ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​៩​កន្លែង​ទាក់ទាញ​ភ្ញៀវ​ជិត​៨​ពាន់​នាក់​​ត្រឹម​៣​ថ្ងៃ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ងាក​មក​តំបន់​ទេស​ចរណ៍​ខេត្តស្ទឹងត្រែង​មាន​៩​កន្លែង ដែល​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រហូត​ជិត​៨​ពាន់​នាក់​ត្រឹម​រយៈពេល​៣ថ្ងៃ​ចុង​ក្រោយ​នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០១៩​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ស្ទឹង​ត្រែង​លោក អ៊​ន ប៉ោ​សឿ​ន អោយ​ដឹង​ថា…

ខេត្តស្ទឹងត្រែង​ ៖​ ងាក​មក​តំបន់​ទេស​ចរណ៍​ខេត្តស្ទឹងត្រែង​មាន​៩​កន្លែង ដែល​មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​រហូត​ជិត​៨​ពាន់​នាក់​ត្រឹម​រយៈពេល​៣ថ្ងៃ​ចុង​ក្រោយ​នៃ​ពិ​ធិ​បុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០១៩​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ស្ទឹង​ត្រែង​លោក អ៊​ន ប៉ោ​សឿ​ន អោយ​ដឹង​ថា ​ដោយសារ​ខេត្ត​ស្ទឹង ត្រែង​មាន​តំបន់​ទេសចរណ៍​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ហើយ​តំបន់​នីមួយ​ៗ​មានការ​អភិ​វ​ឌ្ឍ​ន៍​ និង​​មាន​ការ​ច្នៃប្រឌិត​បន្ថែម​ពី​មួយ​ឆ្នាំ​ទើប​កំ​ណើ​រ​ភ្ញៀវ​ទេសចរ​ណ៍​មក​កំសាន្ត​មាន​ចំនួន​ច្រើន​។

​លោក​​បាន​បន្ត​ថា នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣ថ្ងៃ​ចុង​ក្រោយ​តំបន់​ទេសចរណ៍​ចំនួន៩​កន្លែង​ទទួលភ្ញៀវ​ជាតិ​បាន​ចំនួន​៧.៦៩៤​នាក់ កើន​៨​ភាគរយ​។ តំបន់​ទេសចរណ៍​ខាងលើ​រួម មាន​សហគមន៍​ព្រះ​រំកិល​, ​សហ​គ​មន៍​អូរ​ស្វាយ​, សហគមន៍​អូរ​ឬ​ស្សី​កណ្ដាល​, រមណីយដ្ឋាន​ជួរ​វែង, រមណីយដ្ឋាន​ភ្នំ​ខៀវ​, រមណីយដ្ឋាន បក្សី​មេគង្គ​, សហគមន៍​កោះ​ព្រះ​, ​តំ​បន់​ទេសចរណ៍​សៀម​ប៉ា​ង​​ និង​ស​ហ​គម​ន៍​ភ្នំ​ជម្រក​សត្វ​។

លោក​បាន​បន្ត​ទៀត​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ ​ភ្ញៀវ​ទេសចរណ៍​​បាន​ជួបជុំ​គ្រួសារ​មិត្ត​ភក្តិ​នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេង​ៗ​គ្នា​យ៉ាង​សប្បាយរីករាយ ​​ប្រកបដោយ​សន្តិ​សុខ​ រីឯតម្លៃ​​ចំណីអាហារ​​លក់ដូរ​សមរម្យ​ទៅ​តាម​មុខម្ហូប ​ចំណែក​សណ្ឋាគារ និង​ផ្ទះសំណាក់​មិន​ត្រូវ​បាន​ដំឡើង​ថ្លៃ ​នោះ​​​ទេ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ