ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូប្រជែង​ធំ​រថយន្ត​អគ្គិសនី​របស់ Tesla អាច​ជា​រថយន្ត​មួយ​នេះ

4 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ របស់​ខ្លួន​កាលពី​ឆ្នាំ​មុន រថយន្ត Jaguar XJ ជិត​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​មួយ​ចំនួន​ ។ ម៉ូ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​លក់​ជិត​ដប់​ឆ្នាំ​ហើយ ដូច្នេះ​ម៉ូ​ដែល​ថ្មី​គឺ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ច្រើន​ចំណុច​។…

បន្ទាប់​ពី​ការ​ប្រារព្ធ​ខួប​លើក​ទី ៥០ របស់​ខ្លួន​កាលពី​ឆ្នាំ​មុន រថយន្ត Jaguar XJ ជិត​នឹង​ទទួល​បានការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​មួយ​ចំនួន​ ។ ម៉ូ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​លក់​ជិត​ដប់​ឆ្នាំ​ហើយ ដូច្នេះ​ម៉ូ​ដែល​ថ្មី​គឺ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ច្រើន​ចំណុច​។ តាម​ពិត​ម៉ូ​ដែល​បច្ចុប្បន្ន​បាន​បញ្ចប់​ផលិតកម្ម​រួច​ហើយ ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ម៉ូ​ដែល​ជំនាន់​ក្រោយ​។

សម្រាប់​ម៉ូ​ឌែ​ល​ជំនាន់​ក្រោយ Jaguar នឹង​ផ្លាស់​ប្តូរ​រថយន្ត​ប្រណី​តទៅ​ជា​រថយន្ត​ប្រើប្រាស់​អគ្គិសនី ដែល​អាច​ជា​គូប្រជែង​ជាមួយនឹង​រថយន្ត Tesla Model S​។ ក្រុមហ៊ុន​មិន​បាន​បញ្ចេញ​រូបរាង​រថយន្ត​ជា​ផ្លូវការ​នោះ​ទេ តែ​វេ​ប​សាយ​របស់​ប្រទេស​រុ​ស្ស៊ី Kolesa បាន​គូរ​ចេញ​ជា​រូបរាង​រថយន្ត​នោះ​ទៅ​តាម​ការ​ប៉ាន់ស្មាន​។

ការ​ឌី​ហ្សា​ញ​របស់​រថយន្ត​ថ្មី​នេះ ខ្ចី​យក​មក​ពី​រថយន្ត Jaguar នា​ពេល​បច្ចុប្បន្ន ដោយ​មាន​បំពាក់​ភ្លើង​ហ្វា​ខាង​មុខ​ប្រភេទ LED ស្តើង​តូច ដែល​មើលទៅ​កាន់តែ​កាច​។ ដៃ​ទ្វារ​របស់​វា គឺជា​ប្រភេទ​ដៃ​ទ្វារ​ដែល​អាច​លូត​ចេញចូល​បាន ដូច​ទៅ​នឹង​ដៃ​ទ្វារ​របស់ Range Rover Velar ខណៈ​ដែល​ភ្លើង​ក្រោយ​របស់​វា​ជា​ប្រភេទ​ភ្លើង​បញ្ឈរ LED​។

Jaguar នឹង​ផលិត XJ ដោយ​ប្រើ​អគ្គិសនី​ជា​លើក​ដំបូង​។ ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​វា​នឹង​មាន​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច​ចំនួន ៤ ដែល​ផលិត​កម្លាំង ៨០០ សេះ រួម​ទាំង​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច​ស៊េរី​ថ្មី XJ អាច​មាន​ថាមពល​ខ្លាំង​ជាង​រថយន្ត Tesla Model S P100D និង Porsche Taycan ៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ