ខេត្តកំពត ៖ អ្នកសង់រោងចាំទទួលភ្ញៀវទេសចរនៅជាប់ជើងភ្នំមួយដែលមានទំនប់ប្រទាក់ក្រឡានៅអមសង្ខាង ដែលស្ថិតនៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដោយទំនប់ទឹកប្រទាក់ក្រឡានេះជាកន្លែងរមណីដ្ឋានដ៏ខាន់មួយនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ព្រោះមានទេសចរណ៍ជាតិ និងអន្តរជាតិតែងតែនាំគ្នាទៅលំហែកាយជាប្រចាំដែលទំនប់នេះមានទឹកងូតលេងកំសាន្ត និងមានព្រៃភ្នំជាច្រើននៅអមទំនប់នេះផង ។
ប៉ុន្តែអ្វីដែលសោកស្ដាយនោះទំនប់ទឹកប្រទាក់ក្រឡានេះត្រូវបានបាក់អូរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ហើយអាជ្ញាធរខេត្ត និងមន្ទីរជំនាញបានយកគ្រឿងចក្រជាច្រើនគ្រឿងមកកាយដីទប់ទំនប់ប្រទាក់ក្រឡានេះឡើងវិញថែមទាំងបិតផ្លូវទាំងសង្ខាងទៀតហាមឃាត់ពលរដ្ឋមិនឱ្យធ្វើដំណើរឆ្លងកាត់នៅលើខ្នងទំនប់នេះខ្លាចមានគ្រោះថ្នាក់ ។
ប៉ុន្តប្រជាពលរដ្ឋគាត់មិនបានគិតអំពីការអត់ភ្ញៀវ ឬមានភ្ញៀវទេពួកគាត់បានសង់រោងចាំទទួលភ្ញៀវទេសចរទៅកំសាន្តលើទំនប់ទឹកប្រទាក់ក្រឡាក្នុងរដូវបុណ្យភ្នំបិណ្ឌបែរជាស្ងប់ស្ងាត់មនុស្សទៅវិញ ។
បើតាមពលរដ្ឋម្នាក់ឈ្មោះ លេង នេម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិកូនសត្វបាននិយាយរៀបរាប់ប្រាប់ឱ្យដឹងថា ក្រុមគ្រួសារគាត់បានសង់រោងចាំទទួលភ្ញៀវទេសចររួចជាស្រេចកាលពីព្រឹកថ្ងៃទី29 ខែកញ្ញា ព្រោះជារៀងរាល់រដូវបុណ្យភ្ជុំបិណ្យ ឬចូលឆ្នាំខ្មែរមនុស្សម្នាមកច្រើនណាស់រកតែកន្លែងអង្គុយក៏គ្មានដែរ ទើបគាត់លក់ដូរផង និងសង់រោងឱ្យភ្ញៀវអង្គុយលេងផង ។ គាត់បានបន្តទៀតថា ម៉ោងជិត១រសៀលទៅហើយអត់ឃើញអ្នកមកលេង និងអាជ្ញាធរបាំងបិតផ្លូវទាំងសង្ខាងធ្វើឱ្យភ្ញៀវដែលមកលេងហើយគេត្រឡប់ទៅវិញ ។
លោក សយ ស៊ីណុល បានប្រាប់ថា ទំនប់ប្រទាក់ក្រឡានេះមានមនុស្សម្នាទៅលេងតិចតួចទេ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ