ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់​សាច់​…​ត្រឹមតែ​៩​ខែ កើតឡើង​៦៦​ករណី !

4 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យោង​តាម​របាយការណ៍​បូក​សរុប​របស់​មន្ត្រី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​សហការ​ជាមួយ​នគរបាល និង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន​៦៦​ករណី នៅ​ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៤​នាក់ ។ របាយការណ៍​ដដែល​បញ្ជាក់​ថា…

ខេត្តមណ្ឌលគិរី ៖ យោង​តាម​របាយការណ៍​បូក​សរុប​របស់​មន្ត្រី​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​សហការ​ជាមួយ​នគរបាល និង​កងរាជអាវុធហត្ថ​ប្រចាំ​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចំនួន​៦៦​ករណី នៅ​ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៩​នេះ​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៤​នាក់ ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ដែល​បង្ក្រាប​ពី​បទល្មើស​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​គឺ​មាន​រថយន្ត​មិន​កែ​ច្នៃ និង​កែ​ច្នៃ​៣៩​គ្រឿង​, ម៉ូតូ​៥៥​គ្រឿង​, រណារ​យន្ត​១០០​គ្រឿង និង​ឈើ​សរុប​៩៣៦​កំណាត់ ស្មើនឹង​ជិត​៥០​ម៉ែត្រគូប ។

ប៉ុន្តែ​សកម្មភាព​កាប់​រាន​ព្រៃ​ជា​កម្មសិទ្ធិឯកជន​នៅ​តែ​បន្ត​កើត​មាន​ដែល​មាន​ទាំង​ការ​លួច​ដុត​ព្រៃ និង​ការ​ដាំ​ដំណាំ​ពី​ពលរដ្ឋ​ចំណាកស្រុក និង​ក្នុង​មូលដ្ឋាន ហើយ​ក៏​នៅ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ និង​រថយន្ត​ផង​ដែរ ដោយ​ជនល្មើស​ភាគច្រើន​ប្រើ​គ្រឿងញៀន​ហើយ​តែង​តដៃ​ជាមួយ​សមត្ថកិច្ច ។

ជា​ការ​កត់សម្គាល់​បទល្មើស​ធនធានធម្មជាតិ​បាន​កើត​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ខេត្តមណ្ឌលគិរី ជា​ពិសេស​គឺ​សកម្មភាព​កាប់​រុន​រាន​ដី​ព្រៃ​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ពី​សំណាក់​ជនខិលខូច ដែល​តែង​ឃុបឃិត​គ្នា ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ