សហរដ្ឋអាមេរិក ៖ អ្នកប្រើប្រាស់សហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនទោះបីជាមានភាពតានតឹងថ្មីៗនៅមុនកិច្ចចរចាពាណិជ្ជកម្មនៅខែក្រោយក៏ដោយ ។
ការស្ទង់មតិរបស់អ្នកប្រើប្រាស់នៅសាកលវិទ្យាល័យមីឈីហ្គែនបានបង្ហាញនៅក្នុងខែកញ្ញាថា ចំនួនអ្នកប្រើប្រាស់ជាច្រើនបានលើកឡើងពីគោលនយោបាយពាណិជ្ជកម្មដែលជាកត្តាអវិជ្ជមាន និងមានឥទ្ធិពលលើសេដ្ឋកិច្ច។
លោក Richard Curtin ប្រធានសេដ្ឋវិទូនៃចក្រភពអង់គ្លេសបានមានប្រសាសន៍ថា៖«គោលនយោបាយពាណិជ្ជកម្មមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតដល់អ្នកប្រើប្រាស់ ដោយមានកំណត់ត្រាជិតមួយភាគបីនៃអ្នកប្រើប្រាស់ទាំងអស់ និយាយអវិជ្ជមានពីគោលនយោបាយពាណិជ្ជកម្មនៅក្នុងខែកញ្ញា»។
លទ្ធផលនេះលេចឡើង ខណៈដែលសហរដ្ឋអាមេរិកនិងប្រទេសចិនគ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញនៅថ្ងៃទី១០ ខែតុលា នៅទីក្រុងវ៉ាស៊ីនតោន ។ ភាពតានតឹងបានធូរស្រាលខ្លះនៅមុនការចរចា ខណៈដែលប្រទេសចិនបានបញ្ជាក់ថាប្រទេសនេះបានទិញចំនួនសណ្តែកសៀង និងផលិតផលសាច់ជ្រូករបស់សហរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានពន្យាពេលពន្ធគយមួយចំនួននៅពីរសប្តាហ៍តាមសំណើរបស់ចិន។
ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរមានបញ្ហារចនាសម្ព័ន្ធជាច្រើន ដែលពួកគេមិនទាន់បានដោះស្រាយ។ ទីប្រឹក្សាពាណិជ្ជកម្មនៃសេតវិមានលោក Peter Navarro កាលពីមុនបាននិយាយថា បញ្ហាទាំងនេះរួមមានការជ្រៀតចូលតាមអ៊ីនធឺណេតចូលបណ្តាញអាជីវកម្មសហរដ្ឋអាមេរិកការផ្ទេរបច្ចេកវិទ្យាដោយបង្ខំការលួចកម្មសិទ្ធិបញ្ញា និងការកេងបន្លំរូបិយប័ណ្ណ ។
សន្ទស្សន៍នៃទំនុកចិត្តអ្នកប្រើប្រាស់បានកើនឡើងដល់ ៩៣,២ នៅក្នុងខែកញ្ញាពី ៨៩,៨ នៅក្នុងខែសីហានេះបើយោងតាមសាកលវិទ្យាល័យមីឈីហ្គែន៕
ប្រភព ៖ cnbc , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ