ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រាប់​ភាគី​អា​ល្លឺ​ម៉​ង់ ជុំវិញ​ក្រុម​ជន​ក្រៅ​ច្បាប់​​ប៉ង​បង្ក​អសន្តិសុខ​នៅ​​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ៖ ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​អំពី​សកម្មភាព​របស់ ក្រុម​ជន​ក្រៅច្បាប់​មួយ​ក្តាប់​តូច…

​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ៖ ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង សម្តេចក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​អំពី​សកម្មភាព​របស់ ក្រុម​ជន​ក្រៅច្បាប់​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាព​វឹកវរ​តាម​រយៈ​ការ​បំផុស​ឲ្យ​មាន​ចលនា​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​ពិសពុល ឈាន​ទៅ​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​របស់​ប្រជាជន​និង​សង្គម​ជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន ។

សម្តេច​ក្រឡាហោម បាន​បញ្ជាក់​បែប​នេះខណៈ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​សាធារ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ចាប់ពី​ថ្ងៃ​ទី​២៤​ខែកញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ចរបស់​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​ចាប់ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ គឺ​តប​តាមការ​អញ្ជើញ​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​នៃសាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ និង​ដោយ​ទទួល បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រ​តិ​ូ​ភូ​អន្តរក្រសួង​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារជាមួយ​ថ្នាក់ដឹកនាំ​ជា​សមាជិក​សភា​សហព័ន្ធ​អា​ល្លឺម៉​ង់ ព្រមទាំង​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធអា​ល្លឺ​ម៉​ង់ ដែល​ទទួល​បាន​លទ្ធផល​ដូច​តទៅ ៖

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ លើការ​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហ ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ក្នុង​ភាព​ជា​ដៃគូ​រវាងកម្ពុជា​-​អា​ល្លឺ​ម៉​ង់ និង​កម្ពុជា​-​សហភាព​អឺរ៉ុប​ដែលក្នុង​នោះ​រួម​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ការគាំទ្រ​ទៅ​លើ​កិច្ចការ​នយោបាយ ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​លើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ការអភិវឌ្ឍ​លើ​វិស័យ​សំខាន់​ៗ​នានា ដូច​ជា​អប់រំ សុខាភិបាល ការ​គ្រប់គ្រង​ព្រៃឈើ និង​ការ​គ្រប់ គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម ។

ទន្ទឹម​នេះ ពាក់ព័ន្ធ​នឹង​ការងារ​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ភាគី​កម្ពុជា​បាន​សំណូមពរដល់​ភាគី​អា​ល្លឺ​ម៉​ង់ ពិនិត្យ​លទ្ធភាព​ទិញ​កាបូន​ពីកម្ពុជា ដែល​នេះ​គឺជា​យន្តការ​និង​ជា​ការ​រួម​ចំ ណែ​កមួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សម្បត្តិ និង​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

ភាគី​កម្ពុជា​ក៏​បាន​សំណូមពរ​ដល់​ភាគី​អា​ល្លឺ​ម៉​ង់ពិនិត្យ​លទ្ធភាព​និង​សិក្សា​បង្កើត​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្លូវការ​រវាង​ភាគី​ទាំង​ពីរ​លើ​ការងារអាទិភាព​ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា ការ​ប្រយុទ្ធប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ការផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​បណ្តុះបណ្តាល​ធនធាន មនុស្ស​លើ​វិស័យ​សន្តិសុខ និង​ការ​ចែករំលែកបទ​ពិសោធន៍​កំណែទម្រង់​វិមជ្ឈការ ។

ក្រៅពី​ជំនួប​ពិភាក្សា​ខាងលើ​នេះ គណៈប្រតិភូ ជាន់ខ្ពស់​អន្តរក្រសួង បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​សិក្សា​អំពី​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​របស់​សាធារ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ទាំង​នៅ​ថ្នាក់​រដ្ឋសហព័ន្ធ ថ្នាក់​ស្រុក និង​ថ្នាក់​ឃុំ ដើម្បី​ស្វែង​យល់អំពី​ការ​គ្រប់គ្រង ការ​រៀបចំ ការ​ប្រព្រឹត្ត​ទៅនៃ​ឋានានុក្រម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រចនាសម្ព័ន្ធ សិទ្ធិ តួនាទី និង​ភារកិច្ច ដែល​ថ្នាក់​រដ្ឋបាល​នីមួយ​ៗ​ទទួលខុសត្រូវ និង​ការ​ផ្តល់​សេវា​សា​ធារណៈ​ចាំបាច់​នានា ដូច​ជា​សេវា​អប់រំ សុខា​ភិ​បាល ការ​គ្រប់គ្រង​កាក​សំណល់ និង​ការ​គ្រប់គ្រង​ព្រៃឈើ​ធនធានធម្មជាតិ ។​ល​។

ទន្ទឹម​នេះ សម្តេច​ក្រឡាហោម បាន​ជម្រាប​ជូន​អំពី​សកម្មភាព​របស់​ក្រុម​ជន​ក្រៅច្បាប់​មួយក្តាប់​តូច ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាព​វឹកវរ តាម​រយៈ​ការ​បំផុស​ឲ្យ​មាន​ចលនា​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​ពិសពុល​ឈាន​ទៅ​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​របស់​ប្រជាជន និង​សង្គម​ជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន ។

នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ដែរ គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរ​ក្រសួង ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉​ង់ ។ សម្តេច​ក្រឡា​ហោម ស ខេ​ង ប្រធានគណៈប្រតិភូ បាន​ជម្រាប​ជូន​អំពី​សភាពការណ៍ទូទៅ និង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដែល​មក​ដល់​ពេល​នេះ សម្រេច​បាន​សមិទ្ធ ផល​សេដ្ឋកិច្ច​-​សង្គម​ធំ​ៗ​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ក្រោម​លក្ខខណ្ឌ​អំណោយផល​នៃ​សន្តិភាព​ពេញបរិបូរណ៍​ទូ​ទាំង​ប្រទេស ។

សម្តេច​ក្រឡាហោម ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សន្តិភាព​ដែល​បាន​មកដោយ​លំបាក ដើម្បី​ធ្វើ​យ៉ាងណា​បង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា មានឱកាស​បន្ត​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​កាន់តែ​ជឿនលឿន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ