ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​យក​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​ធ្វើ​យុទ្ធនាការ​ហូប​អំបុក​ទូ​ទាំង​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ជា​ថ្ងៃ​ហូប​អំបុក​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ត​ភ្ជាប់​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ក្រោម​ពាក្យ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ជា​ថ្ងៃ​ហូប​អំបុក​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ត​ភ្ជាប់​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ក្រោម​ពាក្យ​ថា ការពារ​ជាតិ​សាសនា​ព្រះ​ហា​ក្សត្រ ។

ការ​ប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ទណ្ឌិត​សម រ​ង្ស៊ី បាន​ប្រកាស​យក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ដើម្បី​ចូល​ស្រុក​ខ្មែរ​វិញ​ដោយ​បាន​កៀរគ​សកម្មជន និង​កម្លាំងប្រដាប់អាវុធ​ប្រឆាំង​រាជរដ្ឋាភិបាល ។ យ៉ាងណា​ក្តី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី អន្តរជាតិ ( BELTEI International University ) សរុប​១,១៨៣ នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា​នេះ​ថា សូម​ប្រជាពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ហូប​អំបុក នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ ឥឡូវនេះ ខ្ញុំ​សូម​ប្រកាស​យក​ថ្ងៃ​៩ វិច្ឆិកា ដែល​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​យើង​ត​ភ្ជាប់​ជាមួយ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​ធ្វើ​ជា​ថ្ងៃ​រួម​គ្នា​ទ​ទួ ល​ទាន​អំបុក​ខ្មែរ​ទូ​ទាំង​ប្រទេស ។ ឯង​ធ្វើ​យុទ្ធនាការ​ផ្តួលរំលំ អញ់​ធ្វើ​យុទ្ធនាការ​ហូប​អំបុក​» ។ សម្តេច​បន្ត​ថា ការ​ធ្វើ​យុទ្ធនាការ​ហូប​អំបុក​ស្រួល ប៉ុន្តែ​ការ​ធ្វើ​យុទ្ធនាការ​ហូប​នំ​បញ្ចុក ខ្ញុំ​ភ័យ​ដែរ​ព្រោះថា ឃើញ​អ្នក​ហូប​នំ​បញ្ចុក​ខ្លាច​ពុល ព្រោះ​មើលឃើញ​ករណី​ពុល​នំ​បញ្ចុក​មានការ​ឡាយ​ផ្ទាល់ ។ ឥឡូវ​យុទ្ធនាការ​ហូប​អំបុក គឺជា​ការ​ហូប​អំបុក «​ការពារ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​» ខ្ញុំព្រះករុណា ខ្ញុំ​គិត​ថា មិន​យក​ការ​ហូប​នំអន្សមចេក ឬ​អន្សុមជ្រូក គឺ​អត់​ទេ​ព្រោះ​ពេល​នេះ​ចំ​រដូវ​ស្រូវ​ទុំ​មក​ដល់ ។

សម្តេច​បន្ថែម​ការ​ហូប​អំបុក​ត្រូវធ្វើ​ចែក​គ្នា​ហូប​នៅ​តាម​ភូមិ​ឃុំ​តែ​ម្តង ។ អំបុក​ងាយស្រួល​រក​ទេ បើ​កន្លែង​ណា​អត់​មាន​អំបុក​ហូប​ត្រូវ​ទិញ​ពី​កន្លែង​ផ្សេង​មក​ហូប ។ ស្រួល​ជាង​ការ​ហូប​នំ​បញ្ចុក ហើយ​វា​សម​ស្រប​តាម​ប្រពៃណី​ជាតិខ្មែរ​ទៀត ។ ប៉ុន្តែ​អំបុក​របស់​យើង គឺ​ការពារ​ជាតិ សាសនា និង​ព្រះ​ម​ហ​ត្ស​ក្រ ។ ព្រោះ​គេ​មិន​មក​ចាប់​ហ៊ុន សែន ទេ ឬ​ក៏​ឲ្យ​ហ៊ុន សែន ចុះ​ចេញពីតំ​ណែង ថែម​ទាំង​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ថែម​ទៀត ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា​៖«​គេ​ចាត់​ទុក​ព្រះមហាក្សត្រ​ជា​អា​យ៉ង​របស់​ហ៊ុន សែន ។ ជេរ​ប្រមាថ​ព្រះមហាក្សត្រ ដូច្នេះ​គោលដៅ​របស់​គេ​មិនមែន​ទំលាក់​ហ៊ុន​សែន​នោះ​ទេ គឺ​ដូរ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​តែ​ម្តង ។ នេះ​ជា​ទោស​ក្បត់ជាតិ ហើយ​ខ្ញុំ​សុំ​ផ្តែផ្តាំ អ្នក​ណា​ក៏​ដោយ​ដែល​ធ្វើ​យុទ្ធនាការ​នឹង​ត្រូវ​បទ​ចោទ តាម​ក្រមព្រហ្មទណ្ឌ​ដែល​មាន​ចែង ។ អី​ញ្ចឹ​ង​កុំ​ឲ្យ​សោះ » ។

សម្តេច​ក៏​បាន​ចំអក​ទៅ​កាន់​ទណ្ឌិត សម រ​ង្ស៊ី​ថា កម្មករ​ទាំងអស់​មិន​គាំទ្រ​នោះ​ទេ ។ សម្តេច​ថា​៖«​ពិត​ទេ​ថា កម្មករ​ទាំងអស់​នៅ​ថៃ ម៉ា​ឡេ​ស៊ី គាំទ្រ​អ្នក​ឯង​ទាំងអស់​យ៉ាងម៉េច ! គិត​អី​ក៏​ងាយ​ម្ល៉េះ គេ​មាន​ទ័ព​គគ្រឹកគគ្រេង សូ​ម្បី​​បញ្ជូន​កម្លាំង​ទៅ​គោលដៅ​ណាមួយ​ទៅ​មិន​គ្រប់​ផង អ្នកខ្លះ​ឈឺ អ្នកខ្លះ​ជាប់​នេះ​ទៅ​នោះ​កងទ័ព​១០០០​នាក់ ចេញ​បាន​៨០០​នាក់​វា​ច្រើន​ពេក​ហើយ ។ ហើយ​ថា មនុស្ស​រាប់​នាក់​មក​ប្រមូលផ្តុំ​បាន​រាប់​លាន​នាក់​មក​ចូលរួម​បុណ្យ​អ៊ុំ​ទូក ថ្ងៃ​១០ វិច្ឆិកា​គេ​អ៊ុំ​ទូក ដូច្នេះ​ថ្ងៃ​ទី​៩ វិច្ឆិកា មក​ដល់​មាន​ន័យ​អីចឹង ។

អី​ញ្ចឹ​ង​ខ្ញុំ​ថា បើ​ទោះបីជា​ទឹក​នៅ​១​ម៉ែត្រ ក៏​នៅ​តែ​អ៊ុំ​អី​ញ្ចឹ​ង ដើម្បី​វៃ​ក្បាល​អាហ្នឹង​ម្តង​ខូច​ពេក​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ បាន​ព្រមាន​ថា អ្នក​ដែល​នៅ​ក្នុងស្រុក​សុំ​កុំ​ព្រហើន​ព្រោះ ពេល​នេះ ដើរ​ដល់​ដំណាក់កាល​ធ្វើ​រដ្ឋប្រហារ​ដូច​ការ​គ្រោងទុក​ហើយ ។ បើ​អ្នក​គិត​ថា មិន​ខ្លាច​ហើយ​ចូលរួម​នោះ​អ្នក​នឹង​ត្រូវ​មានទោស ហើយ​អ្នក​បាន​អញ្ជើញ​ចូលរួម ហើយ​បាន​សារភាព​ត្រង់នោះ​រួចខ្លួន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ