ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​លក់​១​គ្រឿង​ហើយ​១​គ្រឿង​ទៀត​…​ភ្ញាក់​ព្រើត អ្នកទិញ​ឡាន​ជា​ប៉ូលិស​ខ្មែរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ប្តី​-ប្រពន្ធ​ជា​ជនជាតិ​ថៃ​២នាក់ ​បានរ​ត់រក​ការ​អន្តរា​គម​ន៍​ជួយ​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​​ដាក់​ពាក្យបណ្តឹង​ថា​ «បានបាត់​រថយន្ត​២គ្រឿង» ដែលហេតុការណ៍​​បង្ករ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅថ្ងៃ​ទី​០១​ តុលា​ ​ខណៈ​នគរបាល​ការពារ​ព្រំដែន​ម្នាក់​ខកខ្លួន​ ព្រោះ​ទិញ​ចំ​រថយន្ត​ដែល​គេ​កំពុង​តាម​រក​នេះ…

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ប្តី​-ប្រពន្ធ​ជា​ជនជាតិ​ថៃ​២នាក់ ​បានរ​ត់រក​ការ​អន្តរា​គម​ន៍​ជួយ​ពី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​​ដាក់​ពាក្យបណ្តឹង​ថា​ «បានបាត់​រថយន្ត​២គ្រឿង» ដែលហេតុការណ៍​​បង្ករ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅថ្ងៃ​ទី​០១​ តុលា​ ​ខណៈ​នគរបាល​ការពារ​ព្រំដែន​ម្នាក់​ខកខ្លួន​ ព្រោះ​ទិញ​ចំ​រថយន្ត​ដែល​គេ​កំពុង​តាម​រក​នេះ ។​

ប្រភពបានឱ្យដឹងថា ជនជាតិ​ថៃ​ខាងលើ​គេ​ស្គាល់​តែ​អត្តសញ្ញាណ​ប្រពន្ធ​ គឺ​ឈ្មោះ​រុង​ផិត ដា​រី​អាយុ៥៤​ឆ្នាំ​មាន​ទីលំនៅ​ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ ​។​ ប្តី​ប្រពន្ធ​ខាងលើ​ បាន​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ថា​ បាន​បាត់​រថយន្ត​២គ្រឿង​ដោយ​មួយ​គ្រឿង​ម៉ាក​ហ្វ​ជូ​ន័​ស៊េរី​ឆ្នាំ​2007​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ថៃ​ និង​មួយ​គ្រឿង​ទៀតម៉ាក​តូ​យ៉ូ​តូ​វី​ហ្គោ​សេរី​ឆ្នាំ​2006​។

​ពួក​គាត់​ប្រាប់​សមត្ថកិច្ច​ពី​ដំណើរ​ដើមរឿង​ថា ​មុន​បាត់​រថយន្ត​ ពួក​គាត់​បាន​ចេញពី​ថៃ​តាម​ច្រករបៀង​មួយ​ក្នុងស្រុក​អូរ​ជ្រៅ​ កាលពី​ថ្ងៃ​ទី​២៩ ​កញ្ញា​ ​ជាមួយ​ស្ត្រី​ខ្មែរ​ម្នាក់​ ជា​កូនធម៌ ​ដែល​ស្គាល់គ្នា​លើ​ដី​ថៃ​ ដោយ​គាត់​2​នាក់​ប្តី​ប្រពន្ធ​(​ប្តី​)​បើករថយន្ត​តូ​យ៉ូ​តា​វី​ហ្គោ​ ឯ​ស្ត្រី​ជា​កូនធម៌​បើករថយន្ត​ម៉ាក​ហ្វ​ជូ​ន័​រ​។​

ពួក​គាត់​បន្ត​ទៀត​ថា​ ពេល​ចូល​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​នាំ​គ្នា​ទៅ​ដេក​ផ្ទះសំណាក់​ភ្នំ​ពេជ្រ​ ជាប់​ដងផ្លូវ​ជាតិ​លេខ៥ ​ក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយ​ប៉ែ​ត​ តែ​បន្ទប់​ផ្សេង​គ្នា​។ ​លុះ​ព្រឹក​ថ្ងៃ​ទី​០១ ​ពួក​គាត់​ក្រោក​ពីដំណេក​បាត់​រថយន្ត​ទាំង​២​គ្រឿង ថែម​ទាំង​បាត់​ស្ត្រី​ខ្មែរ​ជា​កូនធម៌ ​និង​មិន​អាច​ទាក់ទង​ទូរស័ព្ទ​បាន​ ក(ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រៀវ​រកតែ​ម្តង​ ។

​ប្រភព​ច្បាស់ការ៍​មួយ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​វី​ហ្គោ ​ត្រូវ​បាន​ស្ត្រី​សង្ស័យ​លក់​ទៅ​ឲ្យ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​891​ម្នាក់​ ក្នុង​តម្លៃ​៥​ម៉ឺន​បាត​ ខណៈ​អ្នកលក់​អ្នកទិញ​ជួប​គ្នា​ ពេល​យក​រថយន្ត​ទៅ​លាង​ ។​ យ៉ាងណា​ក៏​ដោយ ​រថយន្ត​១គ្រឿង​នេះ​ ក្រោយ​ពី​សមត្ថកិច្ច​តាម​រក​ឃើញ​អ្នកទិញ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​ប្រគល់​ឲ្យ​ម្ចាស់​វិញ​Free free សុំ​យក​រួច​តែ​ខ្លួន​ ។​ ដោយឡែក ​រថយន្១គ្រឿង​ទៀត​ម៉ាក​ហ្វ​ជូ​ន័​រ​Forturner មក​ទល់​ពេល​នេះ ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ​ ហើយ​​​ក៏មិន​ទាន់​រក​ឃើញ​ស្ត្រី​ជើងល្អ​នោះ​នៅឡើយ​ដែរ​ ។​

សមត្ថកិច្ច​បង្ហើប​ថា ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ​ៗ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សស្រាក់សស្រាំ​តាម​រក​ជនសង្ស័យ​និង​រថយន្ត​ដែល​បាត់​ផង​ដែរ​ ។​ ចំពោះ​រថយន្ត​«​គ្រឿង​ដែល​ដកហូត​ពី​អ្នកទិញ​សមត្ថកិច្ច​អះអាង​ថា ក្រោយ​បញ្ចប់​និ​តិ​វិធី​និង​ប្រគល់​ជូន​ម្ចាស់​វិញ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ​និង​យក​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ណា​នៅឡើយ​ទេ​ ។​

ប្រភព​ពី​បន្ទាត់​ព្រំដែន​ថា​ ជនជាតិ​ថៃ​ប្តី​ប្រពន្ធ និង​ស្ត្រី​សង្ស័យ​និង​រថយន្ត​ទាំង​២​គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ ព្រោះ​កុហក់​ថា ​សុំ​ឆ្លង​ទៅ​ចូលរួម​ធ្វើ​ពិធីបុណ្យ​នៅ​វត្ត​មួយ​ជិត​ព្រំដែន​ហើយ​។សមត្ថកិច្ច​ថៃ ​ត្រឹមតែ​ឲ្យ​ស្ត្រី​ម្ចាស់​រថយន្ត​ទុក​អត្តសញ្ញាណប័ណ្ណ​តម្កល់​១សន្លឹក​តែ​ប៉ុណ្ណោះ​។

​គួរ​បញ្ជាក់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ ​រថយន្ត​ឆ្លង​ព្រំដែន​ពី​ថៃ​តាម​ច្រករបៀង​កើត​មាន​ជា​ហូរហែ​ខណៈ​រថយន្ត​ខ្លះ​ឆ្លងកាត់​មន្ត្រី ​និង​សមត្ថកិច្ច​ជា​ច្រើន​កងព័ន្ធ​តាម​ផ្លូវជាតិ​នៅ​បន្ទាត់​ព្រំដែន​(58)​និង​ផ្លូវជាតិ​លេខ​5​រហូត​ដល់​ទីរួមខេត្ត​ ហើយ​ពេល​មាន​បញ្ហា​ដឹក​ត្រឡប់​ទៅ​វិញ​ហៀ​ប​និង​ឆ្លង​ទៅ​ដី​ថៃ​វិញ​ទើប​ចាប់​បាន​ ។

ជាក់​ស្តែ​រថយន្ត​ស៊េរី​ទំនើប​ជិត​14​ម៉ឺន​ដុល្លារ ​ដែល​លួច​នាំ​ចូល​តាម​ច្រករបៀង​កាលពី​ថ្ងៃ​ទី​៨ ​កញ្ញា កន្លងមក ត្រូវអាវុធហត្ថ​ចាប់​បាន​ប្រគល់​ឲ្យ​ម្ចាស់​ជា​ជនជាតិ​ថៃ​វិញ​ កាលពី​ថ្ងៃ​ទី​១១ ​ខែ​ឆ្នាំ​ដដែល ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​១​គ្រឿង​ទៀត​ម៉ាក​អ៊ី​ស៊ុ​យ​ស្សុ​យ​ឌុ​យ​ម៉ិច ​ពណ៌​ទឹកមាស ​ពាក់​ស្លាក​លេខ​ថៃ ។ ​ប្រភព​ថា​ សមត្ថកិច្ច​នៃ​អង្គភាព​មួយ​ចាប់​បាន កាលពី​ពាក់កណ្តាល​ខែកញ្ញា​2019​លើ​ដងផ្លូវ​ជាតិ​លេខ​58​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​ប៉ុន្តែ​មិន​ទាន់​អាច​រក​កា​បំភ្លឺ​បាន​ ។

អត្ថបទសរសេរ ដោយ