ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ចូលរួម​រំលែក​ទុក្ខ និង​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ដែល​បាន​លង់ទឹក​ស្លា.ប់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​តំណាង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ…

ខេត្តសៀមរាប ៖ លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​តំណាង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​អ្នកស្រី គុន សា​គាន អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សរសៃ​ពង ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​០១ ខែតុលា​នេះ ត្រូវជា​ម្ដាយ​របស់​ក្មេង​ស្រី​ឈ្មោះ សត់ សានី ដែល​បាន​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកញ្ញា ស្ថិត​នៅ​ចំណុច​ខាងកើត​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្ទះ ។

នា​ឱកាស​នោះ​លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មការ​សាខា​កាកបាទក្រហមកម្ពុជា​ក៏​បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​របស់​លោកស្រី ម៉​ន​នី រង្សី ប្រធាន​ស្ដីទី​គណៈកម្មាធិការ​អនុ​សាខា​កាកបាទ​ក្រម​ហ​ម្ពុ​ជា ស្រុក​ក្រឡាញ់ និង​ជា​អភិបាលស្រុក​ក្រឡាញ់ តំណាង​លោក​ទៀ សីហា ពិតជា​មានការ​សោកស្ដាយ​ជា​ខ្លាំង និង​បាន​ប្រគល់​ភារកិច្ច​ឱ្យ​លោក​ជា​តំណាង​មក​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ។

ជាមួយ​នេះ​ដែរ​លោក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ លោក​ក៏​បាន​បួងសួង​សូម​ដួង​វិញ្ញាណក្ខន្ធ ក្មួយ​ស្រី បាន​ទៅ​កាន់​សុខ​តិ​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

អំណោយ​មនុស្សធម៌​មាន អង្ករ​៣០​គីឡូក្រាម មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​១​កេស ត្រីខ​១​យួរ ទឹក​សុទ្ធ​២​កេស និង​ថវិកា​២​សែន​រៀល ។ ជាមួយ​នេះ​លោក ចៅ ម៉ៅ​មុន្នី ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​សែន​រៀល និង​លោក ផែន ផៃ​រ៉េ​ត សមាជិក​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ក្រឡាញ់ ឧបត្ថម្ភ​ថវិកា​ចំនួន​១​សែន​រៀល​បន្ថែម​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ