ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​ខែកញ្ញា​ ​ស្លា.ប់​១៧៧​នាក់​ របួសធ្ងន់​ស្រាល​៤៧០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​រហូត​ដល់​៣០ ខែកញ្ញា ឆ្នាំ​២០១៩ គ្រោះថ្នាក់​កើតឡើង​៣៣៨​លើក​កើន​២៩​លើក​ស្មើ​៩%, ស្លាប់​១៧៧​នាក់​កើន​១០​នាក់​ស្មើ​៦%​របួសធ្ងន់​៣០៤​នាក់​កើន​៣៦​នាក់​ស្មើ​១៣%, របួសស្រាល​១៦៦​នាក់​កើន​៨​នាក់​ស្មើ​៥% ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​រហូត​ដល់​៣០ ខែកញ្ញា ឆ្នាំ​២០១៩ គ្រោះថ្នាក់​កើតឡើង​៣៣៨​លើក​កើន​២៩​លើក​ស្មើ​៩%, ស្លាប់​១៧៧​នាក់​កើន​១០​នាក់​ស្មើ​៦%​របួសធ្ងន់​៣០៤​នាក់​កើន​៣៦​នាក់​ស្មើ​១៣%, របួសស្រាល​១៦៦​នាក់​កើន​៨​នាក់​ស្មើ​៥% ។

សរុប​ស្លាប់​១៧៧​នាក់​( ស្រី​១៩​នាក់​) ម៉ូតូ​ស្លាប់​១៥៣​នាក់​ស្មើ​៨៦%(​យប់​៩៩​នាក់​)​មិន​ពាក់មួក​១៣៣​នាក់​ស្មើ​៨៦%,​អ្នកបើកបរ​១១២​នាក់ អ្នក​រួម​ដំណើរ​២១​នាក់​,​រថយន្ត​តូច​ស្លាប់​៨​នាក់​ស្មើ​៣%(​យប់​៥​នាក់​),​ថ្មើរជើង​ស្លាប់​៨​នាក់​ស្មើ​៣%(​យប់​៥​នាក់​) រថយន្ត​ធំ​គ្មាន យាន​ផ្សេង​ៗ៨​នាក់​ស្មើ​៣%(​យប់​៦​នាក់​)​។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៩៥​លើក​ថយ​២២​លើក​ស្លាប់​៥៧​នាក់​,​ស្រវឹង​១៧​លើក​កើន​៥​លើក ស្លាប់​១០​នាក់​,​ប្រជែង​៣៣​លើក​កើន​២​លើក​ស្លាប់​២៨​នាក់​,​មិន​ប្រកាន់​ស្តាំ​៤៩​លើក​កើន​១៧​លើក​ស្លាប់​៣១​នាក់​,​មិន​គោរព​សិទ្ធិ​១០៤​លើក​កើន​១៨​លើក​ស្លាប់​៣៧​នាក់​,​បត់​គ្រោះថ្នាក់​៣៤​លើក​កើន​១៣​លើក​ស្លាប់​១១​នាក់​, ងងុយដេក​១​លើក​ស្មើ​ស្លាប់​គ្មាន​,​កត្តា​យាន​៤​លើក​ថយ​៣​លើក​ស្លាប់​១​នាក់​,​កត្តា​ផ្លូវ​១​លើក​ថយ​១​លើ ស្លាប់​២​នាក់​ ។

យានយន្ត​បង្កហេតុ : ម៉ូតូ​១៦៥​លើក​,​រថយន្ត​តូច​១០៣​លើក​,​រថយន្ត​ធំ​៤៦​លើក​,​យាន​ផ្សេង​ៗ១៦​លើក​,​ថ្មើរជើង​៨​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៧០​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​១១២​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​៥១​លើក​,​ម៉ូតូ​និង​ថ្មើរជើង​១៦​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១០​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​៤​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១០​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​៨​លើក​,​រថយន្ត​តូច​ក្រឡាប់​២​លើក​,​រថយន្ត​តូច​និង​ផ្សេង​ៗ៨​លើក​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​២​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​ធំ​និង​ផ្សេង​ៗ១​លើក​,​ផ្សេង​ៗ​និ​ផ្សេង​ៗ១​លើក​,​ផ្សេង​ៗ​និង​ថ្មើរជើង​២​លើក ។

របួស​សរុប​៤៧០​នាក់​: ម៉ូតូ​ធ្ងន់​២៥៣​នាក់​(​មិន​ពាក់មួក​១៣៨​នាក់​)(​បើកបរ​១០១​នាក់ រួម​ដំណើរ​៣៧​នាក់​),​ម៉ូតូ​ស្រាល​១៣២​នាក់​(​មិន​ពាក់មួក​៧៨​នាក់​)​បើកបរ​៣១​នាក់​រួម​ដំណើរ​៤៧​នាក់​),​រថយន្ត​តូច​របួស​៤៣​នាក់​,​រថយន្ត​ធំ​របួស​គ្មាន​,​យាន​ផ្សេង​ៗ២២​នាក់​,​ថ្មើរជើង​២០​នាក់​។ យាន​ខូចខាត : ម៉ូតូ​៣៦៣​គ្រឿង​,​រថយន្ត​តូច​១០៣​គ្រឿង​,​រថយន្ត​ធំ​៤៦​គ្រឿង​,​យាន​ផ្សេង​ៗ១៦​គ្រឿង​,​ថ្មើរជើង​៨​នាក់ ។

រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៩៩​លើក​ស្លាប់​២៥​នាក់​របួស​១៤២​នាក់​, ខេត្តកណ្តាល​២០​លើក​ស្លាប់​១៨​នាក់​បួស​១៨​នាក់​, ខេត្តកំពង់ស្ពឺ​១៧​លើក​ស្លាប់​១៤​នាក់​របួស​២៦​នាក់​, ខេត្ត​ព្រះ​សីហ​នុ​២១​លើក​ស្លាប់​១១​នាក់​របួស​២៣​នាក់ និង​ខេត្តកំពត​១៦ លើក​ស្លាប់​១១​នាក់​របួស​២៣​នាក់ ។

គួ​បញ្ជាក់​ថា ៖ ក្នុង​ខែសីហា ឆ្នាំ​២០១៩ រយៈពេល​ល​៣១​ថ្ងៃ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​៣១៤​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧០​នាក់ របួសធ្ងន់​២៧២​នាក់ របួសស្រាល​១៥៤​នាក់ ហើយ​រាជធានី​ភ្នំពេញ​កើត​គ្រោះថ្នាក់​ចា​ចរណ៍​ច្រើន​ជាងគេ​រហូត​ដល់​៧៣​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់ របួស​១០២​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ