ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម្ល៉េះ…លឿនទាល់ក្រឡាប់​ខ្ទាត​មនុស្ស​ចោល​ពេញ​ដង​ផ្លូវ

4 ឆ្នាំ មុន
  • កំពត

​ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋមឱ្យដឹងថា ​​ករណី​គ្រោះ​ចរាចរមួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​០២​​ តុលា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១(​អង្គឌួង​) ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦១-៦២​ ស្ថិត​ក្នុងភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង…

​ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​បឋមឱ្យដឹងថា ​​ករណី​គ្រោះ​ចរាចរមួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹកថ្ងៃ​ទី​០២​​ តុលា ស្ថិតលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១(​អង្គឌួង​) ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦១-៦២​ ស្ថិត​ក្នុងភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត​​ បណ្តាល​ឲ្យ​កម្មករ​-​កម្មការិនី​ចំនួន​២៤​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ​ហើយ​ត្រូវដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​ចំនួន​១៦​នាក់ ​និង​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ស្រុក​ចំនួន​៨​នាក់ ​។

លោក​វរសេនីយឯក​ម៉ី សុខុម អធិការ​នគរបាល​ស្រុក​ជុំ​គី​រី​ បាន​ប្រាប់​កោះសន្តិភាព​ថា ​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ​ពណ៌​លឿង​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AZ-១៥៤២ ជា​រថយន្ត​ដឹក​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ នៅ​រោងចក្រ​បឹង​ត្រកួន​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន ទិស​​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បែក​កង់​មុខ​ខាងស្ តាំ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ពី​រ-បី​ត្រឡប់​ធ្លាក់​ចូល​ក្នុង​ស្នាមភ្លោះ ។

រីឯ​កម្មករ​កម្មការិនី​នៅ​ក្នុង​រថយន្ត​ខ្លះ​ធ្លាក់​ចេញពី​រថយន្ត​ ខ្លះ​នៅ​ក្រឡុក​ក្នុង​រថយន្ត​សន្លប់​ស្តូ​ង​ស្តឹង​ជា​ច្រើន​នាក់​យ៉ាង​រន្ធត់​បំផុត ។ ប្រភព​ដដែល​បន្ត​ថាៈ ក្រោយ​ពី​មាន​ហេតុ​ការ​កើតឡើង ​កំលាំង​សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​ជុំ​គី​រី ​និង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ​ដើម្បី​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឈូក​ផង​និង​មន្ទីរ​ខេត្តតាកែវ​ផង​។

ប្រភព​ពី​លោក​អធិការ​ស្រុក​ដដែល​បាន​បន្ត​ថា ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ខាងលើ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា​របួសធ្ងន់​ប៉ុន្មាន​នាក់​និង​ស្រាល​ប៉ុន្មាន ​ព្រមទាំង​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ​អ្វីខ្លះ​នោះ​ទេ ដោយ​ធ្វើ​យ៉ាងណា ​ជួយ​យក​ជន​រង​គ្រោះ​ទៅ​ឲ្យ​ដល់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​សិន​។ បើ​មាន​ព័​ត៌​មាន​ក្នុង​ករណី​គ្រោះថ្នាក់​នេះ​ប្រែប្រួល​យ៉ាងណា​ទៀត​នោះ ភ្នាក់ងារ​យើង​និង​បន្ត​ផ្តល់​ព​ត៌​មាន​បន្ថែម​ទៀត ។

អត្ថបទសរសេរ ដោយ