ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​កាំភ្លើង​ដល់​ឧ​ទ្យា​នុ​រក្ស​ការពារ​ព្រៃ​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់ ថែទាំ​និង​គ្រប់គ្រង​អាវុធ​ប្រភេទ​សេ​កា​សេ​(CKC )ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សរុប​ជាង​១០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​ប្រ​តិប​ត្តិ​ការ​សឹក​រង​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់ ថែទាំ​និង​គ្រប់គ្រង​អាវុធ​ប្រភេទ​សេ​កា​សេ​(CKC )ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សរុប​ជាង​១០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​ប្រ​តិប​ត្តិ​ការ​សឹក​រង​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា កន្លង​ទៅ ។​

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត និង​លោក រ័​ត្ន វី​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សិក្ខាកាម​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ដែល​បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ស្តាប់​ឱវាទ បទបញ្ជា និង​វិន័យ ដើម្បី​ទទួលយក​នូវ​ការ​ហ្វឹកហាត់ និង​ការ​បង្ហាត់បង្ហាញ​ពី​សំណាក់​គ្រូ​បង្គោល ដែល​ឈាន​ដល់​សម្រេច​បាន​ជោគជ័យ​នូវ​ការ​ហ្វឹកហ្វឺន​នា​ថ្ងៃនេះ ។

ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នា​ពេល​នេះ គឺ​ពិតជា​បាន​ផ្តល់​នូវ​ចំណេះដឹង​ផ្នែក​គ្រប់គ្រង និង​ថែទាំ​អាវុធ ដែល​​ស្រប​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ សម្រាប់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន យក​ទៅ​អនុវត្ត​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ក្នុង​ពេល​ចុះល្បាត និង​ក្នុង​ពេល​បំពេញបេសកកម្ម​ការពារ​ធនធានធម្មជាតិ ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ជាប់ខ្ជួន​គ្រប់​វិ​នាទី ក្នុង​ការ​គ្រប់គ្រង ថែទាំ និង​ប្រើប្រាស់​អាវុធ​សេ​កា​សេ ដើម្បី​បន្ត​ចូលរួម​ចំណែក​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​សម្រាប់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​បាន​ស្គាល់​នូវ​ធនធាន​ធម្មជាតិ ជា​ពិសេស​ចូលរួម​ចំណែក​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​កិច្ច​ការងារ​សង្គម និង​​មនុស្សធម៌ ។ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ត្រូវ​ស្តាប់​បទបញ្ជា​របស់ថ្នាក់ដឹកនាំ សំដៅ​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់ គោរព​វិន័យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នករាជការ​សាធារណៈ ។

តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក តន់ ឆៃ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​សំណើសុំ​គ្រូ​បង្គោល​តាម​រយៈ​លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ពី​មន្ទីរ​បរិស្ថាន​ខេត្ត ការិយាល័យ​ហ្វឺ​ក​ហ្វឺ​ន​បាន​រៀបចំ​ផែនការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ដល់​សិក្ខាកាម ដែល​ជា​មន្ត្រី​ឧ​ទ្យា​នុរក្ស​ចំនួន​១០៣​នាក់​(​ស្រី​២​នាក់​) មាន​គ្រូ​បង្គោល​ចំនួន​៦​នាក់ សិក្សា​រយៈពេល​១០​ថ្ងៃ ក្នុង​១​ថ្ងៃ សិក្សា​៧​ម៉ោង ។

លោក​បន្ថែម​ថា ចំពោះ​មេរៀន​ផ្សេង​ៗ​ដែល​បាន​រៀន​តាម​ផែនការ និង​កាលវិភាគ​មាន​ដូច​ជាច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់់រំសេវ លក្ខណៈ​ទូទៅ ការ​រៀបចំ​និង​ដោះ​ដាក់​ការ​កែ​តម្រង់​កាំភ្លើង​សេ​កា​សេ សិក្សាការ​បាញ់ និង​កាយវិការ​បាញ់ និង​ការ​រៀបចំ​បាញ់​មួយ​ពេល ៕

អត្ថបទសរសេរ ដោយ