ព័ន្ធ និង​ការ​គាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង ការ​ធ្វើ​រដ្ឋប្រហារ​ខាងលើ​នេះ នឹង​ត្រូវ​ប្រឈម​មុខការ​ចោទប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាម​ច្បាប់​ពី​បទ​រួមគំនិត​ក្បត់ ដែល​រង​នូវ​ការ​ជាប់​ពន្ធនាគារ ពី​០៥ (​ប្រាំ​) ឆ្នាំ ទៅ​១០ (​ដប់​)ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើកលែង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​មក​សារភាព​បាន​ទាន់​ពេលវេលា ដែល​អាច​នឹង​ត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ខាងក្រោម​ ៖

អត្ថបទសរសេរ ដោយ