ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ ! តារា​ស្រី​សិច​ស៊ី​ដែល​ចោទ Neymar ថា​រំលោ.ភនាង​ពេល​នេះ​ជាប់ចោទ​ពី​បទ​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូ​ដ​សិច​ស៊ី​ស្រស់​ស្អាត​ម្នាក់ ដែល​បាន​ចោទប្រកាន់​កីឡាករ​ជើង​ខ្លាំង Neymar Jr ថា​បាន​រំលោភ​នាង​នៅ​ក្នុង​សណ្ឋាគារ​ទី​ក្រុង​ប៉ារីស​កាលពី​ខែឧសភា ពេល​នេះ​ត្រូវ​បាន​ជាប់​ប្រកាន់​វិញ​ពី​បទ​ឆបោក…

តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា តារា​បង្ហាញ​ម៉ូ​ដ​សិច​ស៊ី​ស្រស់​ស្អាត​ម្នាក់ ដែល​បាន​ចោទប្រកាន់​កីឡាករ​ជើង​ខ្លាំង Neymar Jr ថា​បាន​រំលោភ​នាង​នៅ​ក្នុង​សណ្ឋាគារ​ទី​ក្រុង​ប៉ារីស​កាលពី​ខែឧសភា ពេល​នេះ​ត្រូវ​បាន​ជាប់​ប្រកាន់​វិញ​ពី​បទ​ឆបោក ក្រោយ​ពី​តុលាការ​រក​ភស្តុ​តាង​មិន​គ្រប់គ្រាន់ ។

តុលាការ​បាន​សម្រេចចិត្ត​ធ្វើការ​បដិសេធ​ការ​ចោទប្រកាន់​របស់​នាង Najila Trindade ពី​បទ​ចាប់រំលោភ ដោយសារ​តែ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ។ លោក​មេធាវី Cosme Araujo បាន​និយាយ​កាន់​ពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​ធ្វើការ​សម្រេចចិត្ត​ចោទប្រកាន់​ទៅ​លើ​នាង Trindade និង អតីត​ប្តី​របស់​នាង ពី​បទ​ឆបោក​។

ភស្តុតាង​ដែល​តុលាការ​បាន​រក​ឃើញ​នោះ​គឺថា នាង​ម្ចាស់​បណ្តឹង​ និង​អតីត​ប្តី​ឈ្មោះ Estivens Alves បាន​ព្យាយាម​បន្លំ​ការ​ស៊ើបអង្កេត​ក្តី​ ។ ម្យ៉ាងវិញទៀត Neymar បាន​បដិសេធ​ជាប់​រហូត​ថា ការ​ចោទប្រកាន់​របស់​នាង​មិន​ពិត​នោះ​ទេ ដោយសារ​តែ​ការ​រួម​ភេទ​នោះ​គឺជា​ការ​ព្រមព្រៀង​ទាំង​សងខាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿងហេតុ​នោះ​បាន​កើតឡើង​នៅ​ក្នុង​ថ្ងៃ​ទី​១៥ ខែឧសភា នៅ​សណ្ឋាគារ Sofitel Paris Arc Du Triomphe​។ វា​គឺជា​រឿង​មួយ​របស់​កីឡាករ​ឆ្នើម​រូប​នេះ ដែល​ធ្វើ​ឱ្យ​គេ​ក្រពុលមុខ​យ៉ាង​ខ្លាំងនា​ពេល​កន្លង​មក​៕

ប្រភព ៖ dailymail , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ