ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់! បាក់​ស្ពាន​មួយលើ​បណ្តា​នាវានៅ​ខាងក្រោម (មាន​វីដេអូ)

4 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១ ខែ​​តុលា ឆ្នាំ​២០១៩ បាន​​ប៉ុនប៉ង​តាម​រុករក មនុស្ស​៦​នាក់​ដែល​អាច​ជាប់​ក្រោម​ស្ពាន​មួយ​ដែល​បាក់​នៅ​ភាគ​ពាយ័ព្យ​តៃវ៉ាន់​។ បើតាម​បណ្ដា​រូបភាព​ វី​ដេ​អូ​នៃ​កា​មេ​រ៉ា​ត្រួតពិនិត្យ​​ដែល​បាន​ថត​​ឃើញ​ស្ពាន​នោះ មាន​ប្រវែង​១៤០​ម៉ែត្រ…

កោះ​តៃវ៉ាន់ ៖ ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១ ខែ​​តុលា ឆ្នាំ​២០១៩ បាន​​ប៉ុនប៉ង​តាម​រុករក មនុស្ស​៦​នាក់​ដែល​អាច​ជាប់​ក្រោម​ស្ពាន​មួយ​ដែល​បាក់​នៅ​ភាគ​ពាយ័ព្យ​តៃវ៉ាន់​។

បើតាម​បណ្ដា​រូបភាព​ វី​ដេ​អូ​នៃ​កា​មេ​រ៉ា​ត្រួតពិនិត្យ​​ដែល​បាន​ថត​​ឃើញ​ស្ពាន​នោះ មាន​ប្រវែង​១៤០​ម៉ែត្រ ​ស្ថិត​នៅ ​NANFANGAO ជាប់​ឆ្នេរសមុទ្រ​ខាងកើត​តៃវ៉ាន់ កំពុង​តែ​បាក់​លើ​បណ្ដា​នាវា​នេសាទ​​ដែល​នៅ​ពីក្រោម​ស្ពាន ខណៈ​រថយន្ត​កាំ​មី​ញ៉ុ​ង​ស៊ី​ទែន​មួយ​បាន​ធ្លាក់​ទៅ​ក្នុង​ទឹក​។

ក្នុង​សេច​ក្ដី​ប្រកាស​មួយ​ទីភ្នាក់ងារ​ជាតិ​តស៊ូ​ប្រឆាំង​អគ្គិភ័យ​ បាន​វាយតម្លៃ​ថា មនុស្ស​៦​នាក់​អាច​បាត់​ខ្លួន​ ជាប់​នៅ​ក្នុង​បណ្ដា​នាវា​នេសាទ ដែល​រង​គ្រោះ​ដោយ​ការ​បាក់​ស្ពាន​។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ ហើយ​មនុស្ស​យ៉ាងតិច​១២​នាក់​រង​របួស ក្នុង​នោះ​មាន​ជនជាតិ​ហ្វ៊ី​លី​ពី​ន​៦​នាក់ ឥណ្ឌូ​ណេ​ស៊ី​៣​នាក់់ ដែល​ធ្វើការ​ក្នុង​ផ្នែក​នេសាទ ​ព្រមទាំង​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង​ជា​ជនជាតិ​តៃវ៉ាន់​ម្នាក់​។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI UNG WEN​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា គេ​សង្ឃឹមថា​អាច​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​បាន​ដោយ​ឆាប់រហ័ស​។

ចំណែក​​មូលហេតុ​នៃ​ការ​បាក់​ស្ពាន​នេះ ដែល​កសាង​កាលពី​ឆ្នាំ​១៩៩៨​នៅ​ពីលើ​កំពង់​ផែ​នេសាទ​មួយ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​​។ ហើយ​កោះ​តៃវ៉ាន់​នា​យប់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា កន្លង​ទៅ បាន​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​មួយ អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ខ្យល់​បោក​បក់​ខ្លាំង​លើ​ផ្នែក​មួយ​ចំនួន​នៃ​ឆ្នេរសមុទ្រ​ខាងកើត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Un pont s’effondre à Taïwan)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ