ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​អូស​យុំា​ង​កាវ​មុខ​ជី​ហែរ​ស្រុក​កោះសូទិន​ចាប់​យក​ត្រី​យ៉ាង​អនាធិបតេយ្យ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បទល្មើស​នេសាទ​ដោយ​មាន​ទូក​ម៉ាស៊ីន​អូស​យុំ​ា​ង​កាវ ចំនួន​០២​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អូស​ចាប់​យក​ត្រី​នៅ​ក្នុង​ទន្លេមេគង្គ​ត្រង់​ចំនុច​មុខ​ជី​ហែ ស្រុក​កោះសូទិន នៅ​ព្រឹក​ថ្ងៃ​ទី​០១ តុលា​នេះ ។…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បទល្មើស​នេសាទ​ដោយ​មាន​ទូក​ម៉ាស៊ីន​អូស​យុំ​ា​ង​កាវ ចំនួន​០២​គ្រឿង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អូស​ចាប់​យក​ត្រី​នៅ​ក្នុង​ទន្លេមេគង្គ​ត្រង់​ចំនុច​មុខ​ជី​ហែ ស្រុក​កោះសូទិន នៅ​ព្រឹក​ថ្ងៃ​ទី​០១ តុលា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ត្រូវ​បាន​គេ​មើលឃើញ​បាន​បំផ្លាញ​ត្រី​តូច​ធំ​យ៉ាង​អនាធិបតេយ្យ
ដោយ​មិន​មានការ​ទប់ស្កាត់​ពី​ស្ថាប័ន​ជំនាញ​ជលផល​នោះ​ឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ទូក​ម៉ាស៊ីន​ចំនួន​០២​គ្រឿង​នេះ​ត្រូវ​បាន​ពួក​គាត់​តែងតែ​ឃើញ​ធ្វើ​សកម្មភាព​អូស​យុំ​ា​ង​កាវ​ចាប់​យក​ត្រី​សឹង​រាល់ថ្ងៃ​នៅ​ត្រង់​ទីតាំង​មុខ​ជី​ហែរ ដើម្បី​ចាប់​យក​ត្រី​ដោយ​គេ​អូស​ម្តង​ៗ​ចម្ងាយ​រាប់រយ​ម៉ែត្រ​ទើប​លើក​ម្តង​បាន​ត្រី​ច្រើន​គីឡូក្រាម ហើយ​ដាក់​ក្នុង​ទូក​ហើយ​ក៏​មាន​ចង្ង​ល់​ថា ហេតុ​ដូច​ម្តេច​បានជា​ស្ថាប័ន​ជំនាញ​មិន​បង្ក្រាប ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បន្ត​ថា ជួន​នៅ​យប់​ជ្រៅ​រំលង​អធ្រាត្រ ក្រុម​អូស​យុំ​ា​ង​កាវ​បាន​ធ្វើ​សកម្មភាព​អូស​ចាប់​ត្រី​នៅ​តាម​ដង​ទន្លេមេគង្គ រហូត​ដល់​ជិត​ភ្លឺ​បាន​ត្រី​ស្ទើរ​ពេញ​ទូក​ហើយ​មាន​ម៉ូយ​មក​ទិញ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​នានា ។ ក្រុម​ប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​នេះ​កើត​មាន​ឡើងជា​ច្រើន​ខែ​មក​ហើយ តាំងពី​រដូវ​បិទ​នេសាទ​មក​ម្លេះ ឧបករណ៍​នេះ​មិន​ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ ព្រោះ​បាន​បំផ្លាញ​ត្រី​តូច​ធំ​នៅ​ក្នុង​ទន្លេមេគង្គ ។

អ្នក​ភូមិ​មួយ​ចំនួន​រស់នៅ​តាម​ដង​ទន្លេ​ធ្លាប់​ដងត្រី និង​ដាក់​លប​ឫស្សី ដើម្បី​យក​ត្រី​បាន​គ្រាន់បើ​សម្រាប់​យក​មក​ធ្វើ​ម្ហូប​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ តែ​មក​ដល់​សព្វថ្ងៃ​ដងត្រី និង​ដាក់​លប​មិន​បាន​ត្រី​នោះ​ទេ កត្តា​នេះ​ពួក​គាត់​យល់​ថា មក​ពី​មាន​បទល្មើស​នេសាទ​កើត​មាន​ពេញបន្ទុក​តាម​ដង​ទន្លេ ពិសេស​ក្រុម​អូស​យុំ​ា​ង​កាវ​នេះ​តែ​ម្តង ។ ពលរដ្ឋ​មាន​ចង្ង​ល់​ថា មូលហេតុ​ដែ
ល​គេ​ប្រើប្រាស់​អូស​យុំ​ា​ង​កាវ​ពេញ​ទន្លេ​បាន​ប្រាកដជា មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយនឹង​ជលផល​ហើយ​ទើប​គេ​នេសាទ​ប្រើប្រាស់​បទល្មើស​ខុសច្បាប់​បាន​ដូច្នេះ ។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​ថា ទូក​ចំនួន​២​គ្រឿង ដែល​អូស​ចាប់​ត្រី​នៅ​ក្នុង​ដង​ទន្លេមេគង្គ​ត្រង់​ចំនុច​ស្រុក​កោះសូទិន មិនមែន​អូស​យុំ​ា​ង​កាវ​នោះ​ទេ គឺ​គេ​អូស​ម៉ា​ញ់​ទេតើ ហើយ​ទូក​អូស​យុំ​ា​ង​កាវ​វិញ​មាន​តែ​០១​គ្រឿង​ទេ​កន្លង​មក កម្លាំង​របស់​លោក​ធ្លាប់​ចាប់​បាន​ទូក​យុំាំ​ង​កាវ​នៅ​ក្នុងស្រុក​ស្ទឹង​ត្រង់ ដែល​មាន​តែ​ទូក​០១​គ្រឿង​ទេ ឧបករណ៍​នេះ​ត្រូវ​បាន​គេ​អូស​តាម​បណ្តោយ​ទឹក​ហូរ​ជួន​ឡើង​តាម​ខ្សែទឹក​ហូរ ។

មន្ត្រី​ជលផល​ម្នាក់​បាន​ពន្យល់​ថា ទូក​ចំនួន​០២​គ្រឿង ដែល​អូស​ចាប់​ត្រី​នៅ​មុខ​ជី​ហែរ ស្រុក​កោះសូទិន ជា​ប្រភេទ​ទូក​អូស​នាម នៅ​ក្នុង​ច្បាប់​គេ​មិន​ឲ្យ​ប្រើប្រាស់​ទូក​ចំនួន​០២​គ្រឿង​ទេ គឺ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូក​តែ​០១​គ្រឿង​ប៉ុណ្ណោះ ក្នុង​រដូវ​បើក​នេសាទ​ចាប់ពី​ថ្ងៃ​ទី​០១ តុលា ២០១៩ ហើយ​ប្រសិនបើ​ប្រើប្រាស់​ទូក​ដល់​ទៅ​០២​គ្រឿង គឺ​ខុសច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ