ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​លុះ​ក្នុង​អំណាច​នៃ​លាភ យស និង​សរសើរ

4 ឆ្នាំ មុន

បុគ្គល​គួរ​យក​បញ្ញា​មក​ពិចារណា​ឱ្យ​ឃើញ​ប្រាកដ​ថា លាភ យស សរសើរ​ជា​គ្រឿង​បញ្ឆោត​ចិត្ត​មិន​គួរ​នាំ​ជីវិត​ឱ្យ​ស្រវឹង​វង្វេង​នៅ​ក្នុង​សក្ការៈ​ទាំងអស់​នេះ​ទេ ព្រោះ​សុទ្ធតែ​ជា​របស់​ក្រៅ​ខ្លួន ។ ការ​ដែល​មិន​បាន​ពិចារណា​ហ្នឹងហើយ​ទើប​បានជា​មនុស្ស​ខ្លះ​ពេល​ជីវិត​មាន​រោគា ព្យាធិ អត់​លាភ អត់​យស…

បុគ្គល​គួរ​យក​បញ្ញា​មក​ពិចារណា​ឱ្យ​ឃើញ​ប្រាកដ​ថា លាភ យស សរសើរ​ជា​គ្រឿង​បញ្ឆោត​ចិត្ត​មិន​គួរ​នាំ​ជីវិត​ឱ្យ​ស្រវឹង​វង្វេង​នៅ​ក្នុង​សក្ការៈ​ទាំងអស់​នេះ​ទេ ព្រោះ​សុទ្ធតែ​ជា​របស់​ក្រៅ​ខ្លួន ។

ការ​ដែល​មិន​បាន​ពិចារណា​ហ្នឹងហើយ​ទើប​បានជា​មនុស្ស​ខ្លះ​ពេល​ជីវិត​មាន​រោគា ព្យាធិ អត់​លាភ អត់​យស គ្មាន​ការ​រាប់អាន​អំពី​អ្នក​ដទៃ ក៏​ត្រូវ​ទទួល​អនិដ្ឋារម្មណ៍ គឺ​អារម្មណ៍មិនល្អ មិន​ជាទី​ប្រាថ្នា​សព្វគ្រប់​ប្រការ ។

កាលបើ​ជីវិត​ពើបប្រទះ​នូវ​ហេតុការណ៍​ទាំងនេះ ហើយ​បើ​គេ​មិន​មាន​បញ្ញា​ពិចារណា​ឱ្យ​ឃើញ​ប្រាកដ​ថា ជីវិត​នេះ​គ្រាន់តែ​ជា​របស់​ហេតុ ពិតប្រាកដ​តាម​ហេតុ ជា​សច្ចធម៌ មិនមែន​ជា​របស់​យើង​ទេ រលាស់​ចោល​នូវ​ជីវិត​នេះ​ប្រគល់​ឱ្យ​ហេតុ​ជា​អ្នក​តាក់តែង​ដោយ​មិន​ប្រកៀកប្រកាន់​អ្វី​តិចតួច​ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ​ទេ ការ​ពិចារណា​ឱ្យ​ឃើញ​ការ​ពិត​ប៉ុណ្ណេះ​ជាដើម​នឹង​ធ្វើ​ឱ្យ​សន្តាន​ចិត្តស្ងប់ ត្រជាក់​បាន​ខ្លះ ។

ការ​ចេះ​រស់នៅ​ជាមួយ​ជីវិត​បច្ចុប្បន្ន​ត្រូវ​យក​បញ្ញា​ជា​ធំ​ក្នុង​ការ​រៀបចំ​តាក់តែង​ជីវិត​ឱ្យ​មានដំណើរ​ទៅ​តាម​លក្ខណៈ​របស់​ហេតុ​ដែល​មិន​អាច​កែប្រែ​បាន ដោយ​មិន​ប្រកាន់​ជីវិត​ថា​ជា​របស់​ខ្លួន ជា​របស់​អញ​ទើប​នាំ​មក​នូវ​សេចក្តី​ស្ងប់​រស់នៅ​បាន​សុខ​ព្រោះ​មិន​ជាប់ជំពាក់​ក្នុង​ជីវិត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ