ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ភី​ក​អាប់​អគ្គិសនី​ធុន​ជាងគេ​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ

4 ឆ្នាំ មុន

នៅ​មុន​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ដាក់​បង្ហាញ​ពី​រថយន្ត​អគ្គិសនី​ប្រភេទ​ភី​ក​អាប់​ធុន​ធ្ងន់ ដែល​មានឈ្មោះ​ថា Model B ក្រុមហ៊ុន​មួយទៀត​ដែល​ជា​គូប្រជែង​ហៅ​ថា Rivian បាន​ប្រកាស​ថា​នឹង​ផលិត​រថយន្ត R1T…

នៅ​មុន​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ដាក់​បង្ហាញ​ពី​រថយន្ត​អគ្គិសនី​ប្រភេទ​ភី​ក​អាប់​ធុន​ធ្ងន់ ដែល​មានឈ្មោះ​ថា Model B ក្រុមហ៊ុន​មួយទៀត​ដែល​ជា​គូប្រជែង​ហៅ​ថា Rivian បាន​ប្រកាស​ថា​នឹង​ផលិត​រថយន្ត R1T ។

ស្រប​ពេល​នោះ​ដែរ ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​មូលដ្ឋាន​នៅ​ញូ​វ​យ៉​ក​ហៅ​ថា Bollinger បាន​ដុតដៃដុតជើង​ផលិត​រថយន្ត SUV អគ្គិសនី​ដែល​ហៅ​ថា B1 និង B2 ។ គេ​បាន​បង្ហាញ​ពី​រូបរាង​របស់​វា​រួច​មក​ហើយ តែ​ពេល​នេះ​គឺ​បាន​ប្រកាស​ថា​នឹង​ដាក់​ចូល​ក្នុង​សង្វា​ក់​ផលិតកម្ម​ជា​ផ្លូវការ ជាមួយនឹង​លក្ខណៈ​ពិសេស​ជា​ច្រើន​។

ម៉ូ​ឌែ​ល​ទាំង​ពីរ​មាន​អា​គុយ​ថាមពល ១២០​គីឡូវ៉ាត់ម៉ោង ដែល​ភ្ជាប់​ទៅ​នឹង​ម៉ូ​ទ័​រ​អេ​ឡិច​ត្រិ​ច ៤ គ្រឿង (​មួយ​សំរាប់​អ័ក្ស​នីមួយ​ៗ)​។ Bollinger និយាយ​ថា​កម្លាំង​សរុប​គឺ ៦១៤ សេះ​និង​កម្លាំង​បង្វិល ៦៦៨ ផោន – ហ្វី​ត ដែល​មាន​សន្ទុះ​ល្អ ជាន់​ពី​០​ទៅ​៦០​ម៉ា​យ ចំណាយពេល​ត្រឹមតែ​៤.៥​វិនាទី និង ល្បឿន​អតិបរមា ១០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង​។ វា​អាច​បើកបរ​បាន​ចម្ងាយ ២០០​ម៉ា​យ រាល់​ការ​សាក​អា​គុយ​ពេញ​ម្តង​ៗ​។

ទាំងនេះ​គឺជា​តួលេខ​ដែល​គួរ​អោយ​ចាប់អារម្មណ៍​បំផុត ហើយ​អា​គុយ​របស់​វា​គឺ​មិនមែន​គ្រាន់តែ​ជា​អា​គុយ​ធម្មតា​ប៉ុណ្ណោះ​ទេ​។ វា​អាច​ប្រើប្រាស់​ឌុ​យ​សាក​លឿន​ទំហំ ២២០​វ៉ុល ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុងផ្ទះ​បាន​យ៉ាង​ស្រួល​។ វា​អាច​សាក​ពេញ​ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ​៧៥​នាទី​ប៉ុណ្ណោះ​។

វា​មិន​ដូច​ទៅ​នឹង​រថយន្ត​អគ្គិសនី​របស់ Tesla និង Audi ទេ ដែល​ផ្តោត​ទៅ​លើ​ភាព​ប្រណិត​។ រថយន្ត​របស់ Bollinger គឺ​ផ្តោត​ទៅ​លើ​ភាពរឹងមាំ​ដូច​ជា​រថយន្ត​របស់​ទាហាន​អ៊ីចឹង​។ ទាំង​ពីរ​ម៉ូ​ដែល គឺជា​គូប្រជែង​ជាមួយនឹង​រថយន្ត Land Rover Defender ដែល​អាច​បើកបរ​លើ​ផ្លូវ​ខ្ពស់​ទាប​បាន​ដោយ​គ្មាន​បញ្ហា​។

ដោយសារ​វា​មិនមែន​ជា​រថយន្ត​ប្រើប្រាស់​សាំង Bollinger មាន​សភាព​ទូលាយ​ជា​រថយន្ត​ធម្មតា ហើយ​វា​អាច​ដឹក​ទំនិញ​បាន​ច្រើន ប្រសិនបើ​ដក​កៅអី​ក្រោយ​ចេញ​។ វា​ក៏​អាច​ដោះ​កញ្ចក់​មុខក្រោយ និង ទ្វារ​ចេញ ដើម្បី​ឱ្យ​អ្នក​បើក​អាច​ទទួល​បាន​នូវ​អារម្មណ៍​ប៉ះ​ខ្យល់​ធម្មជាតិ​៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ