ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Land Rover ខ្វែងគំនិត​នឹង​រថយន្ត SUV ប្រើ​អគ្គិសនី​ទេ

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ ស្ទើរតែ​ទាំងអស់​កំពុងធ្វើការ​យ៉ាង​ស្វាហាប់​ក្នុង​ការ​យក​រថយន្ត​អគ្គិសនី​មក​លក់​នៅ​លើ​ទីផ្សារ ក្រុមហ៊ុន​រថយន្ត Land Rover មិន​បាន​ប្រញាប់ប្រញាល់​ចាប់​យកគំនិត​ផលិត​រថយន្ត SUV ដាក់​ម៉ាស៊ីន​អគ្គិសនី​នោះ​ទេ​។ ថ្លែងប្រាប់​សារព័ត៌មាន Automotive…

ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ ស្ទើរតែ​ទាំងអស់​កំពុងធ្វើការ​យ៉ាង​ស្វាហាប់​ក្នុង​ការ​យក​រថយន្ត​អគ្គិសនី​មក​លក់​នៅ​លើ​ទីផ្សារ ក្រុមហ៊ុន​រថយន្ត Land Rover មិន​បាន​ប្រញាប់ប្រញាល់​ចាប់​យកគំនិត​ផលិត​រថយន្ត SUV ដាក់​ម៉ាស៊ីន​អគ្គិសនី​នោះ​ទេ​។

ថ្លែងប្រាប់​សារព័ត៌មាន Automotive News Europe ក្រុមហ៊ុន Jaguar Land Rover (JLR) បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ ដែល​មិន​មានការ​ប្រញាប់ប្រញាល់​ផលិត​រថយន្ត SUV អគ្គិសនី​ពេញលេញ ដូច​ជា​ម៉ូ​ដែល Discovery និង Range Rover ។

យោង​តាម​ប្រធាន​វិស្វកម្ម​របស់​ក្រុមហ៊ុន Jaguar Land Rover លោក Nick Rogers បានឱ្យ​ដឹង​ថា រថយន្ត SUV ធំ​ៗ​មាន​បញ្ហា​ត្រង់​ទំហំ​របស់​វា ដែល​ពិបាក​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ម៉ាស៊ីន​អគ្គិសនី​។

លោក Rogers បាន​បង្ហើប​ថា​៖ «​យានយន្ត​កាន់តែ​ធំ ចាញ់​ខ្យល់​កាន់តែ​ខ្លាំង​។ ប្រសិនបើ​យើង​ដាក់​ឱ្យ​វា​ប្រើប្រាស់​អគ្គិសនី វា​នឹង​ទាមទារ​អា​គុយ​ទំហំ​ធំ ដែល​មាន​ទម្ងន់​ធ្ងន់ បង្ក​ជា​ផល​ពិបាក​ដល់​ល្បឿន​របស់​រថយន្ត​» ។

ទោះបីជា​គាត់​និយាយ​ត្រឹមត្រូវ​ក៏​ដោយ ក៏​យើង​នៅ​ឃើញ​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ផលិត​រថយន្ត SUV ធំ​ៗ ប្រើ​អគ្គិសនី​ដោយ​ជោគជ័យ​។ វា​អាច​ក្លាយទៅជា​គូប្រជែង​របស់​ក្រុមហ៊ុន Land Rover ព្រោះតែ​វា​អាច​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​ពិបាក​ៗ​ដូច​ទៅ​នឹង Range Rover និង Discovery ដែរ​។ រថយន្ត​ដែល​ប្រើប្រាស់​អគ្គិសនី បើ​ទោះបីជា​មាន​មាឌធំ មាន​ដូច​ជា R1T, R1S SUV, B1, B2, Ford Crossover និង Ford F-150​។

រថយន្ត​ទាំងនោះ ដែល​ជា​រថយន្ត​អគ្គិសនី​ប្រភេទ SUV គ្មាន​មួយ​ណា​ផលិត​សម្រាប់​ធ្វើ​រថយន្ត​ប្រណាំង​នោះ​ទេ​។ វា​ផ្តោត​ទៅ​លើ​សមត្ថភាព​បើកបរ​លើ​ផ្លូវ​ពិបាក​ៗ ជាមួយនឹង​គោលបំណង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ដោយសារ​តែ​វា​គ្មាន​ផ្សែង​បំពុល​។ ការ​ប្រើប្រាស់​ថាមពល​ឧស្ម័ន​អ៊ីដ្រូសែន​អាច​ជា​អ្វី​ដែល​ក្រុមហ៊ុន Land Rover អនុវត្ត​នៅ​ថ្ងៃ​មុខ សម្រាប់​រថយន្ត SUV របស់​ខ្លួន​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ