ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ជលផលអនុញ្ញាត​បើក​ការ​នេសាទ​២០១៩-២០២០ កំណត់​តាម​ទីតាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃក្រសួងកសិកម្មបាន​ធ្វើការ​បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​២០១៩-២០២០ កំណត់​តាម​ទីតាំង​ដែល​បាន​អនុញ្ញាត្ត​ឲ្យ​ធ្វើ​នេសាទ ។ នេះ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ស្ដី​ពី​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៩-២០២០ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃក្រសួងកសិកម្មបាន​ធ្វើការ​បើក​រដូវ​នេសាទ​សម្រាប់​ឆ្នាំ​២០១៩-២០២០ កំណត់​តាម​ទីតាំង​ដែល​បាន​អនុញ្ញាត្ត​ឲ្យ​ធ្វើ​នេសាទ ។ នេះ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​ស្ដី​ពី​រដូវ​បើក​នេសាទ​ឆ្នាំ​២០១៩-២០២០ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ។

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ថា ដែន​នេសាទ​ដែល​បាន​អនុញ្ញាត្ត​នោះ​រួម​មាន ចាប់ពី​ថ្ងៃ​ទី​០១ ខែតុលា ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ ដែល​មាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹង​ទន្លេសាប និង​បណ្តា​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី​មណ្ឌលគិរី ព្រះ​វិហារ ប៉ៃលិន ឧត្តរមានជ័យ និង​មួយ​ផ្នែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ដែល​នៅ​ប៉ែក​ខាងជើង​ទន្លេចតុមុខ ។

សេចក្ដីជូនដំណឹង​បន្ត​ថា ដោយឡែក​ខេត្តស្ទឹងត្រែង​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០ ។ ហើយ​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ រួម​មាន ៖ ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយ​រៀង និង​មួយ​ផ្នែក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​ដែល​នៅ​ប៉ែក​ខាងត្បូង​ទន្លេចតុមុខ ។

សេចក្ដីជូនដំណឹង​សង្កត់ធ្ងន់​ថា នៅ​ក្នុង​រយៈពេល​បើក​នេសាទ​នេះ​ប្រជាពលរដ្ឋ​អាច​ធ្វើ​អាជីវកម្ម​នេសាទ​ដោយ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​អនុញ្ញាត​នៅ​ក្នុង​ដែន​នេសាទ​ទឹកសាប ។ ក្រៅពី​នេះ​ការ​ធ្វើ​នេសាទ​ត្រូវ​មាន​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​នេសាទ​មាន​កាតព្វកិច្ច​បង់ពន្ធ និង​ថ្លៃ​ឈ្នួល​នេសាទ​ជូន​រដ្ឋ​គោរព​តាម​បទបញ្ជា​ដែល​មាន​ចែង​ក្នុង​លិខិតអនុញ្ញាត​ឱ្យធ្វើ​នេសាទ ។

ក្នុង​ឱកាស​នោះ​ដែរ​រដ្ឋបាល​ជលផល​ក៏​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ ដែល​មាន​បំណង​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​«​ម៉ា​ញ់​» នៅ​តាម​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប​ក្នុង​ទីតាំង​ដែល​បាន​អនុញ្ញាត ត្រូវ​មក​ចុះ​ឈ្មោះ សុំ​លិខិតអនុញ្ញាត​ឱ្យធ្វើ​នេសាទ នៅ​តាម​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ពាក់ព័ន្ធ ដើម្បី​បាន​ប្រកប​មុខរបរ​នេសាទ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ